ប្រភព Khmer-note
អាមេរិក៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ ពីបទមនុស្សឃាត ក្រោយពី គាត់បានសំលាប់ស្ត្រីម្នាក់ ហើយស៊ីសាច់របស់គាត់ថែមទៀតផង នេះបើយោងតាម ប៉ូលីសរដ្ឋ Tennessee។ នាយកដ្ឋានប៉ូលីសនៅតំបន់ The Coffee County បានអោយ ដឹងថា ជនល្មើស Gregory Scott Hale អាយុ៣៧ឆ្នាំ បានសារភាពប្រាប់តុលាការពីទង្វើ របស់គាត់។
ជនល្មើស Hale បានប្រាប់ក្រុមស៊ើបអង្កេតថា គាត់បានកាប់សាកសពស្ត្រី រងគ្រោះឈ្មោះ Lisa Hyder ជាកង់ៗ ហើយស៊ីសាច់ទាំងនោះ។ មិត្តភក្តិស្ត្រីរងគ្រោះបាន អោយដឹងថា ជនល្មើស Hale ប្រហែលជាមានបញ្ហាសតិអារម្មណ៍។ ប៉ូលីសបានអោយ ដឹងថា មុនពីកើតហេតុ ជនល្មើស Hale និងស្ត្រីរងគ្រោះ Hyder មិនធ្លាប់ស្គាល់គ្នាពីមុន ឡើយ។ លោក Gregory Scott Hale ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកំរិតធ្ងន់ និងប្រព្រឹត្តទង្វើអសីលធម៌លើសាកសព។








