Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

តាមរយៈវីដេអូឃ្លីប រយៈពេល ប្រមាណជា ៥១វិនាទី បានបន្លឺនូវសម្លេង ឈ្លោះប្រកែកគ្នា និង រូបភាព នៃការមិនចេះយោគយល់គ្នា រហូតឈាន ដល់ការប្រើអំពើហឹង្សា ទៅវិញទៅមក បង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់អ្នកដំណើរ នាំគ្នា តាមចោមមើល មិនដាក់ភ្នែក។
ជុំករណី នារីវ័យក្មេងម្នាក់ ចង-ក សំលាប់ខ្លួនក្នុង បន្ទប់ជួលមួយ ស្ថិតនៅក្នុងភូមិ៤ ក្រុមទី៣៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដោយសារតែ មានវិបត្តិស្នេហ៍។ ទន្ទឹមនឹងនេះ ស្រាប់តែ ពេលថ្មីៗ មានគេប្រើប្រាស់ Account Facebook របស់នាង ខណៈពេលដែល ម្ចាស់បានស្លាប់បាត់បង់ជីវិត ទៅហើយ។ ប៉ុន្តែតាមការបកស្រាយ អ្នកដែលប្រើប្រាស់ Account Facebook របស់នាង គឺជាប្អូន របស់នាង តែម្តង។ លើសពីនេះទៅទៀត នៅក្នុងបណ្តាញ សង្គម Facebook មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីរូបអាក្រាត របស់ នារីវ័យក្មេងម្នាក់នេះ ត្រូវបាន បែកធ្លាយ យ៉ាងអាថ៌កំបាំង ដែលធ្វើអោយ មនុស្សជាច្រើន កាន់តែមានចម្ងល់៕
10660831_761513670562650_1207701065_n

ប្រភព KNT
រាជធានី​ភ្នំពេញ : ជារឿយៗ​ភាព​បែកធ្លាយ​នៃ​រូបភាព និង​ឃ្លឹប​វីដេអូ លើ​បណ្តាញ​សង្គម​ជា​ញឹក​ញ៉យ ដែល​ធ្វើ​ឲ្យ​យុវវ័យ​មួយចំនួន​ត្រូវបាន​មជ្ឈដ្ឋាន​គាំទ្រ និង​រិះគន់​យ៉ាងខ្លាំង​។ នៅពេល​ថ្មីៗ​នេះ​ក្នុងសង្គម​ជឿនលឿន ឬ​គេ​តែងតែ​នាំគ្នា​ហៅ សម័យ Facebook ត្រូវបាន​ក្លាយជា​បណ្ដាញ​សង្គម​មួយ​ដែល​ផ្ទុះ​ការលេង​និង​គាំទ្រ យ៉ាងខ្លាំង​ពី​ដំណាក់​យុវវ័យ និង​មនុ​ស្សវ័យ​ចំណាស់​មួយចំនួនទៀត ក៏ប៉ុន្តែ​ជា​បញ្ហា​មួយចំនួន​ដែល​ធ្វើ​មានការ​ព្រួយ​អារម្មណ៍​ក្នុងសង្គម ខ្មែរ​នោះ​គឺ​ការប្រើ​ពាក្យសម្ដី​ឬ​រូបភាព​ដែល​មិន​សមរម្យ​។​

