ប្រភព Khmer-note
អាហ្វ្រិក៖ មនុស្សជាច្រើនមានការខឹងសម្បារនឹងបុរសម្នាក់ យ៉ាងខ្លាំង ពេលពួកគេឃើញបុរសនោះ បើកឡាន ដោយ មានសត្វឆ្កែមួយចងជាប់នឹងឡាននោះអូសតាមពីក្រោយ។ ប្រជាជន រស់នៅប្រទេសអាហ្វ្រិកខាងត្បូង បានទូរស័ព្ទ ប្តឹងប៉ូលីសទីក្រុង Knysna ក្រោយពួកគេ ឃើញសត្វឆ្កែ មួយក្បាលពូជ Ridgeback ត្រូវបានគេចងអូសតាម ឡានគួរអោយ អាណិត។
ប្រជាជនរស់នៅតំបន់នោះមាន ការខឹងសម្បារយ៉ាងខ្លាំងបាននាំគ្នាឡោមព័ទ្ធ អោយម្ចាស់ ឡាននោះឈប់ ហើយបុរសម្នាស់ឡាននោះបាននិយាយ ប្រាប់ពួកគេថា គាត់ធ្វើបែបនេះ ដើម្បីជាការដាក់ទារុណកម្ម លើសត្វឆ្កែនោះ ព្រោះតែសត្វឆ្កែរត់គេចពី គាត់។ សត្វឆ្កែកំសត់នោះមានឈ្មោះ Gina បានរងរបួសដាច់រលាតស្បែកជាច្រើនកន្លែង ហើយពេលនេះកំពុងធ្វើការព្យាបាលនៅគ្លីនិកសត្វ Knysna Veterinary។ ប៉ូលីសបាន ធ្វើការសាកសួរបុរសជាម្ចាស់ឆ្កែនោះ ប៉ុន្តែក្រុមប៉ូលីសមិនបានចាប់ខ្លួនបុរសនោះឡើយ។








