Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » មិនគួរឲ្យជឿ! ស្រ្តីម្នាក់មានផ្ទៃពោះ បន្ទាប់ពីនាងមើល រឿងអាសអាភាស 3D

Advertisement

ប្រភព KhmerLoad
អាមេរិក៖ មានរឿងមិនគួរឲ្យជឿមួយ បានកើតឡើង លើស្រ្តីម្នាក់ ដែលមានសម្បុរស ប៉ុន្តែបែរជាកូនកើតមក ទៅជាសម្បុរខ្មៅ ទៅវិញ ហើយ រូបនាង បានអះអាងថា នាងចាប់ផ្តើម មានផ្ទៃពោះ ខណៈពេលនាង មើលកុនអាសអាភាស នៅឯរោងភាពយន្ដមួយ ក្នុងទីក្រុង ញូយ៉ក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់នោះ មានឈ្មោះថា Jennifer Stewart អាយុ ៣៨ឆ្នាំ ជាអ្នករស់នៅក្នុង ញូយ៉ក និងនាងនិយាយថា នាងមានផ្ទៃពោះ ខណៈពេល នាង កំពុងមើលរឿងអាស អាភាសបែប 3D នៅពេលដែល ស្វាមីរបស់នាង ឈ្មោះ Eric Johnson បានទៅបម្រើទាហាន នៅប្រទេសអ៊ឺរាក់ យូរមកហើយ។ ក្រោយពី ប្ដីនាង ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញ ទារកសម្បូរ ខ្មៅម្នាក់ កំពុងតែវារ ពេញផ្ទះ ហើយពេលនោះនាង បាន និយាយរៀបរាប់ ប្រាប់ស្វាមីថា ទារកនោះ បានចាប់កំណើត ក្នុងពោះរបស់នាង ខណៈពេលនាង មើលកុនអាសអាភាស ជាមួយនិងមិត្ដភិក្ដ។ នាងបាន បន្ថែមថា ដោយសារតែនាង ខានរួមភេទយូរហើយ ដូច្នេះនាង ក៏ទៅមើលរឿងនោះ តែម្តងទៅ។

អ្វីដែលភ្ញាក់ផ្អើលនោះ គឺលោក Johnson បានជឿលើ ប្រពន្ធរបស់គាត់គ្រប់យ៉ាង និងបានចុះ ឈ្មោះកូននោះ ជាកូនប្រុសរបស់ ខ្លួនឯងផងដែរ និងនិយាយថា "ខ្ញុំយល់ថា គ្មាន ហេតុផលណា ដែលមិនជឿ លើប្រពន្ធរបស់ខ្ញុំនោះទេ ព្រោះបច្ចេកវិទ្យាទំនើប បច្ចុប្បន្ននេះ អាចឲ្យរឿងអ្វីកើត ឡើងក៏បាន" ។

យ៉ាងណាមិញ នាងបានបញ្ជាក់ថា "ទារកនោះ មានមុខមាត់ ដូចជាបុរសខ្មៅ ក្នុងវីដេអូអាស អាភាសនោះ ហើយបន្ទាប់ពីខ្ញុំ មើលរឿងនោះ ហើយ ស្រាប់តែខ្ញុំ មានផ្ទៃពោះតែម្តង។ ខ្ញុំនឹងធ្វើការ ចោទប្តឹង រោងកុន និងអ្នកដឹកនាំរឿង ជាសំណាងល្អ ស្វាមីរបស់ខ្ញុំ បានជឿជាក់ លើខ្ញុំ។ ខ្ញុំបានគិតថា ចំពោះរឿងកូន សម្បុរខ្មៅមួយនេះ អាចនឹងបំបែកបំបាក់ ជីវិតអាពាហ៍ពិពាហ៍ របស់ខ្ញុំបាន ប៉ុន្តែអ្វីដែលខ្ញុំបានគិត គឺផ្ទុយស្រឡះ។ ជាពិសេស ស្វាមីរបស់ខ្ញុំ បានដឹង ចិត្តខ្ញុំច្បាស់ថា ខ្ញុំពិតជាស្មោះត្រង់ ជាមួយគាត់មែន"។

ចុះសម្រាប់អ្នកវិញ ជឿទៅលើនារីនេះដែរឬទេ?



«
Next
Newer Post
»
Previous
Older Post