ប្រភព៖ CEN
ភ្នំពេញ: គ្រាប់បាល់ពីចម្ងាយរបស់Marchisio នៅនាទីទី35បានរត់ចូលទីអង់គ្លេសឆ្លងកាត់ជើងខ្សែការពារពីរបីនាក់ វាជាគ្រាប់បើកឆាកដ៏គួរឲ្យស្រឡាំងកាំង ហើយក្នុងការតបតវិញយ៉ាងរហ័ស ដោយការបោះបាល់ឲ្យដ៏ល្អរបស់ Van Rooney នៅ២នាទីក្រោយSturridgeបាននាំអង់គ្លេសឲ្យតាមស្មើវិញ១-១។ ប៉ុន្តែ៥នាទីបន្ទាប់ពីចូលតង់ទីពីរ Balotelli បានតែតយ៉ាងល្អបញ្ចូលទីអង់គ្លេស និងរក្សាពិន្ទុ២-១ឈ្នះអង់គ្លេសនេះ រហូតដល់បញ្ចប់ការប្រកួតដែលថែមម៉ោង៥នាទី។
ការតែតបញ្ចូលទីរបស់Balotelli បន្ថែមប្រវត្តិចាញ់ថ្មីទៀតឲ្យអង់គ្លេស
កំណត់ត្រាមុននេះ អង់គ្លេសបានឈ្នះត្រឹមតែពីរលើកគត់ក្នុងការប្រកួតជាអន្តរជាតិចំនួន 11 លើកចុងក្រោយជាមួយអ៊ីតាលី ហើយចាញ់ប្រាំមួយលើក(បូកទាំងបរាជ័យនៅ Euro 2012ផង) នេះជាកំណត់ត្រាចាញ់ថ្មីមួយទៀតរបស់ក្រុមតោបីក្បាល។ ដូចដែលបានឃើញ, ជម្រើសឆ្នាំ 2014 នេះរបស់គ្រូបង្វឹកអង់គ្លេស បង្កើតបានជាក្រុមជម្រើសជាតិអង់គ្លេសទីពីរដែលក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីក្រុមជម្រើសជាតិឆ្នាំ 1958 ដែលពេលនោះក្រុមតោបីអង់គ្លេស បានបរាជ័យក្នុងការឆ្លងចេញផុតពីដំណាក់កាលប្រកួតតាមពូល។
អង់គ្លេសត្រូវជួបអ៊ុយរូហ្កាយ និងកូស្តា រីកានៅថ្ងៃទី២០ និង២៤មិថុនាបន្តបន្ទាប់គ្នា សម្រាប់ការប្រកួតចម្រាញ់ក្នុងពូលDនេះ។សង្ឃឹមថាFanរបស់អង់គ្លេសនៅស្រុកខ្មែរ នឹងមិនខកចិត្តឡើយនៅពេលនោះ ប៉ុន្តែកូស្តា រីកាមាន៣ពិន្ទុក្នុងដៃទៅហើយជាមួយជ័យជំនេះលើអ៊ុយរូហ្កាយ៣-១៕T








