Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

Geun-ho និង Yong-woo គឺជា​អ្នកចូលចិត្ត​ធ្វើត្រាប់​តាម​។ ពួកគេរស់​នៅទីក្រុង​ Jin Joo នៃ​ខេត្ត Kyeong Nam។ ថ្ងៃ​មួយ​ពួ​កគេ​បាន​ទៅ​តាម​ Sang Soo ដែល​រស់​នៅ​ទៅក្រុង​សេអ៊ូល​ គឺ​នៅថ្ងៃ​ប្រឡង​របស់​ពួក​គេ​។ នៅ​យប់នោះ​​ពួកគេ​ស្រាប់​តែ​ដឹង​ថា ខ្លួនឯង​មាន​ចំណូលចិត្ត​ខុស​ពីគេ..

នេះ​គឺរឿង «One Night Only» ដែលជារឿង​អប់រំ​ផ្លូវ​ភេទ​សម្រាប់យុវវ័យ​សម័យថ្មី​ និង​ជារឿង​ដំបូង​ដែល​និយាយ​ពី​ប្រតិកម្ម និង​ចំណូលចិត្ត​របស់​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​។ រឿង​នេះត្រូវ​បាន​បែង​ចែកជា​ពីរ​វគ្គ​ ដែលវគ្គទី១ត្រូវ​បាន​និពន្ធដោយ​ និងដឹកនាំរឿង​ដោយ​ Kim Jho Kwang-soo មាន​ចំណងជើងថា One Night និងវគ្គទី២ ត្រូវ​បាន​ដឹកនាំដោយ Kim Tae-yong-I មានចំណងជើងថា Night Bug តែរឿងទាំងពីរនេះ​ត្រូវ​បានច្របាច់បញ្ចូលគ្នា​ដោយដាក់ចំណងជើងថា «One Night Only»។
ទស្សនាវីដេអូ Trailer ខាង​ក្រោម..៖

សូមចុចទីនេះ​ដើម្បី​ដើម្បីទស្សនារឿងពេញ..!


ប្រភព នាវា
ពេល​ដែល​ Naoko គឺ​ជា​នារីឆ្លាត​ប្រចាំសាលា នាង​ត្រូវ​បាន​គេ​ចាប់ពង្រត់ ហើយ​ធ្វើការ​បង្ខាំង​ទុក​ដោយ​បុរស​ម្នាក់​ ដែលរស់​នៅជិត​ផ្ទះ​នាង​។ មួយខែ​ក្រោយ​ នាង​បាន​រត់ពី​ស្ថាន​នរក​នោះ​ និង​បានសម្លាប់​បុរស​កំណាច​នោះ​។
ពេល​នេះ Naoko គឺជា​យុវវ័យ​ម្នាក់​។ នាង​គឺជា​វេជ្ជបណ្ឌិត​ម្នាក់​ ដែល​មានឯកទេស​ខាង​ការ​ព្យាបាល​ជំងឺ​ បុរស​អត់​កូន​ ប៉ុន្តែ​នៅ​ខាងក្រោយ​នៃ​អាជីព​នេះ Naoko គឺជា​ម្ចាស់​​ក្លិបកំសាន្ត​រាត្រី​ដ៏ល្បីល្បាញ​ម្នាក់​។ តើ​នាង​នឹងធ្វើអ្វីខ្លះ​នៅ​ក្នុងក្លិប​រាត្រី​នោះ​? នាង​សងសឹក​និង​អ្វីដែល​បានកើត​ឡើង​ចំពោះ​នាង​មែនទេ?



