ប្រភព LookingToday
ប្រសិនមិត្ដស្រ្ដី រងការពិបាក ពីបញ្ហាឈានដល់ ចំណុចកំពូល វាអាចបណ្ដលមកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថ ផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហានពីរយ៉ាង ដែលស្រ្ដីអាចបែងចែក ឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖
១-ធ្វើសាច់ដុំ ឱ្យតឹងណែន
ប្រសិនបើអ្នកគិតថា អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ គឺការលាតសន្ធឹងជើង ដើម្បីសម្រាកឱ្យបានស្រួល នៅពេលរួមភេទចូរ ដឹងថា អ្នកត្រូវធ្វើឱ្យ ផ្នែកខាងក្រោម នៃរាងកាយ របស់អ្នកតឹងណែន ។ ប្រសិនបើអ្នកជួប ប្រទះបញ្ហា ក្នុងការឈាន ដល់ ចំណុចកំពូល គ្រាដំបូងនៃការរួមភេទ គឺភាគច្រើន ដោយសារអ្នកមិន ធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើង និងពោះ ។
ប្រសិនជាអ្នកប្រាថ្នា ចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍របស់អ្នក ទៅលើរាងកាយ នៅពេលអ្នកមាន អារម្មណ៍ ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែកខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមាន សភាពដូចដែលអ្នកប្រឹងត្បៀត ដើម្បីទប់ទឹកនោម របស់អ្នកកុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាពក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ចំណុច កំពូលមុនការជំនួយ ពីការរឹតត្បៀតសាច់ដុំ ។
២- រក្សាខួរក្បាលរបស់អ្នក ឱ្យបានសម្រាក
ខួរក្បាលរបស់អ្នកគួរតែទាក់ទង តែទៅលើអារម្មណ៍ នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការ អំពល់ ចិត្ដ ឬការគិតរបស់អ្នក ផ្ដោតទៅលើរឿងផ្សេង ក្រៅពីការរួមភេទ ដំណើរការនៃការឈាន ដល់ចំណុចកំពូល នឹងត្រូវបង្អាក់ ដោយ ផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាលផ្លូវ នៃការឈានដល់ចំណុចកំពូល ។
វិធីដ៏ប្រសើរមួយ នៃការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃចំពោះផ្ទាំងក្រដាស ដោយសរសេរមួយឃ្លា ដែលមានប្រសិទ្ធភាព ក្នុងការបង្កើនភាព ស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ ពេលវេលានេះឱ្យបាន » ។
បញ្ហាដែលបង្អាក់ ការឈានដល់ចំណុចកំពូល របស់ស្រ្ដី
ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដី ទទួលបាននូវអារម្មណ៍ ស្រណុកសុខស្រួលទេ ប្រសិនបើមិនមានការឈានដល់ ចំណុច កំពូលទេនោះ ។ ហេតុផលបង្កឱ្យមានឧបសគ្គ ក្នុងការឈានដល់ចំណុចកំពូល គឺបណ្ដាលមកពីកត្ដា ផ្លូវចិត្ដនិងរាងកាយ ដូចជា ៖
· បញ្ហាសម្ព័ន្ធភាព
· ការធុញទ្រាន់ចំពោះការរួមភេទ
· សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ
· ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការ រំលោភបំពានផ្លូវភេទ ឬចាប់រំលោភ
· បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ
· ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម
· ខ្វះការអប់រំផ្លូវភេទអំពីការ ឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អ ប្រសើរសម្រាប់ខ្លួនឯង ក្នុងពេលរួមភេទ ។
ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួល ការព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បង អនុវត្តនូវវិធីសាស្រ្ដ ខាង លើ នៃការឈានដល់ ចំណុចកំពូល ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ចំណុចកំពូលនេះ ៕








