ភ្នំពេញ: ឃាត់ខ្លួននារីរកស៊ីផ្លូវភេទម្នាក់ ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ ពេលឈប់ម៉ូតូតថ្លៃស្រីយកទៅដេក មិនបានសម្រេច ក៏ត្រូវម្ចាស់ទូរស័ព្ទ ចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើង កាលម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចទំនប់ទួលគោក ផ្លូវលេខ៧០ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ
បុរសពីរនាក់ បើកម៉ូតូសង់កូរ៉េ ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ
ស្វាយរៀង 1D-3642 ឌុបគ្នា ក្នុងបំណងទៅយកនារីរកស៊ីផ្លូវភេទមកដេក ខណៈ
មកដល់ចំណុចកើតហេតុ បានឈប់ម៉ូតូ តថ្លៃជាមួយស្រីៗរកស៊ីផ្លូវភេទ ត្រូវរ៉ូវគ្នា
ក៏បានឱ្យនាងឡើងម៉ូតូទៅជាមួយ។ ភ្លាមនោះ ជនសង្ស័យបានឆក់យកទូរស័ព្ទម៉ាក
សាំសុង ពីក្នុងហោប៉ៅបុរសរងគ្រោះ ហុចទៅឱ្យបក្ខពួក ដែលឈរនៅក្បែរនោះ
គេចខ្លួនបាត់។
នារីឆក់ទូរស័ព្ទនោះ ត្រូវម្ចាស់ទូរស័ព្ទ ចាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច យកទៅសួរ
នាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ចាត់ការបន្ត៕S

រូបនារីសង្ស័យក្រោយពេលធ្វើសកម្មភាពត្រូវសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