នេះគឺរឿង «The Making of Sweet Whip» ជារឿង​ប្រភេទ​ហឹង្សា​ផ្នែក​អារម្មណ៌​ និង​ការ​បង្ខាំង​ធ្វើទារុណកម្ម​លើ់រាង​កាយ​។ រឿង​នេះ​ក៏​បានបង្ហាញ​ពីសកម្មភាព​ជំងឺ​ផ្លូវ​ចិត្ត​​របស់ជន​រង​គ្រោះ​ពីការ​ ចាប់​រំលោ​ភ​លើ​ផ្លូវភេទ និង​ការធ្វើ​ទារុណកម្មផង​ដែរ។​ រឿងនេះ​ដឹក​នាមសំដែង​ដោយ Takashi Ishii ក្នុងឆ្នាំ ២០១៣ និង​បានដាក់​បញ្ចាំង​ជាផ្លូវ​ការ​កាល​បីពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ទទួល​បាន​ការចាប់អារម្មណ៌​យ៉ាង​ខ្លាំង​ខ្លាពីទស្សនិក​ជន​។ ចុចទីនេះ​ដើម្បីទស្សនា..!

សូមចុចទីនេះ​ដើម្បីទស្សនារឿងពេញ..!

តារាសំដែង៖
  • Mitsu Dan
  • Yuki Mamiya
  • Naoto Takenaka
ប្រភព នាវា
តើ​អ្នក​នឹង​ធ្វើ​ម៉េច បើសិន​ជា​អ្នក​ភ្ញាក់​ឡើង​ឃើញ​មនុស្ស​ស្រី​២នាក់​ជា​ប្រពន្ធ​ដូច​គ្នា​នៅ​គេង​សងខាង? នេះ​គឺជារឿង​មួយ​ដែល​មិន​គួរ​អោយជឿ តែ​វាបានកើត​ឡើង​ទៅ​លើ​បុរស​ម្នាក់ឈ្មោះ Hyeon-ho ដែល​បាន​បាត់​ប្រពន្ធ​របស់គាត់​ដោយ​គ្មាន​មូលហេតុ​អស់ពេល​មួយឆ្នាំ​មក​ហើយ។ គាត់​បាន​ស្វែង​រក​អស់ពេល​១ឆ្នាំ​​ ប៉ុន្តែរក​យ៉ាងណា​ក៏​មិនឃើញ​ដែរ​ វា​ធ្វើ​អោយ​គាត់ឈឺចាប់​យ៉ាង​ខ្លាំង​។
នៅថ្ងៃ​មួយ គឺពេល​ដែល​ Hyeon-ho កំពុង​ស្វែង​រកប្រពន្ធ​របស់​គាត់​នោះ គាត់​បានជួប​និង​នារីម្នាក់ គឺ Eyon-Hwa ​ដែល​មាន​ប្តី​ចូលចិត្ត​ប្រើហឹង្សា​។ Hyeon-ho មានអារម្មណ៌ថា បេះដូង​របស់គេ​បាន​ជាសះ​បន្តិច​ម្តង​ ធ្វើអោយ​គេ​អរគុណ​នារី​កំសត់ Yeon Hwa ណាស់។ គេ​បានសម្រេច​ចិត្ត​រស់​នៅជាមួយ​នាង​ក្នុងនាម​ជាប្តីប្រពន្ធ រហូត​ដល់​ពេល​មួយ​ប្រពន្ធ​របស់គាត់​ Ji-Soo ស្រាប់តែត្រឡប់​មកវិញ​។ Yeon-Hwa មិន​អាច​បដិសេធ​វត្តមាន​នេះ​ ទើប​សម្រេច​ចិត្ត​រស់នៅ​ជាមួយ​គ្នា...
នេះ​គឺរឿង «Two Wives - ប្រពន្ធ​ពីរ​» ដែល​និពន្ធ​និងដឹកនាមរឿង​ដោយ​ Lee Soong-hwan ជា​ប្រភេទ​រឿង​អប់រំ​គ្រួសារ​ដ៏ល្អ​សម្រាប់ឆ្នាំ​២០១៤​នេះ​។ រឿង​នេះ​បានចូលរួម​សំដែង​ដោយ​តារាសំដែង​ជើងថ្មី​ជាច្រើន​ ដូចជា Go Eun-chong, Son Mi-hee, Park Yoo-mi។

សូម​ចុច​ទីនេះដើម្បីទស្សនា..!

