Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » [N4Y-20006] គង់ វង្ស​យ៉ា​ទី សម្ញែង​ភាព​ស៊ិច​ស៊ី មិន​ខ្លាច​ការរិះគន់​

Advertisement

ប្រភព៖ CEN
ភ្នំពេញ: តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី​រាត្រី​កំសាន្ត​របស់​ស្ថានីយ៍ទូរទស្សន៍ CTN នាង គង់ វង្ស​យ៉ា​ទី កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ចេញ​រូបភាព​ស៊ិច​ស៊ី​របស់​ខ្លួន​បន្ថែម​ទៀត លើ​កំរង​រូបភាព​ស៊ិច​ស៊ី​ជាច្រើន ដែល​កន្លងមក​នាង​និយម​ធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook​។​
​ការ​សម្ញែង​ភាព​ស៊ិច​ស៊ី​គួរ​ជាទី​ទាក់ទាញ​របស់​នាង​នៅពេលនេះ ហាក់​មិន​ខ្លាច​រអារ​នូវ​មតិ​រិះគន់​របស់​ទស្សនិកជន​ឡើយ បើទោះជា​កន្លងមក​មាន​តារា​ស្រី​មួយចំនួន ត្រូវ​សំពង​ពាក្យសំដី​រិះគន់​មិន​សំចៃមាត់​ពី​សំណាក់​មហាជន​រួចមកហើយ ដោយសារ​ការ​សម្ញែង​ភាព​ស៊ិច​ស៊ីបែប​ស្រើបស្រាល​នេះ​។​
​ ​
​តាមរយៈ​រូបថត​ស៊ិច​ស៊ីជា​ច្រើន​សន្លឹក​ដែល​ពិធីការិនី​សម្រស់​បាន និង​កំពុង​ឡើង​កូដ​នាង គង់ វង្ស​យ៉ា​ទី ទើបតែ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook របស់ខ្លួន​កាលពី​ពេល​ថ្មីៗ​ពិតជា​ធ្វើអោយ​អ្នក​ដែល​និយម​លេង Facebook ជាពិសេស​ប្រុសៗ​ឈរ​ទប់ខ្លួន​លេង​នឹង​សម្លឹង​មិន​ដាក់​ភ្នែក​ដោយសារ​តែ​លង់​និង​រូប​សម្រស់​ដ៏​ទាក់ទាញ​នៃ​ដងខ្លួន​ស៊ិច​ស៊ី ជាពិសេស​សាច់​ដើមទ្រូង​សខ្ចី​របស់​នាង ដែល​បាន​បញ្ចេញអោយឃើញ​។​
​ ​
​វា​មិនមែន​ជា​រឿង​ប្លែក​នោះទេ សម្រាប់​នាង គង់ វង្ស​យ៉ា​ទី ក្នុងការ​បង្ហោះ​រូបភាព​បែប​ស៊ិច​ស៊ី​នៅពេលនេះ ព្រោះ​ជារឿយៗ​គេ​សង្កេតឃើញ​តារា​សម្តែង​ស្រី​រូបនេះ តែងតែ​និយម​បញ្ចេញ​ភាព​ស៊ិច​ស៊ី​រួចថត​បង្ហោះ​នៅលើ Facebook ជា​បន្តបន្ទាប់​។​
​ ​
​គួរកត់សម្គាល់​ថា មួយ​រយៈ​នេះ មាន​តារា​ខ្មែរ​មួយចំនួន ជាពិសេស​តារា​ស្រីៗ​និយម​តាម​គ្នា​ថតរូប​បែប​ស៊ិច​ស៊ីលិច​លើ​លិច​ក្រោម​រួច​ធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​ទស្សនិកជន ដែល​សកម្មភាព​នេះ បាន និង​កំពុង​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​។​
​ ​
​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ កន្លងមក ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ម្តង​ហើយ ពាក់ព័ន្ធ​ទៅ​និង​សកម្មភាព​ស៊ិច​ស៊ី​របស់​សិល្បករ​ខ្មែរ​មួយចំនួន​។ លោក​បាន​លើកឡើង​ថា មាន​សកម្មភាព​ច្រើន​ណាស់ ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​ទស្សនិកជន មិនមែន​ទាល់តែព្រ​លេងភាព​ស៊ិច​ស៊ី​អោយ​គេ​ឃើញ​ទើប​ល្បី​នោះទេ ដូច្នេះ​គួរតែ​បញ្ចប់​នូវ​វប្បធម៌​បញ្ចេញ​ភាព​ស៊ិច​ស៊ី ដើម្បី​កេរ្តិ៍ឈ្មោះ​ទៅ ព្រោះ​ទង្វើ​នេះ វា​ធ្វើអោយ​អាប់ឱន​ដល់​សង្គម​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​ជា​ដួងព្រលឹង​របស់​ជាតិ​៕


«
Next
Newer Post
»
Previous
Older Post