Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » នារីម្នាក់លោតសំលាប់ខ្លួន ព្រោះខឹង មិត្តប្រុស ចេញពី ផ្ទះទៅមើល World Cup

Advertisement

ប្រភព Khmer-note
ចិន៖ យោងតាមប្រភពពត៌មានចិនមួយបានអោយដឹងថា កាលពីថ្ងៃទី១៧ កន្លងទៅ មានហេតុការណ៍លោតសំលាប់ ខ្លួនមួយបានកើតឡើង ដោយសារតែបញ្ហាមើលការ ប្រកួត World Cup។ យោងតាមប្រភពពត៌មានបាន អោយដឹងថា ក្មេងស្រីម្នាក់បាន ឈ្លោះប្រកែកគ្នាជាមួយមិត្តប្រុស ហើយនាងក៏បានលោតសំលាប់ខ្លួនពីលើអាគារជាន់ ទី៩ តែម្តង ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន។

ភ្លាមៗនោះនាងត្រូវបានបញ្ចូនទៅ កាន់មន្ទីរពេទ្យដោយរងរបួសផ្ទៃមុខ យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អនាងរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ប៉ូលីសនៅតំបន់នោះ បានអោយដឹងថា មុនពេលនារីរងគ្រោះលោតសំលាប់ខ្លួន នាងបានឈ្លោះប្រកែកគ្នា ជាមួយមិត្តប្រុសវ័យ៤០ឆ្នាំរបស់នាង ដោយបុរសនោះមិនចង់នៅផ្ទះលើយ ព្រោះគាត់ ចង់ទៅមើលការប្រកួតបាល់ទាត់ World Cup។ យោងតាមប្រភពពត៌មានកន្លងមកបាន អោយដឹងថា ដោយសារតែការប្រកួត World Cup បានបណ្តាលអោយមនុស្សចំនួន ៤នាក់នៅប្រទេសចិនបានស្លាប់ ព្រោះតែការអត់ងងុយនៅចាំមើលការប្រកួត។


រូបតំណាង

«
Next
Newer Post
»
Previous
Older Post