ប្រភព នាវា
កញ្ញា Sin (Min Song-Ah) កញ្ញា Go (Han Gyoo Ri) កញ្ញា Choi (Yoo Seon Yeong) និង​កញ្ញា Lee (Tae Woo) គឺជា​កំពូលនារី​នៅ​ក្នុង​ស្រុក​ Kangnam នៃ​ទីក្រុង​សេអ៊ូល។ ពួកគេ​គឺជា​ប្រភេទ​នារីដែល​ចូលចិត្ត​លក់​ដូរ មិនថា​តែខ្លួនប្រាណ​ ហេតុ​នេះ​ទើប​ពួកនាង​ចាកចេញពីស្រុកកំណើត​នៅឯ Jinan។

ក្រុម​បុប្ផា​ទាំង​៤ បាន​បើក​ហាងកាហ្វេ​មួយ​ដោយដាក់ឈ្មោះ​ថា «Miss Call» ហើយ​ទាក់ទាញ​បុរសៗ​នៅតំបន់​នោះ​អោយ​ចូល​មកឥតដាច់​។ ហាងកាហ្វេ​នេះ​បន្តិច​ម្តង​ៗ​បានល្បីល្បាញ​រហូត​ឈាន​ដល់​ល្បីតាម​អន​ឡាន ប៉ុន្តែ​នៅថ្ងៃមួយ អ្នកស្រី​ម្នាក់​ដែល​ពួកគេ​ធ្លាប់​ធ្វើការ​ជាមួយ​បាន​មក​កាន់​ហាង​កាហ្វេ​រពួកគេ.. តើ​មានរឿង​អ្វីកើតឡើង?


នេះគឺរឿង «Miss Call» ជាប្រភេទ​រឿង​មនោសញ្ចេតនា បែបកំប្លែង​ដែល​ដឹកនាំសំដែង​ដោយ​អ្នកដឹកនាំរឿង Han Dong-ho (한동호) នៅ​ក្នុងឆ្នាំ​២០១៣ ប៉ុន្តែរឿងនេះទើបតែត្រូវ​បានអនុញ្ញាតិ​អោយ​ដាក់​លក់ និងចាក់ផ្សាយ​នៅ​ដើម​ខែសីហារ​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ ដោយសារ​តែឈុតឆាក​មួយ​ចំនួន​ត្រូវ​បានហាម​ឃាត់​...

ចង់ដឹង​ចុច​ទីនេះ​ដើម្បិទស្សនា Miss Call Part I រឺ Miss Call Part II (End)

បញ្ជាក់៖ ភាពយន្ត​នេះ​មានលាយបង្កប់ដោយឈុតឆាក​ស្នេហារោលរាល​ខ្លាំង ត្រូវ​ហាម​មនុស្សក្រោម​អាយុ​១៨ឆ្នាំទស្សនា​ សូមអរគុណ!
នេះ​ជា​កម្រង​សាច់រឿង​ក្នុង​ចំរៀង​របស់ថៃ ដែលមានចំណងជើង​ថា «អសង្ខេយ្យ​» ដែល​ទទួល​បាន​ការពេញនិយម​បំផុត​កាល​ពីឆ្នាំ​២០១២។ វា​បានកន្លង​ទៅ​អស់ពេលច្រើន​គួរសម​ដែរ​ហើយ ប៉ុន្តែ​វា​នៅតែ​អាចអង្រួន​ចិត្ត​របស់ទស្សនិក​ជន​រៀងរាល់ពេលបាន​ទស្សនា​។

