Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ក្មេងស្រីម្នាក់ស្រវឹងស្រា ត្រូវបុរស៣នាក់ ដាក់វេន គ្នាចាប់ រំលោភម្តងម្នាក់

Advertisement

ប្រភព Khmer-note
អ៊ីស្រាអ៊ែល៖ បុរស៣នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពីបទ រំលោភសេពសន្ថវៈ លើក្មេងស្រីមិនទាន់ពេញវ័យម្នាក់ ហើយថែមទាំងប្រើអំពើហិង្សាលើនាងថែមទៀតផង នេះបើយោងតាមសំដីរបស់ប៉ូលីសអ៊ីស្រាអ៊ែល។ ប៉ូលីស នៅតំបន់ Tel Aviv បានអោយដឹងថា ពួកគេចាប់បាន ជនល្មើសល្មោភកាម៣នាក់កាលពីថ្ងៃសុក្រកន្លងទៅ ក្រោយពី ជនល្មើសទាំង៣នាក់នោះ បានចាប់រំលោភ ក្មេងស្រីអាយុ១៧ឆ្នាំ ខណៈពេលនាងកំពុង ស្ថិតក្នុង ស្ថានភាពស្រវឹង។

អ្នកដំណើរឃើញហេតុការណ៍ ចាប់រំលោភនោះបានទូរស័ព្ទ ប្តឹងប៉ូលីស ហើយពេលប៉ូលីសទៅដល់កន្លែងកើតហេតុ ក្មេងស្រីនោះបានដឹងខ្លួន រួចប្រាប់ប៉ូលីសថា កាលពីល្ងាចថ្ងៃដដែលនាងបានផឹកស្រាជាមួយមនុស្សប្រុសមិន ស្គាល់គ្នាជាច្រើននៅបារក្នុងទីក្រុង Tel Aviv។ នាងចាំថា នាងបានជិះតាក់ស៊ីជាមួយបុរស មួយក្រុម ហើយពេលនោះបុរសមួយក្រុមនោះបាននាំនាងទៅកន្លែងស្ងាត់មួយ បន្ទាប់មក ក៏ធ្វើសកម្មភាពចាប់រំលោភនាងតែម្តងនៅលើកៅអីតាមសួនច្បារ។ ជនល្មើស២នាក់ក្នុង ចំណោម៣នាក់ត្រូវបានបញ្ចូនទៅកាន់តុលាការ ដើម្បីស្តាប់ការកាត់ក្តី។



«
Next
Newer Post
»
Previous
Older Post