Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » សេង សូណា ចាប់ធ្វើសកម្មភាព ស្រើបស្រាល មុននឹងចុះកុងត្រាថតរឿង

Advertisement

ប្រភព  khmeronlinenews
ភ្នំពេញ៖តារា​សម្ដែង សេង​ សូណា បាន​ដុត​អារម្មណ៍​ទស្សនិក​ជនតាម​រយៈ​ការ​សម្ដែង​​​តួ​បែប​សិច​ជាមួយ​ជន​បរទេស​ម្នាក់។ការ​សម្ដែង​​ឈុត​នេះ ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម YouTube ដែល​បាន​បង្ហោះ​នៅ​លើ​គណនី ឈ្មោះ​ សេង សូណា កាល​ពីពេល​ថ្មីៗ​នេះ។ នៅ​ក្នុង​វីដេអូ​ក្ដៅសាច់នេះ​ មាន​រយៈពេល​​ប្រមាណ​ជា​ ១ នាទី កញ្ញា សេង សូណាបាន​លេងប្រលោម​ប្រលែង​ជាមួយជន​បរទេស​ ដែល​បង្កើត​ឲ្យ​មាន​ការ​ជជែក​គ្នា​ថាតើ​ សេង សូណា កំពុង​ថត​រឿង​សិច​មែន​ឬមិនមែន?

នៅ​មុន​គេ​ប្រទះ​ឃើញ​វីដេអូ​នេះ កញ្ញា សេង សូណាបាន​បង្កើត​​ឲ្យ​មាន​ផ្ទុះ​ព័ត៌មាន​ថា នាង​ហ៊ាន​ថត​រឿង​សិច​ ប៉ុន្ដែ​ក្រោយ​មក​នាង​ បាន​បដិសេធ​រឿង​នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ឥតឈប់ឈរនៅ​លើ​បណ្ដាញ​សង្គម​នានា។ ទាក់ទង​ទៅនឹង​បញ្ហា​​នេះ កញ្ញា សេង សូណាទទួល​ស្គាល់​ថាក្នុង​វីដេអូ​មួយ​នោះ គឺ​ជា ​រូប​នាង​ពិតប្រាកដ​មែន ប៉ុន្តែ ​នាង​មិន​ដឹងថាអ្នក​ណា​​ជា​អ្នក​បង្ហោះ​ឡើយ។

 កញ្ញា សូណាបញ្ជាក់​​ថា សកម្មភាព​ក្នុង​វីដេអូ​នេះ​មិន​មែន​ជាសកម្មភាព​ថត​រឿង​​សិច ​ឬរឿង​​អ្វី​មួយ​ឡើយ ពោល​គឺ​ជា​ការ​សាកល្បង (តេស្ត)​ពី​សមត្ថភាព​របស់​នាង​ប៉ុណ្ណោះ ដើម្បី​បញ្ជាក់​ថាតើ​នាង​​អាច​សម្ដែង​ឈុត​បែប​នេះ​​បាន​ឬ​អត់។ “មុន​ថត​រឿង ឆ្នាំ​វកគេ​ធ្វើតេស្ត​ពី​​ខ្ញុំថា​ ខ្ញុំ​ហ៊ាន​ធ្វើ​​ឈុត​បែប​នេះ​ ឬ ​អត់មាន​អី​ប៉ះ​ចំ ​សេង សូណា ចាំ​តែ​ខ្លាច​តើ”។ សេង សូណា និយាយ​បន្ថែម។ កញ្ញាសេង សូណា ប្រាប់​ទៀតថា ការ​ធ្វើតេស្ត​​ឈុត​​បែប​នេះ​មែនប៉ុន្តែ​នៅ​ពេល​ដែល​ប្លង់​ថត​មែន​ទែន រឿង “ឆ្នាំ​វក” មិន​មាន​​​​ប្លង់​ដូច​នេះ​ឡើយ។ 

សូណា សង្កត់​ធ្ងន់​ថានាង​ជា​កូន​ខ្មែរ នាង​មិន​អាច​ថត​​រឿង​សិចដូច​ដែល​សារព័ត៌មាន​មួយ​ចំនួន​លើក​​ឡើង​ឡើយ បើ​ទោះ​បី​ជាតម្លៃ​ខ្លួន​ក្នុង​​ការ​ថត​នោះ តម្លៃ​​ប៉ុណ្ណា​​ក៏​ដោយ។នាង​​បាន​​លើក​ឡើង​ថា ដោយសារតែ មាន​ព័ត៌មាន​បែប​នេះ​ហើយបាន​ធ្វើ​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន មិន​ហ៊ាន​ហៅ​នាង​ថតហើយ​មាន​តែ​លើផលិតកម្ម​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ កញ្ញា សេង សូណាបាន​និយាយ​ទៀត​ថា បច្ចុប្បន្ន​នេះ​នាង​ស្វាគមន៍​ជា​និច្ច​ប្រសិន​ណា​មាន​ផលិតកម្ម​ក្នុង​ស្រុក​ទាក់​ទង​នាង​ឲ្យ​ថត​នោះ ទោះ​ក្នុង​តួសម្ដែង​បែប​ណា​ក្ដី ព្រោះ​អាជីព​ជា​អ្នក​សិល្បៈ​នេះគឺ​នាង​ស្រលាញ់​ខ្លាំង​ណាស់៕



«
Next
Newer Post
»
Previous
Older Post