ភាពយន្ត​ចំរៀង​ខ្លីនេះ​ បានរៀបរាប់ពីស្នេហា​របស់​មនុស្ស​៣នាក់​នាក់​គឺ Mae Ploy និង​បុរស​សង្ហារ Luang Pichaimahasongkram ដែល​តាម​យាយី​ដោយ Mook។ នៅជាតិ​ទី​១ Mook ត្រូវ​បាន​កាត់​ទោស​ប្រហារជីវិត​ដោយកាត់ក្បាល ក្រោយពេលរកឃើញថា​នាង​បានប្រើប្រាស់អំពើអាប​ធ្មប់​ដើម្បីដាក់ស្នេហ៌បន្ទន់ចិត្ត​ដង្ខៅ Luang Pichaimahasongkram ដែល​ជា​គូដណ្តឹង​របស់​ Mae Ploy ប៉ុន្តែ​ត្រូវ​បាន​ដឹង​ដោយ​ Mae Ploy។ នៅមុនពេលស្លាម Mook បានសច្ចារ្យប្រណិធាន​ថា​នឹងតាមចងអាឃាត ព្យាបាថ Mae Ploy រាប់ពាន់ជាតិ​ មិនអោយ​អ្នក​ទាំងពីរ​បានជួបគ្នា​ជាដាច់ខាត​ រហូត​ដល់ពេល​បច្ចុប្បន្ន​។

បទចំរៀង​ក្នុងរឿងខ្លី​នេះ​មានចំណងជើង​ថា «អសង្ខេយ្យស្នេហ៌» ដែលច្រៀង​ដោយ Ying Thiatikarn ក្នុងផលិត​កម្ម R-siam។ បទនេះ​ត្រូវ​បាន​ច្រៀង​សារឡើង​វិញ (ច្រៀងតាម​)​ ដោយ​តារាចំរៀង​ខ្មែរ​មួយ​ចំនួន​ដែល​មានចំណងជើ់ងដូចជា «ដួង​ចន្ទ​អើយ» «ស្នេហ៍​ខ្ញុំ​ដូច​រឿង​និទាន» និង​ «ផ្ញើ​បេះដូង​ទុក​ក្នុង​ព្រះចន្ទ»។

