Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » កត្តា​២ រុញ​ឲ្យ​គិត ម៉េង ដាក់​ថ្ងៃ​ការ​ជាមួយ ស្រី​តូច ចំណាន​

Advertisement

ត្បិត មិនទាន់ បោះពុម្ព ធៀប ការ ប៉ុន្តែ គម្រោង រៀបការ រវាង កំពូល សេដ្ឋី វ័យក្មេង លោក គិត ម៉េង និង ប្រពន្ធ លាក់ មុខ គឺ អ្នកនាង ស្រី តូច ចំណាន នៅ ថ្ងៃ ទី ១ មករា ក្នុង ឆ្នាំ ២០១៥ ខាងមុខ ត្រូវ គេ អះអាង ថា មិន មាន ការកែប្រែ នោះទេ ។ ជាមួយ គម្រោង ដ៏ គួរ ភ្ញាក់ផ្អើល នេះ ប្រភព គួរឲ្យ ទុកចិត្ត មួយ បាន ទម្លាយ ប្រាប់ថា មាន កត្តា តែ ២ ប៉ុណ្ណោះ ដែល ជំរុញ ឲ្យ លោក គិត ម៉េង សម្រេចចិត្ត រៀបការ ជាមួយ អ្នកនាង ស្រី តូច ចំណាន ដើម្បី លើក អ្នកនាង ឲ្យក្លាយ ជា ភរិយា ពេញ ច្បាប់ ។

មុននេះ បន្តិច មាន ការលើកឡើង ថា មូលហេតុ ដែល អ្នកឧកញ៉ា គិត ម៉េង រៀបការ ជាមួយ អតីត អ្នកចម្រៀង និង ជា អតីត តារា សម្ដែង អ្នកនាង ស្រី តូច ចំណាន ដែល មាន ឈ្មោះ ពិត ថា ម៉ៅ សុ ចំណាន នោះ គឺ ដោយសារតែ លោក អាណិតកូន និង ចង់ បំបាក់ របាំង វណ្ណៈ ដែល ជំទាស់ ដោយ ក្រុមគ្រួសារ និង អ្នក មិនសូ វឲ្យតម្លៃ លើ នារី សិល្បៈ ។ ប៉ុន្តែ ហេតុផល ប៉ុណ្ណឹង ហាក់ មិន មាន ទម្ងន់ ធ្វើឲ្យ កំពូល សេដ្ឋីដ៏ ល្បី ឈ្មោះ សម្រេចចិត្ត រៀបកា រ ជាមួយអ្នក នាង នោះទេ ក្នុងពេល ដែល លោក ត្រូវ គេ ដឹងថា ជា បុរស សំបូរ ស្នេហ៍ និង មាន មន្ត្រី ធំៗ ក្នុងប្រទេស និង ក្រៅ ប្រទេស រាប់មិនអស់ មានបំណង លើក កូនក្រមុំ ឲ្យ ដើម្បី ឲ្យ លោក រៀបការ ។ ជាមួយ ចម្ងល់ មិន អស់ មិន ហើយ ប្រភព ថ្មី មួយ បាន ទម្លាយ ចេញ ថា គោលដៅ នៃ អាពាហ៍ពិពាហ៍ រវាង ប្រធានសភា ពាណិជ្ជកម្ម កម្ពុជា និង ជា អ្នកជំនួញ ដ៏ ជោគជ័យ រូបនេះ និង អ្នកនាង ស្រី តូច ចំណាន គឺ ដោយសារ តែ កត្តា ធំ ២ ។