​ជាក់ស្ដែង មាន​អ្នកលេង​បណ្ដាញ​សង្គម Facebook ម្នាក់​បាន​បង្ហោះ​រូបភាព​១​សន្លឹក​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​គូស្នេហ៍​មួយ គូ​ប្រព្រឹត្ត​រឿង​ក្ដៅ​សាច់​ហើយ​ថត​ទុក​យកមក​បង្ហោះ​ឲ្យ​អ្នកលេង បណ្ដាញ​សង្គម​នេះ Comments  ជេរ​យ៉ាង​ចាស់ដៃ និង​ក៏មាន​អ្នក​មួយចំនួនទៀត​បាន Comments ទាំង​ចំអកឡកឡឺយ​ដូច​ដូចជា​មិន​ពេញចិត្ត​សោះ​៕
 ប្រភព kntnews
​ថ្មីៗ​នេះ​មានរឿង​មួយ​កើតឡើង​នៅ​ហា​ណា​ម ប្រទេស​ចិន ទាក់ទង​ទៅនឹង​ក្មេងស្រី​ម្នាក់​អាយុ​១៩​ឆ្នាំ​ត្រូវបាន​អន្ទាក់​ទឹកប្រាក់​ត្របាក់​យក​ភាព​បរិសុទ្ធ​ក៏ដូចជា​ជីវិត​យុវវ័យ​របស់​នាង​រឿង​ស្ទើរ​សើច​ស្ទើរ​យំ មួយ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ងឿងឆ្ងល់​ថា នរណា​ជា​ជនរងគ្រោះ ហើយ​នរណា​ជា​ឧក្រិដ្ឋជន​ពិតប្រាកដ​។ ប៉ូលីស​បាន​ឲ្យ​ដឹងថា​កាលពីដើមឆ្នាំ​២០១៤ ពួកគេ​ទទួលបាន​ពាក្យបណ្ដឹង​មួយ​របស់​ក្មេងស្រី​អាយុ​១៩​ឆ្នាំ ម្នាក់​ឈ្មោះ ថា “​លី​”​។ ក្នុង​ពាក្យបណ្ដឹង នោះបាន​សរសេរថា​នាង​ត្រូវបាន​សង្សារ​ក្លែងក្លាយ (​អ្នក​ដែល​ជួល​លី​ធ្វើ​សង្សារ​) ចាប់រំលោភ​។ ក្រោយពី​សាកសួរ​បុរស​នោះ បុរស​នោះ​ក៏​ឆ្លើយថា ខ្លួន​ត្រូវបាន​គេ​គំរាម​ទារប្រាក់​។​
​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៣​នៅ​បន្ទប់​កម្សាន្ត​QQ លី បាន​រាប់អាន​ជាមួយ​បុរស​ដែល​ជួល​នាង​ធ្វើជា​សង្សារ​នោះ​ហើយ​ទាំង​២​នាក់​បាន​និយាយ​គ្នា​យ៉ាង ស៊ីសង្វាក់​។ ដោយ​ដឹងថា​លី​កំពុង​មានបំណង​ចង់​ឲ្យ​គេ​ជួល​ខ្លួនប្រាណ​ដូច្នេះ​បុរស​ម្នាក់ នោះ​ក៏បាន​ណាត់​ជាមួយ​នាង​។ ខែសីហា ឆ្នាំ​២០១៣ ពួកគេ​ទាំង​២​បាន​ណាត់​ជួបគ្នា ហើយ​ក្រោយពី​ការចរចារ​គ្នា លី បាន​យល់ព្រម​ឲ្យ​បុរស​នោះ​ជួល​ខ្លួន​ធ្វើជា​សង្សា ជាមួយ​តម្លៃ​២០០​ដុល្លារ សម្រាប់​ការដើរ​លេង និង​ណាត់​ជួបគ្នា​ក្នុងកំលុងពេល​១​សប្ដ​ហ៍​។ លី បាន​រៀបរាប់​ទៀតថា មាន​ថ្ងៃមួយ​ពួកគេ​ទាំង​២ ដើរលេង​និង​ផឹកស្រា​ដល់​ស្រវឹង​ក៏​ចូល​សម្រាក នៅផ្ទះ​សំណាក់​។ ព្រឹក​ឡើង​ពេល​នាង​ក្រោក​ឡើង​ស្រាប់តែ​បាត់​បុរស​ម្នាក់​នោះ​ហើយ​នាង​បានដឹងថា ខ្លួនប្រាណ​នាង​ត្រូវបាន​គេ​រំលោភបំពាន នាង​ខឹង​យ៉ាងខ្លាំង ក៏បាន​ទាក់ទង​ទៅកាន់​មិត្ត​ភ័​ក្ដ​ដើម្បី​ឲ្យ​រក​បុរស​ម្នាក់​នោះ និង​ទាមទារ​ឲ្យ​សងជំងឺចិត្ត​៥០០០០​យ័ន​។​

​ដោយ​ដឹងថា តាមច្បាប់​របស់​ប្រទេស​ចិន ការចាប់រំលោភ​នឹងត្រូវ​ផ្ដន្ទារ​ទោស​ឲ្យ​ជាប់គុក​៣​ឆ្នាំ ដូច្នេះ​បុរស​នោះ​ក៏​សន្យា​ជាមួយ លី ថា​នឹង​សង​ក្នុង​រយៈពេល​១​ខែ​។ ប៉ុន្តែ​ក្រោយ​រយៈពេល​១​ខែ បុរស​នោះ​នៅតែ​មិនទាន់មាន​លុយ​គ្រប់​ដើម្បី​សង ដូច្នេះ​ក៏ត្រូវ​បាន​តុលាការ​ផ្តន្ទារ​ទោស​ឲ្យ​ជាប់គុក​ពីបទ​ចាប់រំលោភ​។​