ខាងក្រោម​នេះ​គឺអត្ថន័យ​បកប្រែក្រៅ​ផ្លូវការ​របស់បទ អសង្ខេយ្យស្នេហ៌​..៖
សូមអោយស្នេហ៌របស់យើង​ក្លាយ​ជាខ្យល់ ព្រោះបេះដូងរបស់ខ្ញុំ​កំពុង​ហោះ​ហើរ​។ សូមទំលាក់វាចុះ​អោយ​ឆ្ងាយ​។ ក្លិនក្រអូបនៃផ្ការ​បានហើរមក​ប៉ះបេះដូង​ខ្ញុំ​ជាមួយ​ស្នេហា​ ហើយ​ខ្ញុំ​សង្ឃឹមថា វានឹងនាំ​ទៅដល់​អ្នក​ដែរ គឺត្រូវ​បាន​ផ្ញើពីមនុស្ស​ម្នាក់ដែលកំពុងរងចាំ​។ ខ្ញុំនឹកអ្នកខ្លាំងណាស់​ អ្នកប្រហែល​មិនដឹងទេ ខ្ញុំគ្រាន់តែចង់អោយអ្នកដឹងថា ខ្ញុំ​មិនត្រូវការ​អ្វី​គ្រប់យ៉ាង ប៉ុន្តែខ្ញុំ​ត្រូវការអ្នក។ ខ្ញុំ​ផ្ញើចំរៀង​នេះ​ទៅ​ក្នុងខ្យល់ ព្រោះវា​នឹង​ទៅ​ដល់​អ្នក​។ ទោះជាអ្វីក៏ដោយ ខ្ញុំនឹងនៅតែ​ស្រលាញ់អ្នក​គ្រប់​ពេល​វេលា លុះ​អស់ដង្ហើម....
«ស្នេហាលួចលាក់​» ជិវិត​របស់​ស្រ្តី​ក្រោមឥទ្ធិពល​ប្រពៃណី​(វីដេអូ)
ប្រភព នាវា
Yoon-hee គឺជានារីម្នាក់​ក្នុងចំណោម​​អ្នក​ដែល​ចូលចិត្ត​ខាង​ប្រពៃណី​និយម​ ហើយ​ជា​នារីដែល​មាន​អ្វី​ៗ​គ្រប់​យ៉ាង​។ ថ្ងៃមួយ​នាង​បានជួប​ជាង​ថតរូ​ប​អាជីព​ម្នាក់​​ឈ្មោះ Hyeong-seok នៅឯពិធីតាំង​ពិពណ៌​មួយ​ ខណៈពេល​គេ​កំពុង​រៀបចំតុបតែង​ស្តង់របស់ខ្លួន​។ លឿនដូ​ច​ផ្លេក​បន្ទោរ Yoon-hee បាន​ចាប់​ចិត្ត​លើ​បុរស​នោះ​ ដោយ​គ្រាន់តែ​បានឃើ​ញ​លើក​ទី​១ ហើយ​គិត​ថា នាង​នឹង​អាច​លេង​សប្បាយ​ជា​មួួ​​យ​គេ​ក្នុងរយៈពេល​១០០ថ្ងៃ​។ តាម​បែប​ប្រពៃណី​ត្រូវ​បាន​គេ​ហៅថា «Nine and A Half Weeks»។ ប៉ុន្តែ​តើ​ពេលវេលា​នេះ​បាន​ធ្វើ​អោយ​មានរឿង​អ្វី​កើត​ឡើង​ខ្លះទៅ? នេះគឺរឿង «An Affair - ស្នេហា​លួច​លាក់​» ដែល​ទើប​តែ​បានដាក់បញ្ចាំង​​នៅ​ពេល​ថ្មី​ៗ​កន្លង​មក​នេះ ទទួល​បាន​ការពេញ​និយម​យ៉ាង​ខ្លាំង​ដោយសារ​​សម្រស់​របស់តារាសំដែង​ស្រី Yoo Ra Seong ដែលដើរតួរជា Yoon Hee។ រឿង​នេះ​ត្រូវ​បាន​ដឹក​នាំ​ការសម្តែង​ដោយ​ Kim In-gyoo (김인규), Kim Min-joon-I (김민준)។

សូមចុចទីនេះ​ដើម្បីទស្សនា​..!


No Money, No Honey at PATTAYA
ប្រភព នាវា
រឿងចៃដន្យ​មួយ​បាន​បង្ខំ​ស្ថាន​ភាព​គ្រួសារ​មួយ​អោយ​ជួប​គ្រោះថ្នាក់ តែ​មាន​អ្វិកើត​ឡើង​បន្ទាប់ពីនោះ? ទាំងនេះ​មាន​នៅ​ក្នុងរឿង​ «Home Alone With Neighbor - នៅផ្ទះម្នាក់ឯង​ជាមួយ​អ្នកជិត​ខាង​» ជាភាពយន្ត​បែប​តក់ស្លុត​ និង​ភ័រន្ធត់របស់ជប៉ុន​ តែ​ក៏​មានឈុតឆាក​រោល​រាល​ជាច្រើន​ផងដែរ​។ 

រឿង «Home Alone With Neighbor» បាន​ក្លាយ​ជា​ភាពយន្ត​បែប​ព្រឺព្រួច​​ដែល​និយម​ចូលចិត្ត​ច្រើន​បំផុត​ដោយ​ពុំ​មាន​ឈុត​ខ្មោច ខណៈពេល​ដែល​ភាពយន្តព្រឺព្រួច​របស់ជប៉ុន​ស្ទើតែទាំងអស់​បាន​បង្កប់​ភាពព្រឺព្រួច​ជាមួយ​ឈុត​ឆាក​កាច​សាហាវ​របស់​ខ្មោច រឺ​ព្រាយបិសាច​។

