Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » អាចារ្យអេ នឹងដឹកនាំ ពលករខ្មែរ ទើបត្រឡប់មកពីថៃ ជាង១០ប៉ឺននាក់ ហែក្បួនស្នើឲ្យ រាជរដ្ឋាភិបាល បញ្ចុះតម្លៃ លិខិតឆ្លងដែន

Advertisement

ប្រភព DAP
ភ្នំពេញ៖ ប្រធានវិទ្យុ ABC លោកអាចារ្យអេ បានប្រកាសថា លោក នឹងដឹកនាំពលករខ្មែរដែលទើប តែត្រឡប់មកពីប្រទេសថៃជាង១០ម៉ឺននាក់ ហែក្បួនមួយ ទៅកាន់ការិយាល័យ ធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ដើម្បីស្នើឲ្យរាជរដ្ឋាភិបាល បញ្ចុះតម្លៃមកត្រឹមតែ២៥ដុល្លារ។

 លោក អាចារ្យអេ បានប្រកាសនៅក្នុងវិទ្យុ របស់លោក កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះថា លោកនឹងដឹកនាំពលករដែលមកពី ប្រទេសថៃ ចំនួនជាង ១០ម៉ឺននាក់ ធ្វើបាតុកម្ម ឲ្យបានមុនគណបក្សសង្រ្គោះជាតិ (CNRP) ដើម្បីស្នើសុំឲ្យរាជរដ្ឋាភិបាល បញ្ចុះតម្លៃលិខិតឆ្លងដែនមកនៅត្រឹម ២៥ដុល្លារ ក្នុងនោះលោក ក៏មានគម្រោងហែក្បួន ទៅកាន់ការិយាល័យធ្វើលិខិតឆ្លងដែន និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

 ព្រមជាមួយគ្នានេះដែរ ថ្មីៗនេះមន្រ្តីគណបក្ស សង្រ្គោះជាតិ ក៏បានប្រកាសថា នឹងមានគម្រោងដឹកនាំពលករស្នើសុំបញ្ចុះតម្លៃប៉ាស្ព័រដែរ។ សូមបញ្ជាក់ថា លិខិតឆ្លងដែន ឬជាទូទៅដែលគេតែងតែហៅថា ប៉ាស្ព័រនោះ ត្រូវបានការិយាល័យធ្វើលិខិតឆ្លងដែនកំណត់ យកប្រាក់១២០ដុល្លារ សម្រាប់អ្នកដែល ធ្វើលិខិតឆ្លងដែន ដែលមានបំណងចង់ទៅរកការងារ ធ្វើនៅក្រៅប្រទេស៕



«
Next
Newer Post
»
Previous
Older Post