Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ចង់ក្លាយជាសេដ្ឋីបង្ខំប្អូនស្រីបង្កើតឲ្យរួមភេទជាមួយ!ចុងក្រោយក្លាយជាឃាតករ!

Advertisement

ប្រភព khmerbright
អា​ហ្វ្រិក​ខាង​ត្បូង៖​ស្ដ្រីម្នាក់​កំពុង​​តែ​ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ក្រោយ​ពីត្រូវ​បង​ប្រុសប​ង្កើត​ខ្លួន​បាញ់ស​ម្លាប់​នៅពេ​លដែល​សម្រេច​ចិត្ដ​បែក​ផ្លូវ​ជន​សង្ស័យ​Andrea​Dube​អាយុ​៤៩​ឆ្នាំ​ ជាអ្នករស់នៅអាហ្វ្រិកខាងត្បូង ចាប់ផ្ដើមមាន ទំនាក់ទំនងផ្លូវភេទជាមួយនឹង ប្អូនស្រីបង្កើត ក្រោមការបង្គាប់ពីគ្រូទស្សទាយមួយ រូប។ យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា គ្រូទស្សទាយនេះ បានផ្ដល់ដំបូន្មានទៅឲ្យ ជនសង្ស័យនេះថា រូបគេនឹងអាចក្លាយជាអ្នកមាន ប្រសិនជាបានរួមភេទជាមួយនឹង ប្អូនស្រីបង្កើតរបស់ខ្លួនឯង។ ជាមួយគ្នានោះ នារីរងគ្រោះ ដែលជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ឈ្មោះថា Nokuthula Dube អាយុ ៣៥ឆ្នាំ ក៏សុខចិត្ដយល់ព្រម រួមភេទ ដើម្បីចង់ឲ្យបងប្រុសខ្លួន ក្លាយជាអ្នកមានពិតប្រាកដ ខណៈពេលដែល បងប្រុសរូបនេះ សំណូមពរឲ្យនាង ដាច់ខាតមិនត្រូវមាន ទំនាក់ទំនងស្នេហាជាមួយនឹង ប្រុសផ្សេងនោះទេ។

តែ៣ឆ្នាំក្រោយមក នាងក៏បានរត់គេច ពីជនសង្ស័យ ទៅកាន់ផ្ទះមិត្ដភិក្ដរបស់នាង នៅឯ Diepsloot នៃ Johannesburg ដែលនៅក្នុងនោះ នាងបានរៀបរាប់ ប្រាប់ទៅកាន់ មិត្ដភិក្ដនាង ពីរឿងរ៉ាវទាំងឡាយ និងយល់ថា ខ្លួននាងពិតជាធ្វើខុសយ៉ាងខ្លាំង។ មិនយូរប៉ុន្មាន ជនសង្ស័យ ដែលជាបងប្រុសនេះ បានទៅតាមរកនាង និងចាប់នាងដាក់ឡាន ជាមួយនឹង កាំភ្លើង និងបន្ទាប់មក ក៏បាញ់នាង ចំដើមទ្រូង ក្រោយពីនាង ស្រែកឲ្យគេជួយ ហើយដើរចេញទៅបាត់ ទុកឲ្យនាង នៅដេកក្នុងថ្លុកឈាម។

នាពេលនេះ ប៉ូលីស កំពុងតែធ្វើការតាមប្រមាញ់ ជនសង្ស័យនេះ ដែលនឹងត្រូវកាត់ទោសពី បទប៉ុនប៉ងសម្លាប់មនុស្ស។ តាមការសាកសួរ បានឲ្យដឹងថា ទំនាក់ទំនងផ្លូវភេទ រវាងបងប្អូនបង្កើតនេះ ត្រូវបានដឹងលឺពីក្រុមគ្រួសារនេះផ្ទាល់តែម្ដង ដែលក្រុមគ្រួសារនេះ ក៏មិនហាមឃាត់អ្វីដែរ ដោយសារតែចង់ឲ្យជនសង្ស័យ ក្លាយជាអ្នកមាន និងក៏មានគ្មានសមត្ថភាព បញ្ឈប់ទង្វើររបស់ជននេះ ដូចគ្នា ដោយសារតែជននេះ ចូលចិត្ដប្រើអំពើហឹង្សា។
ចុះសម្រាប់ប្រិយមិត្ដ យល់ថា ជារឿងដែលអាចទៅរួចទេ ដែលបងប្រុស រួមភេទជាមួយនឹង ប្អូនស្រីបង្កើតរួចហើយ នឹងអាចក្លាយជាអ្នកមាន?

«
Next
Newer Post
»
Previous
Older Post