ប្រភព Khmer Note
អ៊ីតាលី៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពី បទចោរកម្ម ក្រោយពីគាត់ត្រូវគេ ចាប់បានលួចខោទ្រនាប់ និងអាវទ្រនាប់ពីកន្លែងហាលខោអាវ នេះបើយោងតាមសំដី របស់ប៉ូលីសអ៊ីតាលី។ ប៉ូលីសបានអោយដឹងថា ជនល្មើស ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះ របស់គេ ក្រោយរូបគេបាន លួចអាវទ្រនាប់ និងខោទ្រនាប់ចេញពីស្នួលហាលខោអាវ របស់គេ ដែលហាលនៅយ៉ក្រោយផ្ទះ។
ជនល្មើសនោះ មានវ័យ២៨ឆ្នាំ ហើយរូបគេតែង តែចេញធ្វើសកម្មភាព លួចនៅពេលយប់។ ពេលប៉ូលីសបានធ្វើការឆែកឆេរនៅក្នុងផ្ទះ ជនល្មើស ប៉ូលីសបានរកឃើញខោទ្រនាប់ និងអាវទ្រនាប់ ជាច្រើននៅក្នុងផ្ទះជនល្មើស ហើយប៉ូលីសបានអោយ ដឹងផងដែរថា ជនល្មើសបានធ្វើសកម្មភាពលួចនេះជាយូរណាស់ មកហើយ។ ចោររោគចិត្តបែបនេះមិនមែនមានតែនៅប្រទេសអ៊ីតាលីទេ កាលពីពេលថ្មីៗ កន្លងទៅនៅប្រទេសជប៉ុនក៏មានចោររោគចិត្តម្នាក់ ដែលចូលចិត្តដើរលួចខោអាវកីឡា របស់នារីផងដែរ។








