ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ យោធាថៃ បានចាប់បញ្ជូន ពលករខ្មែរ ខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះ មានចំនួន ២២០៨៨០ នាក់ នៅក្នុងខេត្ត ចំនួន៦។
របាយការណ៍ របស់នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បាន ឲ្យដឹងថា ខេត្តទាំងនោះ រួមមាន បន្ទាយមានជ័យ បាត់ដំបង់ ឧត្តរមានជ័យ ប៉ៃលិន កោះកុង និង ខេត្តព្រះវិហារ។
ក្នុងចំណោមទាំង ២២០៨៨០ នាក់នោះ មាន ស្រ្តី ៨១៦២៦ អនីតិជន ១១៧៥៤១នាក់។
របាយការណ៍ខាងលើបន្តថា សម្រាប់ថ្ងៃទី១៨ ខែមិថុនានេះ ថៃបានបញ្ជូនមកវិញ មានចំនួន ៩៩០៤ នាក់ស្រ្តី ៣៨៤២នាក់ អនីតិជន៨០៣នាក់ នៅក្នុងខេត្តចំនួន៥ រួមមាន ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង់ ប៉ៃលិន និងកោះកុង ៕








