ប្រភព នាវា
តារាសំដែងស្រីដែលល្បីល្បាញខាងការបង្ហាញឈុតស៊ិចស៊ី តាំងពីដើមឆ្នាំ២០១៤មក គឺនាង សេង សូណា បានចាប់ផ្តើមបង្ករភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត ក្រោយរូបភាពកៀកកើយ ល្អូកល្អើន ផ្អែលល្ហែម របស់នាងជាមួយបុរសជាអាជិកជនអាមេរិកម្នាក់កាលពីយប់ម៉ិញ ត្រូវបានបង្ហោះចូលហ្វេសប៊ុក នេះបើតាមការចុះផ្សាយរបស់គេហទំព័រសប្បាយកាលពីថ្ងៃទីទី ២៥ មិថុនា ២០១៤។
គេហទំព័រ សប្បាយ បានបន្តរៀបរាប់ថា សកម្មភាពផ្អែមល្ហែមនេះ ត្រូវបាន លោក សាវីន ហ្វីលីប ដែលជាដៃគូ តួសម្ដែងរបស់នាង ក្នុងរឿង «ឆ្នាំវក» បង្ហោះលើ Facebook កាលពីយប់មិញ។ អមជាមួយរូបថត លោក សាវីន ហ្វីលីប បានសរសេរថា «Seng Sona in love with my project’s donor from USA, Mr Yanara Ou… Wish you all the best brother ! For new love relationship»។
ទំនាក់ទំនងរបស់តារាសំដែងសិចស៊ីរូបនេះ ហាក់ដូចជាបើកចំហរ និងបានកើតឡើងបន្ទាប់ពីនាង សេង សូណា បានចាប់ផ្តើមល្បីល្បាញឡើងវីញ ក្រោយពេលដែលនាងបានបង្ហោះរូបភាពសិចស៊ី ជាច្រើនសន្លឹកកាលពីដើមឆ្នាំ ២០១៤ និងបានបង្ហាញខ្លួននៅលើវិថីសិល្បៈយ៉ាងមមាញឹក ក្នុងពេលថ្មីៗកន្លងមកនេះ។
អត្ថបទទាក់ទង៖ សេង សូណា លេងស្ទីលថ្មី ក្រោយស្ងាត់មួយរយៈ

សេង សូណា បង្ហាញអារម្មណ៌ស្និទ្ធឹស្នាល ។ រូបភាព៖ សប្បាយ
ដោយឡែក រឿងនេះក៏មានការបញ្ជាក់ពីតារាសំដែង សេង សូណា ដែរ ដែលគេហទំព័របានដកស្រង់សម្តីរបស់នាងមកចុះផ្សាយថា «បុរសនោះបានជិះ យន្តហោះ មកពីអាមេរិកដើម្បីមកជួបនាង ហើយបានណាត់នាងដើរលេងជាច្រើនលើក ប៉ុន្តែមិនដែលធ្លាប់បានដើរលេងជាមួយគ្នាឡើយ ទើបតែយប់មិញប៉ុណ្ណោះ»។ នាងបញ្ជាក់បន្តថា មិនមែនដើរលេងតែ ២ នាក់ នោះឡើយ គឺមានមិត្តភ័ក្ដិ ៣ ទៅ ៤ នាក់ ផ្សេងទៀតទៅជាមួយ។ សូណា ថា នាង និង បុរសអាណិកជនម្នាក់នោះ កំពុងតែសិក្សាចិត្តគ្នានៅឡើយ មិនទាន់ឈានដល់ ដំណាក់កាលស្នេហានោះទេ។

ស្និទ្ធឹស្នាលបែបនេះ តើជាការជួបគ្នាលើកតី១មែនទេ?។ រូបភាព៖ សប្បាយ
យ៉ាងណាក៏ដោយបុរសអាណិកជននេះ ត្រូវបានគេស្គាល់ថា ឈ្មោះ Yanara Ou ជាថៅកែភោជនីយដ្ឋានធំមួយ នៅ រដ្ឋតិចសាស និង ជាបុគ្គលខ្មែរម្នាក់ ដែលមានឥទ្ធិពលខ្លាំងនៅសហរដ្ឋអាមេរិក ហើយតារាខ្មែរភាគច្រើនស្គាល់លោក ត្បិតអីលោកធ្លាប់ធានា តារាខ្មែរច្រើននាក់ ទៅច្រៀងនៅអាមេរិក កាលពីពេលកន្លងទៅ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ សប្បាយ។

------------
រូបភាព និងអត្ថបទយោង៖ សប្បាយ








