ប្រភព នាវា
Selfie ត្រូវបានគេផ្តល់អត្ថន័យអោយថា «ការនិយមដោយខ្លួនឯង រឺការថតរូបខ្លួនឯង» ដែលសកម្មភាពនេះបានកើតឡើង ចាប់តាំងពីពេលដែលបច្ចេកវិទ្យាទូរស័ព្ទដៃកាន់តែទំនើប ជាមួយនិងការបំពាក់កាមេរ៉ាដែលអាចថតរូបខ្លួនឯងបានស្អាត ចេញដំណើរជាមួយបណ្តាញសង្គមពេញនិយមមួយចំនួនរូមមាន ហ្វេសប៊ុក Google Plus, instagram, line, viber ជាដើម។
ហើយអ្នកដែលនិយមថតរូបខ្លួនឯងរួច Post ទៅកាន់បណ្តាញសង្គមនោះក៏មានច្រើន និងកំពុងពេញនិយមដែរ ដែលភាគច្រើនគេសង្កេតឃើញថា ចេញមកពីយុវតីក្មេងៗ។ វីដេអូខាងក្រោមគឺជាឧទាហរណ៌មួយនៃការញៀននឹងការបង្ហោះរូបខ្លួនឯង និងប្រាប់គេឯងថាខ្លួនឯងកំពុងនៅទីណា កំពុងធ្វើអ្វី ជាមួយអ្នកណា រឺចង់ប្រាប់គេពីអារម្មណ៌ ហេតុការណ៌ ដែលកំពុងមាន ដោយប្រើប្រាស់ Smartphone ដើម្បីថត។ ចុងក្រោយវានឹងក្លាយជាគុណវិបត្តិមួយ សូមទស្សនាទាំងអស់គ្នា..៖








