Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ប្រាំ​នាទី​រួច​ជា​ស្រេច​ដើម្បី​សមរភូមិ​លើ​គ្រែ​

Advertisement

នាង​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ចុះ​អ្នក​វិញ​? ពេល​ដែល​អ្នក​កំពុងតែ​ទទួលបាន​បរិយាកាស​ដ៏​រ៉ូ​មែនទិច ប្រធានបទ​ដ៏​សំខាន់​របស់​អ្នក​គឺ​ធ្វើ​យ៉ាងណា​អោយ​នាង​មាន​ចំណាប់អារម្មណ៍​ មក​លើ​អ្នក​កាន់តែខ្លាំង​។ អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ត្រូវ​កំចាត់​ចោល​អោយ​អស់​រាល់​អ្វី​ដែល​ជា​ ទម្លាប់​អាក្រក់ និង​ក្លិន​មិន​ល្អ​ក្នុង​ពេល​ព្យាយាម​ទាញ​អារម្មណ៍​របស់​នាង​។ អ្នក​អាច​ចៀសវាង​នូវ​បញ្ហា​ទាំងនោះ​បាន​ជាមួយនឹង​ការត្រៀមខ្លួន ៥​នាទី​ដើម្បីអោយ​អ្វីៗ​វិល​មក​រក​ភាពប្រសើរ​ឡើង​វិញ​។ ការ​ចំនាយពេល ៣០០​វិនាទី​ប្រហែលជា​មិន​គ្រប់គ្រាន់​តែ​សម្រាប់​ការ​ងូតទឹក​នោះទេ ប៉ុន្តែ​វា​ពិត​ជា​ពេលវេលា​ដ៏​គ្រប់គ្រាន់​មួយ​សម្រាប់​ការបង្ហាញ​វត្តមាន​ របស់​អ្នក​ចំពោះមុខ​នាង​។ តើ​អ្នក​នៅ​ចាំ​ដល់​ណា​ទៀត​គ្រាន់តែ​ចំនាយពេល ៥​នាទី​សោះ​អាច​ជួយ​អោយ​អ្វីៗ​ប្រសើរ​ជាង​មុន​បាន​ជាមួយ​វិធីសាស្ត្រ​ ដូចខាងក្រោម​៖

​ពី​ក្បាល​មក​ចុង​ជើង​
​ត្រង់​ចំនុច​នេះ​ខ្ញុំ​នឹង​ និយាយ​រៀបរាប់​ពី​ការត្រៀមខ្លួន​គ្រប់កន្លែង​ទាំងអស់​ដែល​នាង​ប្រហែលជា​នឹង​ ចង់​រក​មើល​លើ​រាងកាយ​អ្នក​។ តើ​នាង​មើល​កន្លែង​ណា​ខ្លះ​ទៅ​? នាង​អាច​មើល​នៅ​តំបន់​ខាងលើ ខាងក្រោម និង​ពី​ក្រោយខ្នង ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​នាង​ចង់​រក​មើល​នោះ​? ដល់ពេល​ដែល​នាង​ពេញចិត្ត​រាល់​គ្រប់​កន្លែង​ដែល​នាង​ចង់​បាន​ហើយ ពេលនោះ​នាង​ក៏​មិន​មាន​ភាព​អាក់អន់ស្រពន់ចិត្ត ឬ​ស្តីបន្ទោស​អ្នក​អ្វី​ឡើយ ផ្ទុយទៅវិញ​វា​នឹង​ធ្វើអោយ​អ្នក​ទាំង​ពីរ​រីករាយ​ជាមួយគ្នា​ក្នុង​បរិយាកាស​ ពេល​ល្ងាច​ដ៏​ផ្អែមល្ហែម​។​

​មាត់​របស់​អ្នក​
​មាត់​គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​ មួយ​ដើម្បី​បង្កើត​បាន​នូវ​អារម្មណ៍​ស្រេកឃ្លាន​របស់​នាង​។ វា​នឹង​ក្លាយទៅជា​រឿង​មួយ​ដ៏​លំបាក​ក្នុងការ​ទាញអារម្មណ៍​ស្រើបស្រាល​របស់​ នាង​មក​ដាក់​លើ​អ្នក​ក្នុងករណី​មាត់​របស់​អ្នកមាន​ក្លិន​មិនល្អ​។ ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​អោយមាន​អនាម័យ​មាត់​ធ្មេញ​ប្រសិនបើ​អ្នក​ ចង់​អោយ​នាង​មិន​បដិសេធ​នូវ​ការ​ថើប​របស់​អ្នក​។ ដើម្បី​បាន​មាត់​ធ្មេញ​មាន​អនាម័យ​ល្អ អ្នក​អាច​ដុះ​ធ្មេញ ព្រមទាំង​កោស​អណ្តាត​អោយបាន​យ៉ាងហោចណាស់​មួយ​ថ្ងៃ​ពីរដង​ជា​រៀងរាល់ថ្ងៃ​ដែរ ​។ មុន​ពេល​ជួប​គ្នា  ចូរ​ប្រាកដថា អ្នក​បាន​ដុះធ្មេញ​បាន​ស្អាត និង​មិន​ភ្លេច​ខ្ពុរមាត់​ចេញ​ទេ​។​

