ប្រភព LookingToday
ឥណ្ឌូនេស៊ី:ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយស្ត្រីអាយុ៣១ឆ្នាំម្នាក់ឈ្មោះDebiNubatonisបានផ្តល់កំណើតកូន គឺជាសត្វតុកកែមួយក្បាល មិនមែនជាទារកមនុស្សធម្មតាឡើយ ហើយនាងត្រូវបានក្រុមអ្នកស្រុក នាំគ្នាចោទថាជា អាបធ្មប់ទៀតផង ។
នាង Debi Nubatonis រស់នៅក្នុងភូមិ Oenunto ដែលនៅដាច់ស្រយាលពីទីក្រុង ហើយឆ្មបស្រីម្នាក់ បានអះអាងពីរឿងនេះថា នាងពិតជាបង្កើតកូន តុកកែចេញពីពោះ ស្ត្រីរូបនេះមែន ព្រោះតែនាងមិនអាចធ្វើដំណើរ ទៅមន្ទីរពេទ្យទាន់ពេល។ ក្រុមអ្នកភូមិនាំគ្នា គំរាមប្រឆាំងនឹងស្ត្រីជាម្តាយ ដែលមានកូនជាតុកកែនេះ និងក្រុមគ្រួសារនាង មិនចង់ឲ្យរស់នៅ ក្នុងភូមិទៀតទេ ព្រោះពួកគេចោទថា គ្រួសារនាងចេះអាបធ្មប់ ។
ប៉ុន្តែខាងមន្ត្រីជំនាញ ផែ្នកវេជ្ជសាស្ត្រនៅតំបន់នោះ និយាយថា ពួកគេកំពុងធ្វើការ ស៊ើបអង្កេតឲ្យបានច្បាស់ ពីបញ្ហានេះ ព្រោះវា មិនគួរឲ្យជឿ ដែលថា មនុស្សកើតកូនមកជាតុកកែ និងអាចធ្វើឲ្យជីវិតរស់នៅរបស់នាង ជួបបញ្ហាទៀតផង នៅពេលដែលអ្នកភូមិចោទ ពីអំពើអាបធ្មប់បែបនេះទៀត។ ស្ត្រីជាឆ្មប គឺនាង Josephine Lydia Hellen Wadu បានយកកូនតុកកែ ទៅកាន់មណ្ឌល សុខភាព Oenuntono និងផ្តល់របាយការណ៍ថា វាកើត ចេញពីស្ត្រីឈ្មោះ Debi Nubatonis មែន៕









