ប្រភព Nob70
ប្រិយមិត្តច្បាស់ជាស្គាល់កីឡាករល្បីៗលើពិភពលោក តែអាចមិនទាន់ដឹងថា សង្សារ និង ប្រពន្ធរបស់កីឡាករទាំងនោះ នរណាខ្លះ បានជាប់ជាស្រីស្អាត សិចស៊ី បំផុតក្នុង World Cup ឆ្នាំ២០១៤នេះ។ ប្រិយមិត្តប្រហែលជា ចង់ដឹងហើយមែនទេ? បើអីចឹង សូមមើលជាមួយ nob70 ទាំងអស់គ្នា! ឈប់! តែក្នុងចំណោម ១៣នាក់ខាងក្រោម ប្រភពមិនបង្ហាញថា អ្នកណាសិចស៊ីជាងគេនោះឡើយ។
១ Shakira ៖ តារាចម្រៀងសិចស៊ីសញ្ជាតិកូឡុំប៊ី។ នាងបានជួបមិត្តប្រុស Gerard Piqué ខ្សែការពារអេស្ប៉ាញ លើកដំបូង ខណៈពេលថតបទចម្រៀង World Cup ឆ្នាំ២០១០។ ពួកគេបានទំនាក់ទំនងគ្នា ក្រោយចប់ការប្រកួត ហើយក្នុងឆ្នាំ២០១៣ អ្នកទាំងពីរ បង្កើតកូនប្រុសឈ្មោះ Milan ។
២ Irina Shayk វ័យ២៨ឆ្នាំ ជាតារាម៉ូដែលសញ្ជាតិរុស្ស៊ី។ នាងមានទំនាក់ទំនងស្នេហាជាមួយ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano ក្នុងឆ្នាំ២០១០។
៣ Ann-Kathrin Brommel មិត្តស្រី របស់ Mario Gotze ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់។
Brommel ជាតារាម៉ូដែលដ៏ជោគជ័យ និង ជាតន្ត្រីករ ដែលបានចូលប្រកួតប្រជែងក្នុងកម្មវិធី Germany’s Next Top Model។
៤ Edurne Garcia Almagro ជា pop star ២៨ឆ្នាំ សញ្ជាតិអេស្ប៉ាញ។ បើយោងតាម Daily Mail នាង និង David De Gea អ្នកចាំទីអេស្ប៉ាញ មានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេល១ឆ្នាំហើយ។
៥ Sara Carbonero ជាអ្នកកាសែតដ៏ល្បីឈ្មោះសញ្ជាតិអេស្ប៉ាញ និង ត្រូវជាមិត្តស្រីរបស់អ្នកចាំទី Iker Casillas។ ពួកគេមានកូនប្រុសម្នាក់ឈ្មោះ Martin ក្នុងឆ្នាំ២០១៤នេះ។
៦ Yolanthe Sneijder-Cabau ក៏ជាតារាសម្ដែងសញ្ជាតិអេស្ប៉ាញដែរ ហើយបានរៀបការជាមួយ Wesley Sneijder ខ្សែបម្រើកណ្ដាលរបស់ហុឡង់ដ៍ក្នុងឆ្នាំ២០១០។ បច្ចុប្បន្ននាងមានវ័យ ២៩ឆ្នាំ។
៧ Michela Quattrociocche វ័យ២៦ឆ្នាំ ជាតារាសម្ដែងអ៊ីតាលី ដែលបានរៀបការជាមួយ Alberto Aquilani ខ្សែបម្រើកណ្ដាលរបស់អ៊ីតាលី ដោយមានចំណងដៃកូនស្រីម្នាក់ឈ្មោះ Aurora។
៨ Oksana Andersson ជាតារាម៉ូដែលសញ្ជាតិរុស្ស៊ី ហើយនាងបានរៀបការជាមួយ Christian Wilhelmsson ស្លាបស្ដាំរបស់ស៊ុយអែត ក្នុងឆ្នាំ២០១០។ ពួកគេមានកូនពីរនាក់ Naomi ៣ឆ្នាំ និង Leon-Prince ១ឆ្នាំ។
៩ Antonella Roccuzzo ជាប្រពន្ធខ្សែប្រយុទ្ធមុតស្រួច កីឡាករជម្រើសជាតិអហ្សង់ទីន Lionel Messi។ ពួកគេមានប្រុសម្នាក់ឈ្មោះ Thaigo។
១០ Gabriella Lenzi មិត្តស្រីរបស់កីឡាករ ជម្រើសជាតិម្ចាស់ផ្ទះប្រេស៊ីល Neymar។
១១ Fanny Neguesha មិត្តស្រីរបស់ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Mario Balotelli។
១២ Melissa Satta មិត្តស្រីរបស់ខ្សែប្រយុទ្ធជម្រើសជាតិហ្គាណា Kevin-Prince Boateng។
១៣Laia Grassi មិត្តស្រីរបស់ខ្សែប្រយុទ្ធជម្រើសជាតិស៊ីលី Alexis Sanchez។