ប្រភព នាវា
វាមិនមែនជារឿងអាក្រក់ទេ នៅបន្ទាប់ពីការប្រឡងបាក់ឌុបដ៏តឹងតែងមិនធ្លាប់មានអស់ពេល២ថ្ងៃមក ក្រុមយុវតីជាបេក្ខនារីប្រឡងបាននាំគ្នាច្រៀង និងរាំបទចំរៀងកុមាររបស់ជប៉ុន «គីយូមី» ដើម្បីលំហែខួរក្បាល ហើយនាំគ្នាបង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុកចែករំលែកមិត្តភក្តិទស្សនាកំសាន្តបំបាត់ការនឿយហត់។
យ៉ាងណាក៏ដោយ ប្អូនៗបានបញ្ចប់បេសកម្មដ៏ឈឺក្បាលនេះរូចហើយ ហើយនេះក៏ជាលទ្ធផលនៃការខិតខំប្រឹប្រែងរបស់ប្អូនអស់ពេលជាង១២ឆ្នាំ រាប់ពីត្រឹមថ្នាក់ទី១មក។ ការប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ បាក់ឌុប ឆ្នាំនេះប្អូនៗពិតជាខិតខំយ៉ាងខ្លាំងក្នុងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន បើទោះជាជាប់ក្តី រឺធ្លាក់ក្តី សូមប្អូនកុំបោះបង់ក្តីសង្ឍឹម យើងនៅមានឳកាសច្រើននៅខាងមុខទៀត តើមែនទេ?
សូមជូនពរអោយបានជាប់ទាំងអស់គ្នា.. និងសូមរាំលេងជាមួយប្អូនៗទាំងអស់គ្នា..៖