​ក្រោយពី​មាន​ភ័ស្ដុតាង​ពី​ការទារ​ប្រាក់​របស់ លី នាង​ត្រូវ​បា​ជាប់ទោស​ពីបទ​គំរាម​ទារប្រាក់​។ ក្រោយពី​ធ្វើការ​អង្កេត​តុលាការ ហា​ណា​ម បានសម្រេច​លើកលែងទោស​ឲ្យ លី ។ ដោយសារតែ​នាង​គ្រប់​អាយុ​ពេញវ័យ ហើយ​រឿងនេះ​កើតឡើង​ដោយសារតែ​អ្នក​ទាំង​២​ស្រវឹងស្រា ដូច្នេះ​មិនអាច​ដាក់ទោស​បុរស​នោះបាន​ឡើយ​៕

ប្រទេស​ចិន : ទំព័រ QQ បានចេញ​ផ្សាយ​ថា នៅឯ​កន្លែង​ថត​មួយ មាន​ឈ្មោះថា​Pmam​តារា​សម្ដែង​ស្រី​នាង Fang Zhi You (方志友)  រួម​នឹង​មិត្ត​រួមការ​ងារ​របស់​នាង​បាន​ទៅ​ថត​ឈុត​រាំ​មួយ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ​នៅពេល​កំពុង​សម្រាក និង​រាំ​សាកល្បង Fangzhi You បាន​ជួប​បញ្ហា​ដ៏​គួរ​ខ្មាសអៀន​ក្នុង​មួយជីវិត​។​

​អាវ​របស់​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩១ នាង Fang Zhi You បាន របូត​ចុះក្រោម ធ្វើ​ឲ្យ​លេច​ដើមទ្រូង​ទាំងស្រុង​របស់ខ្លួន​។ មិត្ត​រួម​ការងារ​ទាំងពីរ​នាក់​របស់​នាង​ស្រែក​ឡើង​ខ្លាំង​ដោយ​ការភ្ញាក់ផ្អើល​។ តែ​សំណាងល្អ​នៅ​កន្លែង​ថត​មាន​មនុស្ស​ឈរ​មើល​មិន​ច្រើន​ប៉ុន្មាន ដូច្នេះ​គេ​ជឿថា​មិនមាន​អ្នកណា​អាច​ថត​វីដេអូ​បាន​នោះទេ​។​

យ៉ាងណាក៏ដោយ​អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត​មួយចំនួន​យល់ថា វា​គ្រាន់តែ​ជា​សកម្មភាព​មាន​គម្រោង​ប៉ុណ្ណោះ ព្រោះថា មើលទៅ​មុខ​របស់​នាង​ដូចជា​មិន​សម​នឹង​ស្ថានភាព​របូត​អាវ​នេះ​។ អ្នកខ្លះ​បន្ថែមថា “​ជា​ល្បិចល្បង​ដើម្បី​ល្បី​”​របស់​ស្រី​ស្អាត​ប៉ុណ្ណោះ​៕
ប្រភព Khmer-Press
ថៃ៖ និស្សិតស្រីម្នាក់ បានថតវីដេអូ អាសអាភាសរបស់ខ្លួន ដើម្បីផ្ញើរ ទៅមិត្តប្រុសរបស់នាង ខណៈពេល មានគ្រូបង្រៀន និងមិត្តភក្កិជាច្រើន នៅក្នុងថ្នាក់រៀន។
ចំពោះវីដេអូនោះ គឺមិនសូវ មានភាពជាក់លាក់នោះទេ ថាថតនៅពេលណា នៅទីកន្លែងណា រឺក៏និស្សិតស្រីម្នាក់នេះ ជានរណា។ ប៉ុន្តែបើមើល តាមរយៈឃ្លីបវីដេអូ ហាក់ដូចជា លឺសំលេងសាស្រ្តាចារ្យ កំពុងតែបង្រៀន និងឃើញតុ កៅអីផងដែរ ដូច្នេះយើង អាចប៉ាន់ស្មានបានថា ទិដ្ឋភាពដែល និស្សិតស្រី បានថតវីដេអូអាសអាភាសនេះ គឺនៅកន្លែងណា។
ចង់ជ្រាបច្បាស់ថា សូមទស្សនាសកម្មភាពរបស់ និស្សិតស្រីនេះ ទាំងអស់គ្នា រួចប្រិយមិត្ត អាចពិចារណាបានថា តើនាងធ្វើបែបនេះ សាកសម ដែររឺទេ?



