ប្រភព Nob70
កាលពីថ្មីៗនេះ បណ្ដាអ្នកលេងអ៊ីនធឺណិត បានផ្អើលសម្រុកចុកមើលអត្ថបទ “លេចរូបលើគ្រែរបស់តារាចម្រៀង FIESTAR នាង Jei ជាមួយបុរសសង្ហារអាក្រាតកាយ” ដែលជាចំនួនយ៉ាងច្រើន គឺដល់ទៅ ១១០៦៦នាក់ឯណោះ។
ទោះបីជាយ៉ាងណា នេះជាឈុតដែលគេ យកចេញពីវីដេអូ របស់ក្រុមតារាចម្រៀងស្រី FIESTAR ដែលមិនទាន់ចេញលើទីផ្សារ តែប៉ុណ្ណោះ ដោយមិនដឹងថា អ្នកណាជាអ្នកបញចេញឡើយ។
Collabodadi ភ្នាក់ងារផ្នែកកម្សាន្ត តំណាងឱ្យក្រុមតារាចម្រៀងខាងលើ បានអះអាងថា រូបភាពនេះជាសឱ្យឃើញពីការវិលត្រឡប់មកវិញ របស់ក្រុមចម្រៀងស្រីស្រស់ FIESTAR។

អ្នកនាំពាក្យភ្នាក់ងារខាងលើនិយាយថា “ រូបភាពនេះ ជាគំនិតសាច់រឿងក្នុងបទ ‘One More’។ ពួកយើងចង់ដឹងថា វាលេចតាមរបៀបណា”។
បទ ‘One More’ របស់ ក្រុម FIESTAR ត្រូវចេញលើទីផ្សារកាលពីខែមេសាមកម្ល៉េះ ប៉ុន្តែត្រូវពន្យារពេលវិញ ដោយសារមានគ្រោះថ្នាក់លេចនាវា Sewol ហើយបទនេះ ត្រូវគេគ្រោងចេញផ្លូវការ នៅថ្ងៃទៅ២ ខែកក្កដាខាងមុខ។
FIESTAR ជាក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង ដែលមានសមាជិកចំនួន ៥នាក់ បង្កើតឡើងដោយដោយផលិតកម្ម LOEN ប៉ុន្តែបច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់របស់ ភ្នាក់ងារកម្សាន្ត Collabodadi ៕
ដោយ អ៊ុំ សុភក្ដិ
ប្រភព៖ lollipop, stoompi








