ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ នគរបាលប៉ុស្តិ៍ កាកាបធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យបាន ធ្វើសកម្មភាពលួចម៉ូតូ គេហើយត្រូវម្ចាស់គេ ទាន់ស្រែក ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ រត់ចូលក្នុងផ្សារទើបនគរបាលធ្វើការឡោមព័ទ្ធចាប់បាន តែម្តងទៅ ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧ ជាងយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅខាងមុខផ្សារ សិនជូរីផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នៅ ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិអង្គាញ់ ឃុំដូងខ្ពស់ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកឯជន រងគ្រោះ មានឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាបុគ្គលិក ផ្ទះសំណាក់ឌឺហ្រ្គិន ហោស មានទីលំ នៅផ្លូវលេខ២១៥ ក្រុមទី១០ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម៉ូតូដែលជនសង្ស័យ លួចមិនបានសម្រេច នោះម៉ាកសេ១១០ ប្រើប៊ិចពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL-0546 ។
លោកបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមកផ្សារហើយបានចតម៉ូតូដោយពុំ ដោះសោរចេញនោះ ភ្លាមនោះជនសង្ស័យ ក៏បានឡើងជិះបញ្ឆេះម៉ូតូបំរុង ជិះគេចខ្លួន ត្រូវបានម្ចាស់ក្រ ឡេកមើលឃើញទាន់ ក៏ស្ទុះមកចាប់កន្ទុយម៉ូតូ ទាញហើយស្រែកថា ចោរៗធ្វើឲ្យជនសង្ស័យភ័យស្លន់ ស្លោររត់គេចខ្លួនចូលទៅក្នុងផ្សារ ភ្លាមៗនោះលោក យឹម សារ៉ាន់ អធិការនគរបាល បានដឹកនាំនិង បញ្ជាដោយផ្ទាល់រហូត ឈានទៅឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗនិងនាំខ្លួនជនសង្ស័យយកទៅកាន់ ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការទៅតាមផ្លូវ ច្បាប់៕









