ប្រភព khmer-note
មនុស្សជាច្រើន ជុំវិញពិភពលោក បានទទួលស្គាល់ថា ប្រទេស កូរ៉េ ជាប្រទេស ដែលមានការ រីកចំរើន យ៉ាងខ្លាំង លើវិស័យ ឧស្សាហកម្ម កែសម្ផស្ស ហើយក៍ កូរ៉េនេះផ្ទាល់ ក៍ទទួលបាន ប្រាក់ចំណេញ រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារតែ ឧស្សាហកម្ម កែសម្ផស្សមួយនេះ។
ប៉ុន្តែ យើងត្រូវដឹងថា ផលវិជ្ជមានទាំងឡាយ សុទ្ធតែមាន ផលអវិជ្ជមាន របស់វា យ៉ាងណាមិញ កាលពីពេលថ្មីនេះ សមាគមន៍ វះកាត់កែសម្ផស្ស របស់សាធារណរដ្ឋ កូរ៉េ បានធ្វើការ ចេញមុខសំទោសជាសាធារណ ពីបញ្ហា មានក្មេងស្រី អាយុ ១៩ឆ្នាំម្នាក់ បានស្លាប់ ក្រោយពេលវះកាត់ កែសម្ផស្ស។
ការស្លាប់របស់អ្នក កែសម្ផស្ស ម្នាក់នេះ បានធ្វើអោយប្រជាជន កូរ៉េជាច្រើន មានការភ័យខ្លាច មិនហ៊ាន ធ្វើការវះកាត់ ហើយការស្លាប់នេះ គ្រួសារជនរងគ្រោះ កំពុងតែធ្វើការ ប្តឹងទៅកាន់តុលាការ ស្របពេលដែល សមាគមន៍គ្រូពេទ្យ វះកាត់ ទាំងនោះ បានធ្វើការ សុំទោសជាសាធារណ ផងដែរ។ នេះជាមេរៀនមួយ សំរាប់អ្នកដែល មានបំណងចង់ធ្វើការ វះកាត់កែសម្ផស្ស ៖








