ប្រភព khmer-note
World Cup ទើបតែចាប់ផ្តើមបានប៉ុន្មានថ្ងៃ ធ្វើអោយមនុស្សជាច្រើន ទូទាំងពិភពលោក នាំគ្នាមើលការប្រកួត ភ្លេចបាយភ្លេចទឹកក៍មាន។ ដោយសារតែបែបនេះហើយ ទើបស្រីស្អាតជាច្រើន នាំគ្នាខឹងនឹងសង្សារ របស់ពួកនាង ដែលមិនខ្វល់នឹងពួកគេ គិតតែមើលបាល់ទាត់។
ដើម្បីប្រឆាំងនឹងការមើល បាល់ទាត់ហួសហេតុនោះ ក្រុមស្រីស្អាតទាំងនោះ បាននាំគ្នាស្លៀកពាក់ឈុតកីឡា ដ៍សិចស៊ី ជាមួយនឹង អាវទ្រនាប់រូបបាល់ ក្នុងការពង្វក់ចិត្ត សង្សារអោយមក នៅក្បែរពួកនាង កុំអោយមើលបាល់ទាត់ច្រើនពេក។ ហេតុការណ៍នេះកើតឡើង នៅក្នុងខេត្ត Xiangyang ប្រទេសចិន បន្ទាប់ពីពួកនាងនោះ ខឹងនឹងសង្សារពេក។ ជាមួយគ្នានេះដែរ មជ្ឈដ្ឋានជុំវិញ បាននិយាយលើកសរសើរថា ពួកនាងពូកែរកអ្វីដែលធ្វើអោយ មានភាពទាក់ទាញពីភ្នែកអ្នផងជុំវិញខ្លួន ហើយមានមនុស្សជាច្រើន ចាប់អារម្មណ៍ រាល់សកម្មភាព របស់ពួកនាងយ៉ាងខ្លាំង៕