ក្នុង វេទិកា ជប់លាង ធំ មួយ មន្ត្រីជាន់ខ្ពស់ ប្រចាំ នៅក្នុង ក្រុមហ៊ុន Royal Group ដែល ត្រូវ គេ ស្គាល់ ថា ជា អ្នក ជំនិត មួយ រូប របស់ អ្នក ឧកញ៉ា គិត ម៉េង បាន ព្រលយ ប្រាប់ថា ហេតុផល នោះ គឺ ទី ១ ពាក់ព័ន្ធ នឹង អបិយ ជំនឿ និង ទី ២ ពាក់ព័ន្ធ នឹង បញ្ហា សម្បត្តិ ទ្រព្យ ។ ចំពោះ កត្តា ទី ១ លោក បាន ព្រលយ ថា តាំងពី បាន រួមរស់ ជាមួយ អ្នកនាង ស្រី តូច ចំណាន អ្នក ឧកញ៉ា គិត ម៉េង បាន ក្លាយ ជា បុគ្គល ដែល មាន យីអ៊ុន និង បាន ឡើងបុណ្យ ប្រសើរ ណាស់ ទាំង ក្នុង វិស័យ ជំនួញ និង ក្នុង វិស័យ ការងារ ក្នុង ជួរ រដ្ឋាភិបាល ។

លោក ឧកញ៉ា គិត ម៉េង ធ្លាប់ បាន សរសើរ ពី គុណសម្បត្តិ មួយ នេះ ទៅ កាន់ មិត្ត ភ័ក្ត្រ និង អ្នក ធ្វើការ រួម អាជីព ជា ញឹកញាប់ ទៀត ផង ។ នេះ បើ យោង តាម ការលើកឡើង ដែល គេ បាន ឮ ពី សំណាក់ អ្នក ទម្លាយ ចេញ នូវ ព័ត៌មាន ដ៏ រសើប នេះ ។ គាប់ ជួន ជា អ្នកនាង ស្រី តូច ចំណាន មិន ចូល ចិត្ត ទាមទារ នេះ មិន ចង់បាន នោះ ពី លោក ឧកញ៉ា ក្នុង រយៈពេល នៃ ការ រស់ និង មិន ខ្វល់ ពី រឿង ដែល លោក ទៅ ពាក់ព័ន្ធ ជាមួយ នារី ផ្សេង ណា ផង ទើប រឹតតែ ធ្វើឲ្យ លោក ឧកញ៉ា ស្រឡាញ់ បាត់ មុខ មិន បាន ហើយ សម្រេច មាន កូន ជាមួយ អ្នកនាង បើទោះជា មាន ការជំទាស់ ។ មន្ត្រី ដដែល បន្តថា ប្រសិនបើ គ្មាន ហេតុផល ខាងលើ អ្នកនាង ស្រី តូច ចំណាន ក៏ មិនមែន ជា នារី ដែល មានសំណាង មក ទល់ សព្វថ្ងៃ នោះដែរ ប៉ុន្តែ មក ពី អ្នក នាង ជា នារី ដែល អាច និយាយ បាន នាំ សំណាង ឲ្យ លោក ឧកញ៉ា ជា ហូរហែរ និង មាន អត្តចរិត ល្អ ផង ទើប លោក ឧកញ៉ា ទៅណា ចោល មិន រួច ។ ប្រភព នោះ និយាយថា « មិន ជឿ ក៏ មិន បាន ប៉ុន្តែ លោក ស្រឡាញ់ ជំទាវ តូច ( ស្រី តូច ចំណាន ) គឺ ត្រូវ ហុងស៊ុយ ជាមួយ ហ្នឹង ឯង »

