ប្រភព៖ CEN
សៀមរាប: ពលករចំណាកស្រុក ប្រមាណ ២២នាក់ ដែលធ្វើដំណើរពីក្រុងប៉ោយប៉ែត ឆ្ពោះទៅ កាន់ខេត្តព្រៃវែង តាមរថយន្តសាំយ៉ុង បានរួចផុតជីវិតទាំងអស់ ប៉ុន្តែរងរបួសស្រាល បន្ទាប់ពីរថយន្តបានក្រឡាប់ធ្លាក់ចូលទឹកស្នាមភ្លោះ នាម៉ោងជាង ៥ ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
សមត្ថកិច្ច នៅកន្លែងកើតហេតុការណ៍នេះ បានឲ្យដឹងថា មនុស្សប្រមាណជាង ២០នាក់ ដែលស្ថិតក្នុងរថយន្តនោះ បានរួចផុតជីវិតទាំងអស់ ប៉ុន្តែគ្រាន់តែរបួសដៃ ជើង តិចតួចតែប៉ុណ្ណោះ។ រថយន្តដែលរងគ្រោះថ្នាក់នេះ ម៉ាកសាំយ៉ុង ធុន១២កៅអី ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ បើកបរដោយឈ្មោះ លាប ធី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅខេត្តព្រៃវែង។
ម្ចាស់រថយន្ត បាននិយាយឲ្យដឹងថា មានអង្គការមួយ បានម៉ៅឡានរបស់គេ ឲ្យដឹកពលករទាំងនោះ ពីប៉ោយប៉ែត ទៅខេត្តព្រៃវែង ក្នុងតម្លៃមួយលានរៀល។ តែពេលនេះ ពួកគាត់(ពលករ) បានរករថយន្តថ្មី បន្តដំណើរទៅមុខទៀតហើយ៕V/s
.jpg)
.jpg)







