យើងធ្លាប់ដឹងរួចមកហើយថា ការប្រើប្រាស់ស្រោមអនាម័យពីរជាន់មិនមែនជាមធ្យោបាយដ៏ល្អសម្រាប់ ពន្យាកំណើតនោះទេ ប៉ុន្តែ តើអ្នកធ្លាប់គិតថា ចង់ប្រើវិធីពន្យាកំណើតពីរយ៉ាងចូលគ្នាដែរទេ? អ្នកប្រហែលជាភ្ញាក់ផ្អើលហើយនៅពេលដឹងថា ស្ត្រីជាច្រើន ប្រើវិធីពន្យាកំណើតចាក់ទឹកក្រៅពាង ផ្សំគ្នានឹងវិធីពន្យាកំណើតផ្សេងមួយទៀតក្នុងពេលរួមភេទ។ វាដូចជាគ្មានមធ្យោបាយណាមួយច្បាស់លាស់ថា ការប្រើវិធីពន្យាកំណើតពីរចូលគ្នា ពិតជានឹងបង្កើនការការពារកុំអោយមានផ្ទៃពោះបាននោះទេ តែក៏វាពិតជាអាចមានប្រសិទ្ធភាពបានខ្លះដែរ។
ប្រសិនបើជាអ្នកគិតថា ការចាក់ទឹកក្រៅពាងនឹងជួយការពារអ្នកពីជំងឺកាមរោគដែរនោះ ចូរគិតវាម្តងទៀតទៅ ព្រោះការចេញទឹករំអិលមុនបាញ់ទឹកកាមរបស់បុរស មានផ្ទុកទៅដោយមេជីវិតឈ្មោល ព្រមទាំងចេញមកច្រើនមុនពេលអ្នកសម្រេចចិត្តចាក់ទឹកក្រៅពាងទៅទៀត។ ដូច្នេះវាពិតជាគ្រប់គ្រាន់ហើយក្នុងការចម្លងជំងឺ។ ដំណក់ទឹកកាមដំបូងគេមានផ្ទុកទៅដោយមេជីវិតឈ្មោលច្រើនបំផុត។ សរុបសេចក្តីមក បើសិនជាអ្នកចង់បង្ការកុំអោយមានផ្ទៃពោះ និងជំងឺកាមរោគទ្វេដងនោះ អ្នកអាចប្រើថ្នាំគ្រាប់ពន្យាកំណើត ឬកងដាក់ក្នុងស្បូន ជាមួយនឹងស្រោមអនាម័យ។ ខណៈពេលដែលជម្រើសទាំងអស់សុទ្ធតែជួយការពារមិនអោយមានផ្ទៃពោះដោយ ចៃដន្យក៏ដោយ តែស្រោមអនាម័យ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយសម្រាប់បង្ការជំងឺកាមរោគ៕
ដកស្រង់ពី៖ គេហទំព័រ (http://www.health.com.kh)








