Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ខេមរៈ សិរីមន្ត បញ្ចេញ​បទ​ចម្រៀង លើកស្ទួយ​វិស័យ​កីឡា​

Advertisement

ប្រភព៖ CEN
ភ្នំពេញ: ជា​ចេតនា​មួយ ចង់បង្ហាញ និង​លើកតម្កើង នូវ​សិល្បៈ​ក្បាច់គុណ​បុរាណ​ខ្មែរ អោយមាន​ការរីកចំរើន ក៏ដូចជា អោយ​អន្តរជាតិ ទទួលស្គាល់​កាន់តែ​ច្រើនឡើងៗ​នោះ ថ្មីៗ​នេះ តារាចម្រៀង​ឈានមុខ របស់​ផលិតកម្ម​សាន់​ដេ លោក ខេមរៈ សិរីមន្ត បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​របស់ខ្លួន ចំនួន​ពីរ​បទ ដែល​សុទ្ធសឹង​បង្ហាញ ពី​ឈុត​ឆាក​វាយប្រហារ ប្រើប្រាស់​នូវ​ក្បាច់គុណ​បុរាណ​ខ្មែរ ដែល​ក្នុងនោះ​មានដូចជា​បទ “ ស្រលាញ់​បង​គ្មាន​អនាគត​ទេ ” និង​បទ “ តឹងទ្រូង​ស្ទើរ​ធ្លាយ និយាយ​មិន​ចេញ ” ។
​ហើយ​ជា​បន្តបន្ទាប់ តារាចម្រៀង​រូបនេះ ក៏​គ្រោង​ធ្វើ​បទ​ចម្រៀង​បែបនេះ បន្ថែមទៀត​ផងដែរ ដើម្បី​ជាការ​លើកស្ទួយ នូវ​វិស័យ​កីឡា ជាពិសេស​កីឡាប្រដាល់ ក្បាច់គុណ​បុរាណ​ខ្មែរ​តែម្តង ដែល​កំពុង​ទទួល​ការពេញនិយម ពី​សំណាក់​ទស្សនិកជន ។​

​ផ្តល់​បទសម្ភាសន៍ ជាមួយ​គេហទំព័រ CEN តារាចម្រៀង ស្ថិតក្នុង​ដួងចិត្ត​យុវវ័យ លោក ខេមរៈ សិរីមន្ត បាន​និយាយថា សិល្បៈ​ក្បាច់គុណ​បុរាណ​ខ្មែរ ដែល​លោក​បានបង្ហាញ​ផ្ទាល់ នៅក្នុង​បទ​ចម្រៀង “ ស្រលាញ់​បង​គ្មាន​អនាគត​ទេ ” គឺ​បានទទួល​ការគាំទ្រ​យ៉ាងច្រើន ពី​សំណាក់​ទស្សនិកជន ព្រោះ​វា​ជា​ចំណី​អារម្មណ៍​ប្លែក ដែល​ទស្សនិកជន មិន​ធ្លាប់​បានឃើញ​ពីមុនមក ។

​ដោយឡែក សម្រាប់​បទ​ថ្មី ក្រោម​ចំណងជើង​ថា “ តឹងទ្រូង​ស្ទើរ​ធ្លាយ​និយាយ​មិន​ចេញ ” ដែល​ផ្ទៃរឿង បានបង្ហាញ​ពី​សិល្បៈ ក្បាច់គុណ​បុរាណ​ខ្មែរ ដូចគ្នានេះដែរ មិនទាន់​ដឹងថា ជោគជ័យ​ដូច​បទ​មុន ឬ​យ៉ាងណា​នោះទេ ខណៈ​បទ​នេះ មិនទាន់​ចេញលក់ នៅលើ​ទីផ្សារ​នៅឡើយ ដោយសារ​ទើបតែ​ថត​ចប់ ។​

