Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ចាប់ខ្លួនបុរសម្នាក់កាត់តរូបអាក្រាតរដ្ឋមន្ត្រីចិន ហើយជំរិត ទារប្រាក់

Advertisement

ប្រភព Khmer-note
ចិន៖ បុរសម្នាក់នៅខេត្ត Hunan ប្រទេសចិន បានប្រើ ប្រាស់ជំនាញកាត់តរូបភាពរបស់គេ ដោយធ្វើការកាត់តរូប រដ្ឋមន្ត្រីម្នាក់អាក្រាតដាក់ចូលជាមួយរូបរបស់នារីស្រស់ស្អាត ម្នាក់ធ្វើហាក់ដូចពួកគេទាំង២មានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ហើយធ្វើការគំរាមទារ ប្រាក់ពីរដ្ឋមន្ត្រីនោះថែមទៀតផង។

 បុរសម្នាក់នោះមានឈ្មោះ Li ត្រូវបានតុលាការ ផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ និងធ្វើការផាកពិន័យទឹកប្រាក់៥០ម៉ឺនយ៉ន នេះបើយោងតាមប្រភពពត៌មាន Want China Times។ លោក Li បានទិញរូបភាព អាសអាភាសពីអិនធើណេត ហើយកាត់រូបភាពរដ្ឋមន្ត្រីម្នាក់នោះបញ្ចូលក្នុងរូបភាពនារី អាសអាភាស។

បន្ទាប់គេបានផ្ញើរូបភាពនោះទៅកាន់រដ្ឋមន្ត្រីផ្សេងៗទៀត ដើម្បីគំរាម បង្ហោះរូបភាពរបស់ រដ្ឋមន្ត្រីនោះជាសាធារណៈ ប្រសិនបើគាត់មិនប្រគល់ប្រាក់អោយគេ។ យោងតាមការស្រាវជ្រាវបានអោយដឹងថា ជនល្មើស Li ធ្លាប់ធ្វើការកាត់តរូបភាពមនុស្ស ជាច្រើន ដើម្បីគំរាមទារប្រាក់ពីពួកគេ។



«
Next
Newer Post
»
Previous
Older Post