Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » សុខ ពិសី មាន​គេ​ជូន​កាដូរ​ស្រោមអនាម័យ​១​កញ្ចប់​ធំ

Advertisement

ប្រភព៖ Postkhmer
ភ្នំពេញៈ នៅ​ចំពោះ​មុខ​ប្រិយមិត្ត​ទស្សនិកជន​រាប់ពាន់​នាក់​ដែល​កំពុង​ទស្សនា​ផ្ទាល់​អម​ដោយ​ការ​ស្វាគមន៍​ហ៊ោកញ្ជៀវ​គួរ​ឲ្យ​រីករាយ​នោះ ស្រាប់តែ​តារាចម្រៀង​ស្រី​វ័យក្មេង​ល្បីឈ្មោះ​នាង សុខ ពិសី បាន​សម្តែង​អារម្មណ៍​ខ្មាសអៀន​មុខ​ឡើង​ក្រហម​ឆិល​នៅលើ​ឆាក​ប្រគំតន្ត្រី ដោយសារ​តែ​មាន​គេ​ជូន​កាដូរ​ដល់​នាង​ដោយ​បើកចំហ ហើយ​កាដូរ​នោះ​គឺជា​ស្រោមអនាម័យ​។

សុខ ពិសី មើល​កាដូរ​ស្រោមអនាម័យ​។ សេត គឹមសឿន

ក្នុង​នាម​ជា​តារាល្បី​ហើយ​ស្រស់ស្រី​មាន​សម្រស់​ស្រស់ស្អាត​សាច់​ស​ខ្ចី​ទៀត​នោះ ប្រាកដ​ណាស់​ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​រូប​នេះ នឹង​មាន​ហ្វូង​កន្លង់​ដើរ​ហើរ​ប្រាថ្នា​ចង់​ក្រេបលំអង​ដ៏ក្រអូប​សាយ​នោះ​មិន​ខាន ប៉ុន្តែ​ទោះបី​យ៉ាង​ណា តារាចម្រៀង​ដែល​មាន​សាច់​ស​ម៉ដ្ឋ​ខៃ​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ម្តង​ហើយ​ម្តង​ទៀត​ថា នាង​មិន​ទាន់​មាន​គូ​នៅ​ឡើយ។

ក្រោយ​ការ​ប្រកាស​ថា​ខ្លួន​មិន​ទាន់​មាន​អ្នក​ឃុំគ្រង​បេះដូង​នៅលើ​ការ​ប្រគំ​តន្ត្រី​ហ្គេនបឺកស៍​នោះ សុខ ពិសី បាន​បង្ហាញ​វត្តមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្ត​នៅ​ចំពោះ​មុខ​មហាជន​រាប់​ពាន់​នៅក្នុង​ការ​ប្រគំតន្ត្រី​អប់រំ​ផ្សព្វផ្សាយ ក្រោម​ប្រធាន​បទ «​សប្បាយ​ដោយ​សុវត្ថិភាព» របស់​អាជ្ញាធរ​អេដស៍​កម្ពុជា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​និង​ការពារ​ពី​ការ​រីករាលដាល​មេរោគអេដស៍​។

នៅ​ខណៈ​ពេល​កំពុង​តែ​ប្រកាស​សារ និង​ការ​និយាយ​អប់រំ​ដល់​មនុស្ស​ទូទៅ​នោះ ស្រាប់តែ​តារាចម្រៀង សុខ ពិសី បាន​ទទួល​អារម្មណ៍​ភ្ញាក់ផ្អើល​នៅពេល​មាន​ការ​ប្រកាស​ថា គេ​មាន​កាដូ​មួយ​ជូន​ដល់​តារាចម្រៀង សុខ ពិសី។ ភ្លាម​នោះ សុខ ពិសី ក៏​តាម​សម្លឹង​មើល​ពី​ការ​លាក់បាំង​របស់​នោះ​នៅ​ពី​ក្រោយ​ខ្នង​របស់ ឌីជេ កណ្តុរ ។ នៅ​ខណៈ​កំពុង​តែ​ស្ចង់​អារម្មណ៍ ស្រាប់តែ​គេ​ជូន​កាដូរ​ស្រោមអនាម័យ​មួយ​កញ្ចប់​ធំ​ដល់​នាង ធ្វើឲ្យ​នាង​ខ្មាសអៀន​រឹង​ខ្លួន មុខ​ឡើង​ក្រហម​ក្នុង​នាម​ស្រី​ក្រមុំ​។
ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា តារា​រូប​នេះ​ហាក់​នៅ​តែ​បញ្ចេញ​ស្នាមញញឹម​ជានិច្ច ព្រោះ​ថា​នោះ​ជា​ការ​បើក​ចំហ​មួយ​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ពួកគេ​បាន​ដឹង និង​យល់​ពី​អត្ថប្រយោជន៍​ស្រោមអនាម័យ ពិសេស​នោះ​គឺ​វា​ជា​អាវុធ​ការពារ​ការ​ចម្លង​មេរោគអេដស៍។

លើស​ពី​នោះ សុខ ពិសី ថែម​ទាំង​បាន​ដាក់​សំណើរ​ដល់​មហាជន​ថា សូម​ឲ្យ​បងប្អូន​ទាំងអស់​មាន​ស្នេហា​ស្មោះត្រង់​មួយ​ទល់​នឹង​មួយ​មិន​ព្រួយ​ឆ្លង​ជំងឺ​អេដស៍៕


«
Next
Newer Post
»
Previous
Older Post