ភ្នំពេញ ៖ ទីតាំងភ្នាល់បាល់មួយកន្លែង ដែលយកហាងកាហ្វេបាំងមុខ មានឈ្មោះថា The Blue Cafe Net ស្ថិតនៅផ្ទះលេខ១២- ១៣ ផ្លូវលេខ២០០៥ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញា រង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ នៅវេលាម៉ោងប្រមាណ៤ និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤នេះ បានចុះទៅបង្ក្រាប ហើយឃាត់ ខ្លួនមនុស្សបាន១៣នាក់ ទាំងស្រី ទាំងប្រុស និងដកហូតម៉ាស៊ីនកុំព្យូទ័រ ចំនួន១១គ្រឿង។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជ ធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួល បានព័ត៌មានថា ហាងកាហ្វេខាងលើដែល មានទីតាំងស្ថិត នៅខាងមុខ ផ្សារសិនជូរីផ្លាហ្សា បានបង្កប់ ការភ្នាល់បាល់ ដាក់លុយខុសច្បាប់ នោះ តាមរយៈម៉ាស៊ីនកុំព្យូទ័រ រួចមក ស្នង ការនគរបាលរាជធានីភ្នំពេញ និងស្នង ការរង លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជា ឱ្យកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌចុះទៅ កាន់ទីតាំងខាងលើនេះ ហើយចូលទៅឆែក ឆេរ ហើយរកឃើញ ឧបករណ៍ជាកុំព្យូទ័រ សម្រាប់បង្កើត គណនេយ្យ ដើម្បីចាក់បាល់ តែមានចំនួន១១គ្រឿង ។
យ៉ាងណាក៏ដោយ មនុស្សទាំង១៣នាក់ មានទាំងស្រីទាំងប្រុស ដែលបើកល្បែងភ្នាល់ បាល់ ជ្រកក្រោម ហាងកាហ្វេខាងលើនេះ មិនទាន់មានការ បញ្ជាក់អត្ដសញ្ញាណនៅ ឡើយទេ ខណៈកំពុងបន្ដប្រតិបត្ដិការ ឆែក ឆេរនិងប្រមូលដកហូតសម្ភារៈទាំងនេះ ។
តាមរយៈភស្ដុតាង ជាក់ស្ដែងបានបង្ហាញ ឱ្យឃើញថា ទីតាំងមួយនេះពិតជាលួចបើក ល្បែងបាល់ខុសច្បាប់ពិតប្រាកដមែន ៕


