តាម ការទម្លាយ លោក ឧកញ៉ា គិត ម៉េង ត្រូវ ក្រុម ចិន សែ តម្រូវ មិន ឲ្យ បោះបង់ អ្នកនាង ស្រី តូច ចំណាន នោះទេ ដោយសារ តែ អ្នកនាង មាន ឆ្នាំ ខែ និង យីអ៊ុន ដ៏ ពិសេស ដែល ជួយ យិតយោង ឲ្យ លោក ឡើងបុណ្យ ដូច កាំជណ្ដើរ ។ គាប់ ជួន ជា ការរួមរស់ កាន់តែ ធ្វើឲ្យ លោក សប្បាយចិត្ត ទើប លោក លើកតម្កើង អ្នកនាង ម៉ៅ សុ ចំណាន ជា ភរិយា ពេញសិទ្ធិ តាំង ពី មិន ទាន់ បើកចំហរ ។ ប្រភព នោះ បន្តថា ការសម្រេចចិត្ត រៀបការ របស់ លោក ឧកញ៉ា នៅ ថ្ងៃ ទី ១ មករា ឆ្នាំក្រោយ ក៏ ជាប់ ពាក់ព័ន្ធ នឹង រឿង ហុងស៊ុយ ផងដែរ បន្ទាប់ពី មាន ការទម្លាយ ថា មុន ការកំណត់ នោះ គឺ លោក ឧកញ៉ា គឺ បាន គន់គូរ ច្បាស់លាស់ ។ យ៉ាងណាមិញ ថ្ងៃ រៀបការ នោះ នឹង អាច លើក ពេល ដោយសារតែ មាន ការលើក ឡើង ថា ចាប់ពី ចុងឆ្នាំ ២០១៤ ដល់ ដើមឆ្នាំ ២០១៥ នោះ គឺ មាន ថ្ងៃ ល្អ ច្រើន សម្រាប់ អាពាហ៍ពិពាហ៍ របស់ អ្នក ទាំង ពីរ ។ ពាក់ព័ន្ធ នឹង ហេតុផល មួយទៀត គឺ ដោយសារតែ លោក ឧកញ៉ា មានបំណង ចង់ឲ្យ កូន ប្រុស ស្រី ទាំង ៤ របស់លោក ដែល ជា ឈាមជ័រ របស់ អ្នកនាង ស្រី តូច ចំណាន មាន អំណាច ពេញទី លើ ទ្រព្យសម្បត្តិ របស់ ខ្លួន ដើម្បី ជៀស ពី វិបត្តិ ដណ្ដើម គ្នា ។

លើក ហេតុផល ទាំង ២ ត្រូវ គេ យល់ ស្រប ថា សមល្មម ដើម្បី ឲ្យ អ្នក ជំនួញដែល មាន មុខមាត់ ត្រូវ តែ លើក អ្នកនាង ស្រី តូច ចំណាន ជា ភរិយា ពេញ ច្បាប់ ។ អ៊ីចឹង ហើយ ទើប ការសន្និដ្ឋាន ថា អាពាហ៍ពិពាហ៍ របស់ អ្នក ទាំង ពីរ នៅ ដើមឆ្នាំ ២០១៥ ខាងមុខ គឺ ពិតជា រៀបចំ ដោយ ល្អឥតខ្ចោះ ដើម្បី ឲ្យ ស័ក្តិសម នឹង កិត្តិយស ក្នុង ពិភព ជំនួញ របស់លោក ។ មន្ត្រី ដដែល និយាយថា « លោក ឧកញ៉ា ពិសោធន៍ ឃើញ ជំទាវ តូច ល្អ គ្រប់គ្រាន់ ច្បាស់ ហើយ ទើប ត្រូវ តែ រៀបការ ជាមួយ ដើម្បី ផ្ដល់ អំណាច ឲ្យ គាត់ និង កូនៗ មាន សិទ្ធិ ស្របច្បាប់ នៅ លើ ទ្រព្យសម្បត្តិ របស់ គាត់ !» ។ ក្រោយ អាពាហ៍ពិពាហ៍ អ្នកនាង ស្រី តូច ចំណាន ត្រូវ គេ អះអាង ថា នឹង ក្លាយជា នារី ដ៏ មាន ឥទ្ធិពល ម្នាក់ ដើម្បី ជំនួសមុខ ឲ្យ លោក ឧកញ៉ា គិត ម៉េង នៅក្នុង វិស័យ ជំនួញ ។ ក្នុងនោះ ទ្រព្យសម្បត្តិ ដ៏ មហាសាល របស់លោក ក៏ នឹង បញ្ចៀស បាន នូវ វិបត្តិ កើតឡើង ផងដែរ នៅ ពេល កូនៗ របស់ លោក ទាំង ៤ ក្លាយ ជា ទាយាទ ស្របច្បាប់ ដែល មាន សិទ្ធិ ស្នង មរតក ដោយ គ្មាន ការជំទាស់ ៕

100414ent2-2014-06-19 M-kit-meng-10-2014-06-19

«
Next
Newer Post
»
Previous
Older Post