Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » រាជរដ្ឋាភិបាល​សម្រេច​ ឲ្យ​ឈប់សម្រាក​មួយថ្ងៃ​ដើម្បី​ ដង្ហែ​ព្រះ​បរម​អដ្ឋិធាតុ​ព្រះ​មហា​វីរក្សត្រ​កម្ពុជា

Advertisement

ប្រភព៖ កម្ពុជាថ្មី

ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សំរេច​យក​ថ្ងៃទី​១០-១១ និង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​” នេះ​យោង​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដើម្បី​មានឱកាស​ចូលរួម​សំដែង​ការគោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយចំនួន​ដូចជា ៖

ទី​១- អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ បុគ្គលិក និយោជិត កម្មករ បាន​ឈប់​សម្រាប់​រយៈពេល ១​ថ្ងៃ គឺ​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​ចូលរួម​សំដែង​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ និង​ដង្ហែ ព្រះ​បរម​អដ្ឋិ​។

 ២-​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរ​ទស្ស​ន៍ជាតិ និង​ឯកជន ព្រមទាំង​កន្លែង​កំសាន្ដ​សប្បាយ ត្រូវ​ផ្អាក​ការផ្សាយ​នូវ​ទស្សនីយភាព​ការសម្ដែង និង​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង ក្នុង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ ជា​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរម​អដ្ឋិ​។​

 ៣- គ្រឹះស្ថាន អគារ​សាធារណៈ អគារ​លក់ដូរ​គ្រប់​ប្រភេទ​តាម​ដងផ្លូវ​ដង្ហែ ដែល​នៅ​តាម​បណ្ដោយ​វិថី​សម្ដេចព្រះ​ធម្មលិខិត​អ៊ុក មហាវិថី​ព្រះ​នរោត្តម វិថី​ព្រះសីហនុ វិថី​សម្ដេច​សុធារស ត្រូវ​បញ្ឈប់​សកម្មភាព​ការងារ និង​លក់ដូរ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​សម្រួល​ដល់​ការងារ​ចរាចរ​។

៤-​រាជធានី​ភ្នំពេញ គ្រប់​ខេត្ត គ្រប់​ទីប្រជុំជន និង​គ្រប់​វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចាត់តាំង​ដោត​ទង់ជាតិ ទង់សាសនា ទង់ជ្វាលា ប្រារព្ធ​ពិធីបុណ្យ​តាម​ប្រពៃណី ដើម្បី​ថ្វាយ​ព្រះរាជ​កុសល និង​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅ​តាម​ប្រពៃណី មាន​ប្រគំ​ភ្លេង​ពិណ​ពេទ្យ វាយគង ទូងស្គរ ទៅតាម​កម្មវិធី​កំណត់ ឲ្យ​បាន​ស័ក្ដិសម នឹង​ព្រះរាជ​គុណូបការៈ ដ៏​ធំធេង​របស់​ព្រះអង្គ​ចំពោះ​ជាតិ សាសនា និង​ប្រជានុរាស្ត្រ​កម្ពុជា​។​
​ ជាមួយគ្នា​នោះ សារាចរ​ណែនាំ​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន គ្រប់​អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ គ្រប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ជនរួមជាតិ ប្រជាជន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចូលរួម​អនុវត្ត​សារាចរ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​កិច្ច​ចូលរួម​សំដែង​ការគោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​៕​
tithya-17-f-full


«
Next
Newer Post
»
Previous
Older Post