Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » រលំអគារសិក្សា នៅប្រទេស ចិន ស្លាប់ ០៤នាក់

Advertisement

ប្រភព៖ ដើមអម្ពិល

ណានចាង៖ គ្រួសារដែលមានសមាជិក ចំនួន ០៤នាក់ បានស្លាប់ នៅពេលដែលអគារសិក្សា នៅសាលាបឋមសិក្សាមួយខ្នង ក្នុងភូមិ បានរលំ កាលពីព្រឹកថ្ងៃសុក្រនេះ ស្ថិតនៅខេត្ត ជំាងស៊ី ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាម មន្រ្តីរដ្ឋាភិបាលក្នុងតំបន់ថា សាកសពចំនួន ០៤នាក់ ក្នុងនោះ មានគ្រូអាយុ ៥៧ឆ្នាំ ប្រពន្ធរបស់គាត់ និងចៅប្រុស ០២នាក់ទៀត ដែលមានអាយុ ០៦ឆ្នាំ និង០៨ឆ្នាំ ត្រូវបានគេរកឃើញ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃដដែលនោះ។

អ្នកទំាង០៤នាក់ដែលស្លាប់នោះ មុនដំបូងកំពុងសម្រាក នៅអគារសម្រាប់គូ្រៗជាន់ពីរ នៃសាលាក្នុងភូមិ ដំាងគួ ខណៈមានភ្លៀងធ្លាក់ខ្លំាង បណ្តាលឲ្យបាក់ដី កើតឡើងកាលពីវេលាម៉ោងប្រហែល ១រំលងអាធ្រាតឈានចូលថ្ងៃសុក្រ។
ក្នុងហេតុការណ៍នោះ ក្រុមជួយសង្គ្រោះបាននិយាយថា ពួកគេមិនបានរកឃើញអ្នកផ្សេងទៀត នៅក្រោមគំនរថ្មបាក់បែកនោះទេ ហើយអគារ ដែលបានបាក់រលំនោះ គឺសាងសង់ឡើងក្នុងឆ្នាំ១៩៨០។

ហេតុការណ៍ភ្លៀងធ្លាក់ខ្លំាង បណ្តាលឲ្យបាក់ដីនេះដែរ មនុស្សច្រើនជាង ២.៧០០នាក់ បានជម្លៀសខ្លួន ចេញពីភូមិស្ថានរបស់ពួកគេ បន្ទាប់ពី ភ្លៀងធ្លាក់ខ្លំាងវាយប្រហារទីក្រុង ហ្វូហ្ស៊ូ ខេត្ត ជំាងស៊ី កាលពីថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ៕



«
Next
Newer Post
»
Previous
Older Post