ប្រភព Khmer-note
តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់កាត់អាមេរិកម្នាក់ត្រូវបាន ចាប់ខ្លួនដោយប៉ូលីសអាកាស យាន្តដ្ឋាន ក្រោយពីជនកំហូច រូបនេះបានលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ទឹកលើយន្តហោះ China Airline ដែលយន្តហោះនោះធ្វើការហោះហើរពីទីក្រុង San Francisco ទៅតៃវ៉ាន់។ ខណៈពេលកំពុងតែរៀបចំ នៅក្នុងបន្ទប់ទឹកលើយន្តហោះ បុគ្គលិកបំរើការ លើយន្តហោះ ម្នាក់បានរកឃើញកាមេរ៉ាបង្កប់មួយនៅចន្លោះធុងសំរាម និងជញ្ជាំង។
ក្រោយមកអ្នកបំរើការលើយន្តហោះបានដក មេម៉ូរីកាតចេញពីកាមេរ៉ានោះ ដើម្បីកុំអោយ ប៉ះពាល់ដល់អ្នក ដំណើរផ្សេង។ អ្នកអូតេស្តម្នាក់បានប្រទះឃើញកាមេរ៉ាបង្កប់ នៅក្នុង បន្ទប់ទឹក ក្រោយពីបុរសម្នាក់ឈ្មោះ Liu អាយុ៥១ឆ្នាំ បានដើរចូលក្នុងបន្ទប់ទឹកនោះអស់ ជាច្រើនម៉ោង។ អ្នកអូតេស្តបានរាយការណ៍ទៅកាន់ពីឡុត ហើយពេលយន្តហោះចុះចត ជនកំហូចឈ្មោះ Liu ត្រូវបានខ្លួននៅអាកាសយាន្តដ្ឋានអន្តរជាតិ Taoyuan តែម្តង។ ក្រោយចាប់ខ្លួន គេរកឃើញកាមេរ៉ាបង្កប់ចំនួន៦ និងមេម៉ូរី ជាមួយ Hard Disc ដែលផ្ទុក ទៅដោយវីដេអូនារីនៅក្នុងបន្ទប់ទឹក។ លោក Liu បានបដិសេធ ដោយគាត់និយាយថា គាត់គ្រាន់តែចង់ធ្វើតេស្តសាកល្បងកាមេរ៉ាបង្កប់នោះប៉ុណ្ណោះ មិនមានបំណងអាក្រក់ ឡើយ។![]()









