មានមនុស្សមួយចំនួន រៀបការអស់ពេល១០ឆ្នាំ រឺ២០ឆ្នាំទៅហើយ ប៉ុន្តែមិនដែលបានស្គាល់អ្វីដែលហៅថាភាពស្រណុកសុខស្រួលដល់កំពូលពីការរួមភេទទេ ជាពិសេសគឺភាគីនារី។ តើដោយសារមូលហេតុអ្វី? សំនួរនេះប្រហែលជាត្រូវចោទសួរទៅភាគីបុរស ព្រោះមានបុរសមួយចំនួនមិនបានគិតដល់ដៃគូនារីរបស់ខ្លួននោះទេ ជានិច្ចកាលគេតែងតែទៅចោលនារី ឲ្យនាងនៅកន្តែងកន្តោចខ្លោចចិត្តតែម្នាក់ឯងកណ្តាលផ្លូវទាំងមិនហ៊ានហាមាត់ស្នើសុំ ព្រោះតែកត្តាមួយចំនួនដូចជា ពេលវេលាមិនអំណោយផល អៀនប្រៀនច្រើន មិនរវល់និងការដល់ចំណុចកំពូល។ល។
ព្រោះហេតុនេះ ដើម្បីឲ្យដៃគូទាំងពីរអាចកសាងភាពផ្អែមល្ហែម ស្រណុកសុខស្រួលដល់កំពូលទាំងពីរនាក់ វាជៀសមិនផុតពីការសហការគ្នានោះទេ ពោលគឺភាគីបុរសត្រូវផ្តល់ពេលវេលាឲ្យដៃគូ សាកសួរពីអារម្មណ៌របស់នាង ហើយភាគីនារីក៏ត្រូវហ៊ានសារភាពពីអារម្មណ៌ពិតរបស់ខ្លួនដែរ។ គ្មានអ្វីត្រូវលាក់បាំងទេ នៅពេលដែលអ្នកទាំងពីរស្ថិតនៅលើកំរាលតែមួយ មែនទេ? ខាងក្រោមនេះ មានវីដេអូខ្លីៗពីរ ដែលដកស្រង់ចេញពីខ្សែភាពយន្តស្នេហា។ នោះគឺឈុតឆាកនៅលើគ្រែរបស់តួអង្គទាំងពីរ.. ទស្សនាហើយ អ្នកច្បាស់ណាស់ថា នឹងត្រូវការវាមួយមិនខាន..៖
១. បង្កើតអារម្មណ៌រោលរាលឲ្យគ្នាទៅវិញទៅមក មិនថានៅពេលណាឡើយ
២. ជួយសម្រេចបំណងឲ្យដៃគូ ប្រសិនបើគេមិនទាន់បើកចំហរ








