ប្រភព Khmerload
អង់គ្លេស៖មហាសេដ្ឋីវ័យក្មេងម្នាក់តែងតែបង្ហោះរូបឡានបង្អួតគេឯងនៅលើបណ្តាញទំនាក់ទំនងសង្គមដែលធ្វើឲ្យមានអ្នកច្រណែនហើយបានលួចដុតឡានតម្លៃជាង៥សែនដុល្លារអាមេរិក របស់គេចោលតែម្តង។
អង់គ្លេស៖មហាសេដ្ឋីវ័យក្មេងម្នាក់តែងតែបង្ហោះរូបឡានបង្អួតគេឯងនៅលើបណ្តាញទំនាក់ទំនងសង្គមដែលធ្វើឲ្យមានអ្នកច្រណែនហើយបានលួចដុតឡានតម្លៃជាង៥សែនដុល្លារអាមេរិក របស់គេចោលតែម្តង។
លោក Aleem Lqbal មានអាយុត្រឹមតែ ១៩ឆ្នាំ ត្រូវបានគេហៅថា ជាមហាសេដ្ឋីវ័យក្មេង រស់នៅទីក្រុង Solihull ភាគខាងលិចរដ្ឋ Midlands ត្រូវបានគេលួចដុតឡាន Lamborghini អស់មួយគ្រឿង ហើយ៥ថ្ងៃក្រោយមក ឡានដ៏មានតម្លៃ ៣គ្រឿងទៀត ត្រូវបានគេបំផ្លាញ បន្ថែមទៀត។
Aleem រូបគេ ជាអ្នកជំនួញម្នាក់ ផ្តល់សេវាកម្មរថយន្តប្រណិតៗ សម្រាប់ជួល ដែលមានដូចជា Rolls-Royce, Lamborghini, Ferrari, និង Bentley ជាដើម ដែលមានទីតាំងនៅ Yardley ជាមួយនឹងឪពុករបស់គេនោះ បាននិយាយថា អ្នកដែលលួចដុតរថយន្តរបស់ខ្លួន បានគិតទុកជាមុន យូរណាស់មកហើយ ព្រោះតែការច្រណែន ដែលខ្លួន តែងតែបង្ហោះរូបថត រថយន្តទំនើបៗ ជាច្រើនគ្រឿង ទៅក្នុងបណ្តាញសង្គម។
ជាមួយគ្នានេះដែរ សេដ្ឋីវ័យក្មេងរូបនេះ បានបញ្ជាក់ថា ការបាត់បង់នេះ មិនជាធំដុំអ្វីនោះទេ ហើយវាក៏មិនធ្វើឲ្យគេខ្វាយខ្វល់ ដល់គេងមិនលក់ អ្វីនោះដែរ ព្រោះតែអ្នកទាំងនោះ ឃើញរូបគេមានភាពជោគជ័យក្នុងអាជីវកម្ម ទើបពួកគេមានការច្រណែនបែបនេះ។ រូបគេបានបន្តទៀតថា “អ្វីដែលខ្ញុំបានមក និងភាពជោគជ័យ បានមកដល់សព្វថ្ងៃនេះ គឺបានមកពីការខិតខំ ប្រឹងប្រែងរបស់ខ្ញុំ ហើយខ្ញុំក៏បានចែករំលែក នូវអ្វីដែលខ្ញុំមាន ទៅឲ្យអ្នកដែលខ្វះខាត តាមរយៈសហគមន៍ផងដែរ។
គេថាខ្ញុំអួត និងបង្ហាញពីរបស់មានតម្លៃ ប៉ុន្តែខ្ញុំមិនមែនបែបនេះនោះទេ។ បើសិនជាខ្ញុំ ចង់អួតអាងនោះ ខ្ញុំនឹងនិយាយថា មានតែខ្ញុំទេ ដែលមានឡាន តម្លៃថ្លៃៗទាំងនោះ ចំនែកឯអ្នកវិញ គឺគ្រាន់តែ ជាអ្នកស្រែចំការតែប៉ុណ្ណោះ។”
យ៉ាងណាមិញ លោក Aleem សង្ឃឹមថា អ្នកដែលលួចបំផ្លាញរថយន្ត របស់លោកទាំងអស់នោះ នឹងត្រូវបានចាប់ខ្លួន ហើយផ្តន្ទាទោសទៅតាមច្បាប់ ផងដែរ ព្រោះតែពួកគេធ្វើ នូវគំរូ មិនល្អមួយសម្រាប់សង្គម៕
រូបថតដែល Aleem បានបង្ហោះទៅក្នុង បណ្តាញសង្គមរបស់គេ៖