​យ៉ាងណាក៏ដោយ តាម​ការអះអាង របស់លោក សិរីមន្ត បើទោះជា​បទ​ទាំងពីរ​ខាងលើ ទទួលបាន​ការគាំទ្រ ពី​ទស្សនិកជន ក្នុង​កម្រិត​ណាក៏ដោយ ក៏​មិនជា​បញ្ហា​ដែរ ព្រោះ​បទ​នេះ​ធ្វើឡើង ដើម្បី​ចូលរួម លើកតម្កើង​នូវ​សិល្បៈ ក្បាច់គុណ​បុរាណ​ខ្មែរ អោយមាន​ការរីកចំរើន និង​ចង់បង្ហាញ​អោយ​កូន​ខ្មែរ ជំនាន់​ក្រោយ ក៏ដូចជា អន្តរជាតិ​បាន​យល់ និង​បានដឹង អំពី​ភាព​អស្ចារ្យ​នៃ ក្បាច់គុន​បុរាណ​ខ្មែរ ដែល​បន្សល់ទុក តាំងពី​ដូនតា​ប៉ុណ្ណោះ ។​

​លោក សិរីមន្ត បាន​បញ្ជាក់ថា កន្លងមក លោក​ធ្លាប់​ទទួលបាន​ជោគជ័យ ម្តង​រួចមកហើយ តាមរយៈ​ធ្វើ​បទ​ចម្រៀង ពាក់ព័ន្ធ​ទៅនឹង​វិស័យ​កីឡាប្រដាល់​នេះ គឺ​បទ “ បេះដូង​អ្នក​ប្រដាល់ ” ដែល​កាលណោះ លោក​មិនបាន​ចូលរួម សម្តែង​ផ្ទាល់​នោះទេ ប៉ុន្តែ​សម្រាប់​បទ​ថ្មី ដែល​ទើបនឹង​ចេញលក់​ថ្មីៗ​នេះ លោក​បាន​ចូលរួម​សម្តែង ផ្ទាល់​តែម្តង ដោយសារ​លោក​បាន​ហាត់រៀន ចេះ​នូវ​ស្នៀត​ប្រដាល់​ខ្លះៗ ពី​សំណាក់​គ្រូ មានបទពិសោធន៍ លើ​ផ្នែក​នេះ ហើយ​រូបរាង​របស់លោក ក៏មាន​អំណោយផល​ផងដែរ ។​

​ក្នុងនាម​ជា​តារាចម្រៀង​ល្បីឈ្មោះ​ម្នាក់ លោក ខេមរៈ សិរីមន្ត បាន​អះអាង​ពី​ការចូលរួម លើកស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់ ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​ការឧបត្ថម្ភ ជា​ទឹកប្រាក់​លើកទឹកចិត្ត ដល់​កីឡាករ នៅពេល​ប្រកួត​ម្តងៗ ក្នុងនោះ​មានដូចជា កីឡាករ វង្ស ណ​យ នួន សូរិយា និង វ៉ន វីវ៉ា ជាដើម ដែល​ធ្លាប់​ទទួល​ការឧបត្ថម្ភ​ពី​លោក ។

​តារាចម្រៀង​មាន​ឥទ្ធិពល នៅក្នុង​ផលិតកម្ម​សាន់​ដេ​រូបនេះ បញ្ជាក់ថា “ ដើម្បីអោយ​អន្តរជាតិ គេ​ចាប់អារម្មណ៍ និង​ទទួលស្គាល់​យើង ទាល់តែ​យើង​យក​អ្វី ដែលជា​របស់​យើង ទៅ​បង្ហាញ​គេ ” ដូច​អ្វីដែល​លោក​បានធ្វើ នៅពេលនេះ​ស្រាប់ តាមរយៈ​ការ​លើកយក នូវ​ស្នៀត​ប្រដាល់​បុរាណ​ខ្មែរ​ជាច្រើន មក​បង្ហាញ​នៅក្នុង​បទ​ចម្រៀង ក្នុងន័យ​អោយ​បរទេស គេ​បានដឹង និង​យល់​អំពី​ក្បាច់គុណ វ័យ​ចំណាស់​របស់​ខ្មែរ ដែលជា​ម្ចាស់​ដើម ហើយក៏​ជា​ផ្នែក​មួយ ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ផងដែរ​៕V​/c



«
Next
Newer Post
»
Previous
Older Post