Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ម៉ុង ម៉ានិត លក់​មុខ​លើ ឆាកតន្រ្តី​ផ្សាយផ្ទាល់ (វីដេអូ)

Advertisement

ភ្នំពេញ៖ តារាចម្រៀងប្រុស ល្បីល្បាញលេចធ្លោ ដាច់គេប្រចាំ ផលិតកម្ម ភ្លេងរីខដ លោក ម៉ុង ម៉ានីត ដែលត្រូវជាចៅប្រុសបង្កើត លោកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធ និងដឹករឿងដ៏ល្បីល្បាញ កាលពីពេលថ្មីៗនេះ បានរងនូវក្ដីអាម៉ាសមួយ ខណៈដែលលោកបានឡើងច្រៀង នៅលើឆាកតន្រ្តី ដោយតម្រូវឲ្យអ្នករៀបចំកម្មវិធីចាក់ឌីស ដើម្បីធ្វើមាត់តាម ប៉ុន្តែបែរជាឮតែសំឡេងភ្លេង មិនឮសំឡេងអ្នកច្រៀង ធ្វើឲ្យលោក ម៉ានិត ខ្មាសទស្សនិកជនស្ទើរនិយាយមិនចេញ ។

ទស្សនិកជន ទទួលស្គាល់ថា លោក ម៉ុង ម៉ានិត ជាតារាចម្រៀងម្នាក់ មានសមត្ថភាពខ្លាំង មិនធម្មតាឡើយ ព្រោះបទចម្រៀងល្បីៗ របស់លោក គឺលោកជាអ្នកនិពន្ធខ្លួន ទាំងទំនុកច្រៀង និង សាច់ភ្លេង បើសិនជានៅបរទេសវិញ លោក ម៉ានិត ប្រហែលក្លាយ ជាមហាសេដ្ឋី ជាមួយនឹងសមត្ថភាព ដ៏ឆ្នើរបស់លោកនេះហើយ។ ម្យ៉ាងទៀត ម៉ុង ម៉ានិត ក៏មានទឹកដមសំឡេង ពីរោះតាមបែបយុវវ័យទៀតផង ។

បទចម្រៀងជាច្រើន នៅក្នុងផលិតកម្ម ភ្លេងរីខត ត្រូវបានតារាចម្រៀង មាឌមូលធាត់កន្ទ្រល ម៉ុង ម៉ានិត និពន្ធជាច្រើនបទ ពោលមិនមែនលោក និពន្ធតែម្នាក់ឯង ហើយច្រៀងម្នាក់ឯងទេ សម្រាប់តារាចម្រៀងផ្សេងៗ ក៏លោកនិពន្ធឲ្យច្រៀងដែរ ។ ក្នុងនោះរួមមាន កញ្ញា វ៉ានីឡា កញ្ញា លាង សុផាឡែន និង កញ្ញា គៀត សុវណ្ណាឡាង រួមទាំង តារាចម្រៀងស្រីផ្សេងៗទៀត ខណៈដែលបទចម្រៀងទាំងនោះ ពីរោះៗ ថែមទាំងជាបទទំនុកច្រៀងថ្មីៗ មិនចំលងពីគេ។ ប៉ុន្តែខ្វះការផ្សព្វផ្សាយ នាំឲ្យបទចម្រៀងទាំងនោះ មិនសូវល្បីល្បាញ។ ម្យ៉ាងបទចម្រៀងស្រុកខ្មែ រមិនសូវមានគុណភាពផង ភាគច្រើនបទចម្រៀងទាំងនោះស្លាប់មុនម្ចាស់ នាំឲ្យអ្នកនិពន្ធច្រើនយ៉ាងណា ក៏មិនសូវលោតដែរ។

ថ្មីៗនេះ លោក ម៉ុង ម៉ានិត ក៏បានចេញជាអាល់ប៊ុមថ្មី មានចំណងជើងថា “ស្នេហ៍ពិតជិតផ្ទះ” ក្នុងផលិតកម្ម ភ្លេងរីខត ក្នុងនោះរួមតារាផ្សេងៗទៀត ជាច្រើន ចូលរួមក្នុងអាល់ប៊ុម ជាមួយគ្នា។ រីឯតារាចម្រៀងវ័យក្មេងនេះ ក៏បានឡើងច្រៀងនៅស្ថានីយទូរទស្សន៍ ហង្សមាស ដែលគេស្គាល់ថា ជាទូរទស្សន៍ម្ចាស់ផ្ទះ ។ អ្វីដែលគួរឲ្យរំភើបបំផុត សម្រាប់តារាចម្រៀង ម៉ុង ម៉ានិត ទើបតែបញ្ចេញក្បាច់រាំថ្មីៗ រួមមានទាំងក្រុមរាំអម ទៀតផង។ អ្វីដែលចង្រៃបំផុតវិញ គឺពេលលោកច្រៀង មិនមានសំឡេងច្រៀងទេ ឮតែភ្លេង បញ្ហានេះ នាំឲ្យលោក ម៉ុង ម៉ានិត ធ្វើដូចគ្មានរឿងអ្វី កើតឡើង គឺរាំយកម៉ាឈ្នះដៃ ដោយមិនខ្វល់ថា ច្រៀងឮ ឬក៏អត់ទេ ។

ទស្សនិកជនជាច្រើនហាក់ចង់សើចទៅវិញ ព្រោះមានិតមានរាងធំ ដល់រាំអ៊ីចឹងទៅ ដូចជាស្អីមិនដឹងទេ ហើយច្រៀងមិនឮទៀត ដូចជា ចង់ចូលទៅជារឿងកំប្លែងវិញ ។ ចំណែកពិធីការិនី នាង រស់ សុធាវី វិញ ចេញមកសួរថា បទ single មែនអត់ ? ហាក់ដូចយកប្រេងមកចាក់លើភ្លើង ព្រោះកំពុងតែគាំងឌីស អត់ឮសំឡេងផង ហើយមកសួរបញ្ឃឺទៀត..!។

លោក ម៉ុង ម៉ានិត មិនទាន់ទាក់ទង ដើម្បីបំភ្លឺបានទេ ពាក់ព័ន្ធនឹងរឿងត្រូវលក់មុខ លើឆាកតន្ត្រីដ៏ធំនេះ តែមហាជនភាគច្រើនយល់ថា ជាកំហុសបច្ចេកទេស ។ លោក ម៉ុង មានិត ខ្មាសគេនៅតិចជាង តារាចម្រៀង ករុណា ពេជ្រ ទេ ដែលត្រូវបានគេយកមកនិយាយកំប្លែង ពេញហ្វេសប៊ុក និងជារឿងមិនអាចបំភ្លេច បានជារៀងរហូត ៕

«
Next
Newer Post
»
Previous
Older Post