ប្រភព នាវា
មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៃប្រទេសជាប់សាច់ឈាមកម្ពុជាគឺឥណ្ឌូនេស៊ី បន្ទាប់ពីរូបភាពរបស់យុវតីម្នាក់ដែលគេអះអាងថាជានិស្សិតម្នាក់ ត្រូវបានមិត្តប្រុសរបស់ខ្លួនបង្ហោះរូបស្រាតពេលកំពុងងូតទឹកទៅលើបណ្តាញសង្គម។
តាមប្រភពបានឲ្យដឹងថា រូបភាពនេះត្រូវបានគេប្រទះឃើញនៅលើទំព័រហ្វេសប៊ុកមួយ (សុំមិនបង្ហាញឈ្មោះ) ដោយអ្នកបង្ហោះបានសរសេរថា «នេះជាអ្វីដេលយើងបានធ្វើជាមួយគ្នា។ វាគ្មានអ្នកណាបានដឹងនោះទេ គឺមានតែយើ់ងពីរនាក់.. សូមអោយគេបានឃើញផង»។ ពាក្យថា «សូមអោយគេបានឃើញផង» នេះ បង្ហាញថា អ្នកបង្ហោះរូបភាពទាំងនេះកំពុងតែប្រច័ណ្ឌ រឺត្រូវបានមិត្តស្រី(នារីក្នុងរូប) បោះបង់ចោល។
យ៉ាងណាក៏ដោយ ស្នេហាគ្មានកំហុសនោះទេ តែអ្នកដែលបង្ករកំហុសដាក់ស្នេហានោះ គឺមនុស្សតែប៉ុណ្នោះ។ ពេលស្នេហាដើរដល់ផ្លូវបែក អ្នកទាំងពីរគួរតែស្វែងរកដំណោះ ស្រាយសន្តិភាព និងសុខចិត្ត គឺមិនត្រូវប្រើប្រាស់ការបញ្ចេញ់រូបភាពឯកជនជាសាធារណៈបែបនេះនោះទេ វានឹងធ្វើឲ្យអ្នកក្លាយជាជនដែលមានកំហុសតែម្តង។