 ប៉ុន្តែ​អ្វីដែលសំខាន់​ក្នុងភាពយន្ត​នេះ គឺ​ការបង្ហាញ​នៅ​ជំងឺ​ផ្លូវ​ចិត្ត​របស់​មនុស្ស​ដែល​មិន​អាច​ព្យាបាល​បាន ដែល​វាកើតចេញពីស្ថានភាព​​ជុំវិញ​ខ្លួន​របស់​គេ​។ វាក៏ជាសារមួយ​សម្រាប់​អ្នក​ដឹកនាំ​ត្រូវ​យកចិត្ត​ទុកដាក់​ចំបង​លើ​បញ្ហា​តម្រូវ​ការ​របស់​ជន​ក្រីក្រ​ផងដែរ។

សូមចុចទីនេះដើម្បិទស្សនា..!


ប្រភព នាវា
វាមិនមែនជាអ្វីដែល​អ្នកត្រូវ​និយាយ​នោះ​ទេ ព្រោះ​អ្នក​តែង​តែ​នាំ​ស្រី​ៗ​មក​ផ្ទះ​ជាញឹក​ញាប់​ និង​បាន​ធ្វើ​រឿង​ជាច្រើន​ដែល​មនុស្ស​នៅជុំវិញ​ខ្លួនឯង​មិន​អាចទ្រាំ​បាន​។ Jeong-soo បាន​ឈប់​ខ្វល់ពី​ការ​សិក្សា​របស់​កាត់ បន្ទាប់ពី​បាន​បែក​បាក់​ជា​មួយ​មិត្ត​ស្រី​​របស់​គាត់​។

 Jeong-soo ត្រូវ​បាន​ឳពុក​របស់​គាត់​បង្ខំអោយ​ធ្វើជា​គ្រូ​បង្ហាត់តាមផ្ទះ​។ ឆាប់ចូល​ទៅ​ក្នុង​បន្ទប់​របស់ឯង ហើយ​រៀន។​ Jeong-soo គិតថា Yoo-Jin គឺជា​មនុស្ស​ស្រី​ម្នាក់​ក្នុងចំណោម​មនុស្ស​ស្រីជាច្រើន​ដែល​ឳពុក​របស់​គេ​នាំ​យក​មក​ដោយ​សំអាង​លើពាក្យកុហកថា​គាត់ជា​មនុស្ស​ចិត្ត​ល្អ តែងតែជួយ​យក​អាសារគេ​។

 ប៉ុន្តែ​ស្នេហា​ដែល​មាន​តំលៃ គឺ​មិនដូចអ្វីដែល​គេ​បាន​ធ្វើ​នោះទេ នេះជាគំនិត​របស់ Jeong-soo។ Jeong-soo មិនមែនជាអ្នកដែល​មានស្នេហា​ស្មោះទេ តែគេបានខិតខំ​ដើម្បីស្វែងរក​ការពិត​មួយ តែអ្វីៗ​ត្រូវ​បាន​កែប្រែ​នៅពេល​ដែល​គេ​បានក្លាយ​ជា​គ្រូ​បង្រៀន​។

ក្រោយ​មក​ខ្លួន​ Jeong-soo បាន​ហៅ​ការ​បង្រៀន​នេះ​ថា គឺជា «ការបង្រៀន​ដ៏សំងាត់​»។ នេះគឺ​មាន​នៅ​ក្នុងរឿង «Secret Tutoring» ដែលជារឿង​ប្រភេទ​គ្រួសារ មនោសញ្ចេតនា បែបកំប្លែង​ ដែល​បាន​លាយ​បង្កប់​ដោយឈុតឆាក​ស្នេហា​រោលរាល​ជាច្រើន​។ រឿងនេះ​ត្រូវ​បាន​ដឹក​នាំសំដែង​ដោយ​ Mr. L (Mr. 엘)..៖

សូមចុចទីនេះដើម្បីទស្សនា​..!