កាលពីថ្មីៗនេះ វីដេអូសិចស៊ីឯកជន របស់តារាសម្ដែងស្រីហុងកុងនាង Sire Ma បានបែកធ្លាយលើអ៊ីនធឺណិត តែមិនដឹងថានរណាជាអ្នកបង្ហោះឡើយ។
ប៉ះពាល់ដល់ជីវិតឯកជន Sire បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសរួចរាល់ហើយ ហើយនិយាយថា នាងមានសិទ្ធិធ្វើទៅតាមផ្លូវច្បាប់។ ប្រភពបានឱ្យដឹងថា វីដេអូសិចស៊ីរបស់តារារូបនេះ អាចបែកធ្លាយតាមរយៈសង្សារស្រីរបស់នាង គឺ Wang Ziqi ដែលបានបែកគ្នាហើយនោះ។
ប៉ុន្តែ Ziqi ប្រាប់ថា នាងមិនដឹងរឿងនេះទេ។” ពេលពួកយើងនៅជាមួយគ្នា នាងតែងផ្ញើវីដេអូជាច្រើនតាម Wechat មកខ្ញុំ តែខ្ញុំបានលុបចោលអស់ហើយ”។ Ziqi បន្ថែមថា បើជនឬប្រព័ន្ធផ្សព្វផ្សាយណា ចុះផ្សាយរឿងមិនពិតនោះ នាងនឹងអនុវត្តន៍តាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ jaynestars








