Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ហេតុអ្វីនៅពេល រួមភេទ លិង្គឆាប់ទន់?

Advertisement

ខ្ញុំបាទ អាយុ ២៧ឆ្នាំ រស់នៅខេត្ដសៀមរាប សូមសួរលោក វេជ្ជបណ្ឌិតនូវ សំណួរដូចតទៅ ៖

1 . ហេតុអ្វីនៅពេលរួមភេទ លិង្គឆាប់ទន់?
2 . នៅពេលរួមភេទ ប្ដីមានភាពស្រណុក សុខស្រួល តែប្រពន្ធមិនមានភាព ស្រណុកសុខស្រួល ហេតុអ្វី? លោក ភ.ណ អាយុ ២៧ឆ្នាំ ខេត្ដសៀមរាប

វេជ្ជបណ្ជិត លី ចេងហ៊ុយ ៖ ខ្ញុំសូមធ្វើការឆ្លើយនឹងសំណួរទាំងពីរ របស់ប្អូនប្រុសម្ដង ១សំណួរដូចតទៅ ៖

1 . មូលហេតុលិង្គឆាប់ទន់ នៅពេលរួមភេទ គឺមានកត្ដាច្រើនយ៉ាង។ នៅពេលរួមភេទ បើសិនជាលិង្គ របស់ប្អូន ប្រុសឆាប់ បាញ់ចេញទឹកកាម ជាដាច់ខាតលិង្គរបស់ប្អូនប្រុសត្រូវ តែទន់ ព្រោះជាដំណាក់កាលទី៤ ដែលលិង្គ ត្រូវតែទន់ មកសភាពដើមវិញ។ បែប នេះលិង្គទន់ក្រោយ ពេលចេញទឹកកាម បើឆាប់ទន់ ដោយសារ កត្ដានេះ គឺជាបញ្ហាឆាប់ ចេញទឹកកាម។

ករណីមួយទៀតជាការ ឆាប់ទន់ ដោយសារពេលកំពុង រួមភេទនោះ តម្រេកតណ្ហា និងចំណង់ភេទរបស់ ប្អូនប្រុសថមថយ ដោយសារកត្ដាផ្លូវចិត្ដ មិនចូលចិត្ដនារីជាដៃគូ ឬរំខានដោយ កត្ដាផ្សេងៗ ទៀត។ ការរំខានអារម្មណ៍នៅពេលរួមភេទ បែបនេះជាហេតុធ្វើឱ្យ លិង្គទន់វិញ អាចរហូតដល់លែងបន្ដ ដំណើរការ រួមភេទតទៅទៀត រហូតដល់ចប់គោលដៅ។ ហេតុនេះបើប្អូនប្រុសបាន ត្រួតពិនិត្យខ្លួនឯង និងព្យាបាលកែ តម្រូវ រួចហើយ តែមិនមានភាពប្រសើរឡើង ប្អូនត្រូវទៅជួប អ្នកជំនាញខាងផ្លូវភេទ ដើម្បីសុំយោបល់ សម្រាប់ការអនុវត្ដ បន្ដ។

2 . ការរួមភេទមានគោលដៅរួមគឺ ដើម្បីទទួលបានសេចក្ដីសុខ ស្រួលទាំងពីរនាក់ ទាំងភាគីបុរសជាប្ដី និងភាគី ស្ដ្រីជាភរិយា ។ បុរស និងស្ដ្រី អាចឆាប់ទទួលបាន ភាពស្រណុកសុខស្រួល ងាយៗដូចគ្នា និងជួនកាលក្រទទួល ភាពស្រណុកសុខស្រួល។ ជួនភាគីទាំង ពីរអាចទទួលភាពស្រណុក សុខស្រួលមុនក្រោយគ្នា។ បែបនេះជារឿង ធម្មជាតិ។ បើតាមការសិក្សាស្រាវជ្រាវ អំពីភាពស្រណុក សុខស្រួលនេះបានបង្ហាញថា បុរសទទួលសេចក្ដីសុខ ស្រួលផ្លូវភេទ ដល់កំពូលតែមួយ លើកទេក្នុងពេល រួមភេទម្ដង រីឯស្ដ្រីអាចទទួលភាព សុខស្រួលដល់កំពូល ច្រើនដង។

 ប៉ុន្ដែបុរសខ្លះឆាប់សុខស្រួលដល់កំពូល នារីខ្លះក៏ឆាប់ទទួល អារម្មណ៍ សុខស្រួល ដល់កំពូលដែរ។ រីឯបុរសខ្លះទៀតមិនងាយទទួល អារម្មណ៍សុខស្រួលនោះទេ នារីខ្លះទៀតមិនងាយទទួល អារម្មណ៍ស្រណុក សុខស្រួល ដល់កំពូល ភ្លាមនោះ ដែរទេ។ ករណីសំណួររបស់ប្អូនប្រុសដែលចង់ដឹង ពីមូលហេតុនៃប្ដី ទទួលបាន អារម្មណ៍ ស្រណុកសុខស្រួល រីឯប្រពន្ធមិនមានភាព ស្រណុក សុខស្រួលនោះ គឺជាករណីដែលបុរស នោះឆាប់ ចេញទឹកកាម និងទទួលអារម្មណ៍សុខស្រួល មុនប្រពន្ធ។

ឬអាចនិយាយបាន ម្យ៉ាងទៀតថា ដោយសារស្ដ្រីជា ប្រពន្ធនោះក្រទទួល សេចក្ដីស្រណុកសុខស្រួល គាត់មិនទាន់បានស្រួល ផងប្ដីសុខស្រួលឈប់ រួមភេទទៅហើយ ។ ជាដំណោះស្រាយ ពួកគាត់ទាំងពីរ ត្រូវស្វែងយល់ ពីរយៈពេលដែលឈាន ដល់សេចក្ដីសុខស្រួល ពីគ្នាទៅវិញ ទៅមក ជាពិសេសបុរស ត្រូវតែព្យាយាម ស្វែងយល់ពីស្ថានភាព ផ្លូវភេទរបស់ ភរិយាឱ្យ បានច្រើនទើបជា ការប្រសើរ ៕


ប្រភព healthcambodia

«
Next
Newer Post
»
Previous
Older Post