​ប្រអប់​ដៃ​
​ភាព​ស្ទាត់ជំនាញ​នៃ​ការប្រើ​ដៃ​គឺជា​ កត្តា​តែមួយ​គត់​ក្នុង​ការ​ឆ្ពោះទៅ​កាន់​អ្វីដែល​ចង់​បាន​របស់​មនុស្សជាតិ​។ ជាមួយគ្នានេះដែរ ប្រអប់ដៃ​គឺជា​សរីរាង្គ​ដ៏​សំខាន់​សម្រាប់​ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ ផ្តល់​ភាព​កក់ក្តៅ និង​ទន់ភ្លន់​។ គ្មាន​ស្ត្រី​ណា​ចូលចិត្ត​ដៃ​មនុស្ស​ប្រុស​ណា​ដែល​មិនចេះ​ភាពទន់ភ្លន់ និង​បរ​បោស​អង្អែល​នៅពេលដែល​នាង​ចង់បាន​នូវ​សម្ពាធ​ស្រើបស្រាល​ផ្លូវភេទ​អោយ ​កាន់តែ​ខ្លាំង​ទៅៗ​នោះទេ​។ សម្ពាធ​មួយ​នេះ​វា​ងាយ​នឹងរ​ហែក​ណាស់​ប្រសិន​អ្នក​ប្រើ​ដៃ​ខ្វាច​លើ​នាង និង​ប្រើ​ក្រចក​ចាក់​នាង​គ្រប់កន្លែង​។​
​ជឿ​ឬ​មិន​ជឿ​ថា ក្រចក​ដៃ និង​ម្រាមដៃ​ដ៏​មុត​ស្រួច​របស់​អ្នក​នឹង​ធ្វើអោយ​អារម្មណ៍​ក៏ដូចជា​ផ្លូវកាយ ​របស់​នាង​មិន​ពេញចិត្ត​លើ​រូបអ្នក​។ ដើម្បី​ការពារ​ភាព​មិន​សប្បាយចិត្ត​របស់​នាង​បែបនេះ អ្នក​ត្រូវ​តែ​កាត់​ក្រចក​អោយបាន​ស្អាត​ល្អ​។ ប្រសិនបើ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ត្រឹមត្រូវ​ហើយ​នោះ នាង​ពិតជា​មាន​មោទនភាព​ចំពោះ​ទម្លាប់​ដ៏​ល្អ​របស់​អ្នក​ខ្លាំងណាស់​។​

​ក្រ​លៀន​
​បុរស​គឺជា​មនុស្ស​ដំបូង​ដែល​ត្រូវ​ យកចិត្តទុកដាក់​លើ​តំបន់​មួយ​នេះ​ព្រោះ​វា​គឺជា​កន្លែង​ដ៏​សំខាន់​ដែល​ មនុស្ស​ស្រី​ចូលចិត្ត​ប្រើ​ពេលវេលា​ដើម្បី​ស្រង់ក្លិន និង​រស់ជាតិ​។ ប្រសិនបើ​អ្នក​បណ្តោយអោយ​វា​មាន​ក្លិន​មិនល្អ អ្នក​ពិត​ជា​មនុស្ស​ដែល​ស៊យ​ហើយ​។ ដូច្នេះ​ចូរ​ចំនាយ​ពេលវេលា​ដើម្បី​ងូតទឹក​លាង​សម្អាត​អោយបាន​ស្អាត​ល្អ​ ជាមួយ​សាប៊ូ​ភ្លាម​ទៅ​។ អ្វី​ដែល​សំខាន់​ពេល​ងូតទឹក​រួច កុំ​ភ្លេច​ជូត​វា​អោយ​ស្ងួត​វិញ​ផង​។​

​ប្រអប់ជើង​
​ជើង​ដែល​គគ្រេច​មិន​អាច​យកជាការ​បាន​ ទេ ហើយ​ក៏​វា​រំខាន​ដល់​ការ​ថើប ក៏ដូចជា​ប្រលែង​លេង​ផងដែរ​។ និយាយ​ចំពោះ​ក្លិន​គឺជា​និន្នាការ​ដ៏​សំខាន់​មួយ​៖ ប្រសិនបើ​ជើង​របស់​អ្នក​មាន​ក្លិនស្អុយ វា​នឹង​ធ្វើអោយ​នាង​លែង​ចង់​នៅ​ជិត​អ្នក​។ ដូច្នេះ​ចូរ​ប្រើ​ពេលវេលា​ជួយសង្គ្រោះ​ខ្លួនឯង​ពី​អា​ការៈដែល​ធ្វើអោយ​ ខ្លួនឯង​អាម៉ាស​បែបនេះ ជាមួយនឹង​ការលាង​វា​អោយ​ស្អាត​ល្អ​វិញ​។ លើសពីនេះទៅទៀត​ការ​ដែល​មាន​អាចម៌ដី​ក្នុងក្រចក​ជើង​សុទ្ធតែ​ជាដើម​ហេតុ​ នាំអោយមាន​ក្លិន​អាក្រក់​ទាំងអស់ ដូច្នេះ​អ្នក​ក៏​គួរតែ​សម្អាត ឬ​កាត់​តម្រឹម​ក្រចកជើង​អោយបាន​ស្មើរ​ល្អ​ផង​ដែរ​៕​


---------------

អត្ថបទ​​ដកស្រង់ពី៖ គេហទំព័រ​សុខភាព (http://www.health.com.kh)

«
Next
Newer Post
»
Previous
Older Post