ប្រភព LookingToday
ចិន៖ នាង Lin Yao Li អាយុ ៣៨ ឆ្នាំ ត្រូវស្ត្រីមួយក្រុមទាត់ធាក់ ខណៈនាងខំប្រឹងរើបំរាស់ និងស្រែកទ្រហោយំទាំងក្តីឈឺចាប់ នៅលើដងផ្លូវសម្រាប់ មនុស្សដើរ ដោយសារបានស្រលាញ់ប្តីគេ។
ហេតុការណ៍នេះបានកើតនៅពេលនាង Li ចេញពីទិញអីវ៉ាន់ដើរ សំដៅទៅផ្ទះនៅក្នុងទីក្រុង Puyang ខេត្ត Henan ភាគខាងកើតនៃប្រទេសចិន តែត្រូវបានទទួលរងការវាយឆ្មក់ពីសំណាក់ស្ត្រីបួននាក់ដែលបានអះអាងថាប្រពន្ធដើមរបស់មិត្តប្រុសនាង ។

ពួកអ្នកឈរមើលបាននិយាយថា ហេតុផលគេមិនជួយនាង ព្រោះវាជារឿង”ជម្លោះបេះដូង” ដោយនារីម្នាក់នោះបាន លួចដេកជាមួយប្តីរបស់អ្នកដទៃ ។
មិនមែនជាគ្រាដំបូងសម្រាប់ប្រទេសចិនទេ តែវាហេតុការណ៍ចុងក្រោយ បំផុតមួយក្នុងចំណោម ហេតុការណ៍ស្រដៀង គ្នាជាច្រើន ដែលហាក់ដូចជាមានការ ទទួលយកដោយស្ងាត់ស្ងៀម ក្នុងសង្គមចិនបច្ចុប្បន្ន ចំពោះរឿងអាស្រូវកេរ្តិ៍ឈ្មោះដូច្នេះ ដរាបណាជនរងគ្រោះ ត្រូវគេយល់ឃើញថា ជាអ្នកបង្កឲ្យបុរសផិតក្បត់ដៃគូរបស់គេ។

ដោយដាល់ និងទាត់នាងដួលទៅដីខណៈនាងស្រែកទាំងឈឺចុកចាប់ ពួកអ្នកវាយប្រហារនាងបន្ទាប់មកបានចាប់សម្រាតនាង ហើយបន្តការវាយតប់ ដោយបោចសក់ផង និងធាក់លើសុដន់ និងក្រលៀនរបស់នាងស្ទើរស្លាប់ស្ទើររស់។
ទោះជាយ៉ាងណាក៏ នាងត្រូវបានបុរសឈ្មោះ Jun Feng ជួយនៅពេលគេឃើញនារី រងគ្រោះត្រូវបានគេទុកចោល ឲ្យដេកស្តូកស្តឹងទាំងរាងកាយ អាក្រាតនៅលើផ្លូវ ព្រមទាំងបានបញ្ជូននាងទៅមន្ទីរពេទ្យ៕
ប្រភព khmer-note
ពិតជាចំលែក និងភ្ញាក់ផ្អើល បំផុតក្រោយពេល កូនគោមួយក្បាល បានកើតមកមាន ក្បាលជាប់គ្នា ដល់ទៅ២ ហើយមានភ្នែក៤ ខណៈពេលដែល មានត្រចៀកតែ២ប៉ុននោះ។ កូនគោមួយក្បាលនេះ បានកើតនៅក្នុងគ្រួសារ កសិករ មួយ ក្នុងស្រុក Thach Thanh ខេត្ត Thanh Hoa ប្រទេសវៀតណាម។

តាមប្រភពពត៌មាន បានអោយដឹងថា បើតាមការ ប៉ានស្មានរបស់ អ្នកស្រុក និងការបកស្រាយ របស់អ្នកជំនាញ គឺកូនគោមួយក្បាលនេះ ជាកូនគោភ្លោះ ដ៍កម្រតែដោយសារតែ ការលូតលាស់ក្នុងផ្ទៃ មានលក្ខណៈ មិនប្រក្រតី ទើបនាំអោយវា មានក្បាលជាប់គ្នាបែបនេះ។ គួរបញ្ជាក់ផងដែរថា កូនគោមួយក្បាលនេះ ត្រូវបាន លាចាកលោកយើងវិញក្រោយពេល ដែលកើតមកបាន ២ថ្ងៃ ណាមួយអាចមកពីសុខភាព របស់វាខ្សោយពេកផង ទើបបណ្តាលអោយវា មិនអាចរស់នៅលើលោកនេះបាន៕