Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ជប៉ុន​ផលិត​ឧបករណ៍​សម្រាប់​បញ្ជាក់​ថា​តើ អ្នក​និយាយ​ពិត ឬ​កុហក

Advertisement

ប្រភព KPT
លោក​អ្នកដឹង​ច្បាស់​ហើយ​ថា ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ពូកែ​ខាង​ផលិត​បច្ចេកវិទ្យា​នៅ​លើ​លោក​នេះ។ ពេលនេះ​ប្រទេស​អភិវឌ្ឍ​មួយ​នេះ​បាន​ផលិត​ឧបករណ៍​មួយ​ប្រភេទ​ទៀត​សម្រាប់​បញ្ជាក់​ថា តើ​លោកអ្នក​ពិតជា​និយាយ​ការពិត ឬ​និយាយ​កុហក។

ឧបករណ៍​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ Kokoro Scaner ដែល​មានន័យថា ឧបករណ៍​ស្កេន​បេះដូង​ ដែល​ជា​ច្នៃប្រឌិត​យ៉ាង​ពិសេស​មិន​ធ្លាប់​មាន​នៅលើ​លោក​នេះ​សម្រាប់ធ្វើ​ការពិសោធន៍​ថា​តើ​លោកអ្នក​ពិតជា​ការពិត ឬ​និយាយ​កុហក។

ឧបករណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​តុក្កតា​ជប៉ុន​ឈ្មោះ​Takara Tomy ដែល​មាន​មូលដ្ឋាន​ស្ថិតនៅ​ទីក្រុង​តូក្យូ​ ដែល​ជា​ប្រភព​ផលិត​ឧបករណ៍​ស្កេន​ជាច្រើន​សម្រាប់​ការ​ប្រើប្រាស់​តាម​មន្ទីរពេទ្យ និង​កន្លែង​សំខាន់ៗ​ជាច្រើន​ទៀត។

តាម​ប្រភព​ព័ត៌មាន​បាន​ចេញ​ផ្សាយ​ថា ឧបករណ៍​នេះ​នៅពេល​លោកអ្នក​ពាក់​វា​នៅ​លើ​ក្បាល វា​នឹង​ឆ្លើយតប​វិជ្ជមាន ឬ​អវិជ្ជមាន​តាមរយៈ​សញ្ញា​ពិសេស​មួយ​ដែល​ត្រូវ​បាន​កត់​សំគាល់​ថា​តើ​ពិត ឬ​កុហក។

បន្ទាប់មក​អ្នក​ពាក់​ត្រូវ​សួរ​សំណួរ​ ហើយ​អ្នក​ពាក់​វា​លើ​ក្បាល​នឹង​ឆ្លើយតប ហើយ​ឧបករណ៍​នេះ​វា​គ្រប់គ្រង​លើ​ចលនា​បេះដូង​លោត។ បន្ទាប់​មក​វា​បាន​បញ្ចេញ​ភ្លើងពណ៌​បៃតង​ដែល​បញ្ជាក់ថា ជា​សញ្ញា​ធម្មតា​គឺ​ការ​និយាយ​ពិត​ប្រាកដ ប៉ុន្តែ​ប្រសិនបើ​ភ្លើង​បញ្ចេញ​ពណ៌​លឿង​គឺ​មានន័យថា ជាការ​និយាយ​កុហក។

បន្ទាប់ពី​ចេញផ្សាយ ឧបករណ៍ Kokoro កំពុង​លក់ដាច់​បំផុត​នៅ​ប្រទេស​ជប៉ុន ជាពិសេស​នៅ​ចុងឆ្នាំ​នេះ។ ឥឡូវនេះ​វា​បាន​កំពុង​ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​ហើយ​ដោយ​តម្លៃ​ត្រឹមតែ​៥០​ដុល្លារ​ប៉ុណ្ណោះ។ ភ្ជាប់​ជាមួយ​ឧបករណ៍​នេះ ក៏​មាន​សំណួរ​គំរូ​ចំនួន​១៥​ខុសៗ​គ្នា​ ដែល​គេ​បង្កើត​ឡើង​សម្រាប់​ការ​ទំនាក់ទំនង​អាថ៌កំបាំង​ពិសេស។

ផ្អែកលើ​ការ​ផ្សព្វផ្សាយ​ដោយ​វីដេអូ​របស់​ក្រុមហ៊ុន​បាន​សន្យា​ថា ​«​អ្នក​រាល់គ្នា​នឹងមាន​អារម្មណ៍​ពិសេស​ប្លែក ពេលវេលា​ដ៏​រំភើប​រួមគ្នា​»​។ ពួកគេ​ក៏បាន​បង្ហាញ​ពី​ការ​ជំរុញ​ទឹកចិត្ត​របស់​ពួកគេ​ចំពោះ​ការ​ច្នៃប្រឌិត​ឧបករណ៍​នេះ​ឡើង​ពី​ការសម្រេចចិត្ត​របស់​ប៉ូលិស​ជប៉ុន​ក្នុង​ការ​ប្រើប្រាស់​សួរចម្លើយ​ជនល្មើស​៕


«
Next
Newer Post
»
Previous
Older Post