ការរួមភេទ ពិតជាអាចធ្វើអោយជំងឺនានាឆាប់ជាបាន។
វាអាចធ្វើអោយរាងកាយជាសះស្បើយពីជំងឺផ្លូវកាយ និងជំងឺផ្លូវចិត្ត
ព្រមទាំងការពារមិនអោយជំងឺទៀតផង។ អ្នកខ្លះនិយាយថា ការរួមភេទ
គឺជាឱសថដំបូងគេដែលមនុស្សយើងធ្លាប់ដឹង
ហើយវាគួរតែត្រូវបានប្រើប្រាស់រាល់ថ្ងៃតែម្តង។
រឿងនេះស្តាប់មើលទៅថាតើ វាពិតជាល្អមែនដែរឬទេ? ខាងក្រោមនេះ
គឺជាមូលហេតុ ៤ យ៉ាងដែលមនុស្សយើងគួរតែរួមភេទអោយបានរាល់ថ្ងៃ។
ការរួមភេទ គឺជាទម្រង់នៃការធ្វើសកម្មភាពរាងកាយមួយដែរ។ អ្នកគួរតែសម្គាល់មើលថា ពេលចង្វាក់ដង្ហើមរបស់អ្នកលោតញាប់ វាគឺជាសញ្ញាបញ្ជាក់ថា អ្នកអស់កម្លាំងហើយ។ ដូច្នេះ អ្នកក៏អាចរំលាយជាតិខ្លាញ់បានច្រើនដែរ បើសិនជាអ្នករួមភេទបាន ៣ ដងក្នុងមួយសប្តាហ៍។ ការរួមភេទ ១៥ នាទី នឹងធ្វើអោយជាតិខ្លាញ់រលាយរហូតដល់ ៧៥០០ កាឡូរីក្នុងរយៈពេលមួយឆ្នាំ។ រឿងនេះស្មើនឹងការរត់យឺតៗចម្ងាយ ១២០ គីឡូម៉ែត្រ។ ការដកដង្ហើមខ្លាំងៗធ្វើអោយកើនចំនួនអុកស៊ីសែនទៅចិញ្ចឹមកោសិកា ហើយអ័រម៉ូនភេទតេស្តូស្តេរ៉ូនក៏ផលិតក្នុងពេលរួមភេទដែរ ដើម្បីធ្វើអោយឆ្អឹង និងសាច់ដុំរឹងមាំ។
បំបាត់ការឈឺចាប់
ក្នុងពេលរួមភេទ រាងកាយយើងនឹងផលិតសារធាតុ Endorphins ដែលជាអ័រម៉ូនជួយបំបាត់ការឈឺចាប់។ ការសិក្សាបានអោយដឹងថា ក្នុងពេលភ្ញោចដល់ផ្លូវភេទ ជាពិសេសការឈានដល់ចំណុចកំពូល យើងក៏មិនមានអារម្មណ៍ឈឺចាប់អ្វីដែរ។ បើសិនជានាងមានឡេះមិនចង់រួមភេទដោយសារតែការឈឺចាប់នោះ ចូររំលឹកនាងថា ការរួមភេទ គឺជារឿងល្អសម្រាប់ប្រព័ន្ធប្រដាប់បន្តពូជទាំងមូលតែម្តង ព្រោះវានឹងជួយធ្វើលំហាត់ប្រាណដល់សាច់ដុំ ដើម្បីអោយសរីរាង្គប្រដាប់បន្តពូជនោះមានរូបរាងស្អាតល្អ។ ចំពោះមនុស្សស្រី ការរួមភេទក៏ជួយបង្កើនលទ្ធភាពនៃការមានកូន និងបន្ថយការឈឺចាប់ពេលជិតមករដូវ។
ការពារក្រពេញប្រូស្តាត
ភាគច្រើន ទឹកកាមត្រូវបានបញ្ចេញពីក្នុងក្រពេញប្រូស្តាត។ បើសិនជាអ្នកឈប់បញ្ចេញទឹកកាម ជាតិទឹកនឹងដក់ក្នុងក្រពេញនេះ ដែលជាហេតុនាំអោយវាទៅជាហើម និងបង្កើតបានជាបញ្ហាផ្សេងៗ។ ការដែលឧស្សាហ៍ ឬបាញ់ទឹកកាមទៀងទាត់ អាចនឹងជួយលាងសម្អាតជាតិទឹកទាំងនោះចេញមកខាងក្រៅ និងជម្រុញអោយមានភាពសុខសប្បាយដល់ក្រពេញប្រូស្តាតរហូតដល់អាយុច្រើន ផងដែរ។
បង្ការបញ្ហាងាប់លិង្គ
៥៥ ភាគរយនៃបុរសអាយុចាប់ពី ៤០ ឆ្នាំឡើងទៅតែងតែជួបបញ្ហាងាប់លិង្គ ហើយបុរសវ័យក្មេងទាំងអស់ក៏ភ័យខ្លាចអំពីរឿងនេះដែរ នៅពេលដែលពួកគេមិនអាចធ្វើអោយលិង្គរបស់ខ្លួនងើបឡើងវិញបានទៀត។ ឱសថដ៏ល្អបំផុតសម្រាប់ទប់ស្កាត់បញ្ហាងាប់លិង្គ គឺការរួមភេទ។ ការឡើងរឹងរបស់លិង្គនឹងជួយថែរក្សាលំហូរឈាមក្នុងសរសៃឈាមចិញ្ចឹម លិង្គ ដូច្នេះ ជាលិកានៅទីនោះនឹងមានសុខភាពល្អ។
បំបាត់ស្ត្រេស
សិច អាចជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយភា ពស្ត្រេសរបស់មនុស្ស។ ក្នុងពេលរួមភេទ រាងកាយនឹងផលិតសារធាតុ Dopamine សម្រាប់ទប់ស្កាត់អ័រម៉ូនស្ត្រេស។ Endorphins ជាអ័រម៉ូនផ្តល់សុភមង្គល ហើយ Oxytocin សម្រាប់ជម្រុញដល់ចំណង់ផ្លូវភេទ៕
--------------
ដកស្រង់ពី៖ គេហទំព័រសុខភាព








