Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » តារាស្រីខ្មែរ៥ ដួងយកសម្រស់​ដើមទ្រូង ជាទុននឹង​ភាពល្បីឈ្មោះ​ក្នុងសិល្បៈ

Advertisement

ប្រភព៖ Lookingtoday

ភ្នំពេញ៖ មហាជនធ្លាប់បានដឹងហើយថា កាលពីអំឡុងជាង១ឆ្នាំមុន គឺមានតារាសម្តែងសិចស៊ី ដើមទ្រូង ទ្រលុកទ្រលុន មានមន្តស្នេហ៍របស់ខ្មែរ ចំនួន២ដួងដួងគឺ កញ្ញា កុល ដាវី និង កញ្ញា ប៊ុន ផៃលីន ត្រូវ បានគេចាត់ថ្នាក់ឲ្យក្លាយជា តារាស្រីដែលមានដើមទ្រូងសិចស៊ី ទទួលបានប្រជាប្រិយភាព តាមរយៈការបញ្ចេញដើមទ្រូង ធ្វើជាទុនក្នុងទាក់ទាញទីផ្សារសិល្បៈ ។

ប៉ុន្តែឈានចូលដល់ឆ្នាំ២០១៤នេះ ក៏លេចវត្តមានតារាសម្តែង ចាស់-ថ្មីវ័យក្មេង របស់ខ្មែរចំនួន៥ ដួងដែលគេមើលឃើញថា កំពុងយកសម្រស់ដើមទ្រូង ធ្វើជាទុនទាញយកភាពល្បីឈ្មោះ ពីអ្នកគាំទ្រ។ ក្នុងចំណោមតារាស្រីទាំង៥ដួងខាងលើនេះមានដូចជា កញ្ញា សេង សូណា កញ្ញា គង់ វង្សយ៉ាទី កញ្ញា ព្រីម លីហ្សា កញ្ញា ឆយី និង កញ្ញា ហ្វីហ្វី ។ បច្ចុប្បន្នតារាទាំងប្រាំនាក់នេះ តែងបញ្ចេញពីភាពទាក់ទាញ ដោយយកដើមទ្រូងបង្អួតភ្នែកគេឯង។

ជាក់ស្តែង តារាសម្តែងនាង សេង សូណា ក្រោយពីបាត់មុខ ពីសិល្បៈអស់មួយសន្ទុះធំមក ថ្មីៗនេះ នាងបានចេញមុខលងបន្លាចក្នុង ពិភពសិល្បៈជាថ្មី ព្រមជាមួយនឹងភាពភ្ញាក់ផ្អើល ដល់ទស្សនិកជន ដោយការសម្ញែងដើមទ្រូង ប៉ុនផ្លែឪឡឹក ដើម្បីទាញទាញ រកប្រជាប្រិយភាព និងការចាប់អារម្មណ៍ខ្លាំង ពីមហាជនក៏ដូចជាកន្លង់ៗ សម្បូរទ្រព្យស្តុក ជាដើម។

វត្តមាន នៃការលេចមុខជាថ្មី របស់នាង សេង សូណា ក្នុងវីថីសិល្បៈ នាពេលនេះ បានធ្វើឲ្យមានភាព រំជើបរំជួល អស់ក្រុមមនុស្សមិនថាឡើយ តែបុរសចាស់ក្មេងនោះទេ ចំណែកឯស្ត្រីៗ ក៏ស្ទើរតែភាន់ភាំងស្មារតី ព្រោះតែការលេងស្ទីលថ្មីរបស់ សេង សូណា លេចគល់សុដន់ ជាថ្នូរនឹងភាពល្បីឈ្មោះ ក្នុងអាជីពសិល្បៈ ។

ដោយឡែក តារាវ័យក្មេង៤ដួងទៀត គឺមានកញ្ញា គង់ វង្សយ៉ាទី កញ្ញា ព្រីម លីហ្សា កញ្ញា ឆយី និង កញ្ញា ហ្វីហ្វី ក៏មិនខុសគ្នាប៉ុន្មាន នឹងនាង សេង សូណា ដែរ ព្រោះបច្ចុប្បន្ននេះពួកគេ បាននឹងកំពុងជ្រួលជ្រើម ក្នុងការបង្អួត និងសម្ញែងសម្រស់ ដោយការថតបញ្ចេញដើមទ្រូងបង្ហោះ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ទាមទារប្រជាប្រិយភាព និង ការចាប់អារម្មណ៍ ពីទស្សនិកជន។

ជាការកត់សម្គាល់ ការយកសម្រស់ដើមទ្រូង ឬមួយការបញ្ចេញគល់ភ្លៅ ដើម្បីទាញយកប្រជាប្រិយភាព សម្រាប់ទីផ្សារសិល្បៈ នាពេលបច្ចុប្បន្ននេះ កំពុងតែកើតមាន ក្នុងសង្គមសិល្បៈខ្មែរជាបន្តបន្ទាប់ ប៉ុន្តែតាមរយៈ រូបភា ពនេះ វាជារឿងមួយ មិនល្អសម្រាប់វប្បធម៌ និងសង្គមនោះឡើយ ។ ដូច្នេះទាមទារឲ្យមានការយក ចិត្តទុក្ខខ្លាំង ពីសំណាក់ក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងស្មារតី ដល់តារាស្រីណា ដែលយកភាពសិចស៊ី ធ្វើជាទុនសាងភាពល្បី ក្នុងវិស័យសិល្បៈ៕


កញ្ញា ហ្វីហ្វី
កញ្ញា គង់ វង្សយ៉ាទី
កញ្ញា ឆយី
កញ្ញា ព្រីម លីហ្សា
កញ្ញា សេង សូណា

«
Next
Newer Post
»
Previous
Older Post