Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » អ្នកនិយាយព័ត៌មាន CNN សើចពី ដើមដល់ចប់ ពេលកំពុងផ្សាយផ្ទាល់ ទៅមនុស្សរាប់លាននាក់ (វីដេអូ)

Advertisement

ប្រភព KhmerLoad
អាមេរិក៖ ជាធម្មតា មនុស្សជាច្រើន ប្រាកដជាទប់សំណើច មិនបាននោះទេ ប្រសិនជាឃើញ ឬលឺរឿងអ្វីដ៏ គួរឲ្យអស់សំណើចនោះ តែហេតុការណ៍ទាំងនេះ ពិតជាកម្រឃើញ នៅក្នុងទូរទស្សន៍ណាស់ ខណៈពេលដែលកំពុង តែផ្សាយផ្ទាល់ ទៅកាន់មនុស្សរាប់លាននាក់នោះ។

 ប៉ុន្ដែសម្រាប់អ្នករាយការណ៍ របស់ស្ថានីយ៍ទូរទស្សន៍ អន្ដរជាតិ CNN គឺនាង Kristie Lu Stout ពិតជាហាមខ្លួនឯង មិនឲ្យឈប់សើចបាននោះទេ បន្ទាប់ពីនាង បានឃើញ Funassyi របស់ជប៉ុន ដែលធ្វើឲ្យនាងសើច អស់រយៈពេល ៤០វិនាទី នៅពេលដែលកំពុងតែផ្សាយផ្ទាល់នោះ។ យ៉ាងណាមិញ នាង Kristie Lu Stout បាននិយាយពី ប្រជាប្រិយភាពរបស់ Funassyi នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ប៉ុន្ដែនាង បានបែរជាសើច រហូតដល់បញ្ចប់កម្មវិធីនាង និងចូលទៅក្នុងកម្មវិធីថ្មីបន្ថែមទៀត។

 Funassyi គឺជាមនុស្សតុក្កតាសំណាងមួយ ដែលចេះរាំ និយាយ តែមិនមែនជាតុក្កតាដែល ចាត់ទុកជាផ្លូវការ របស់ទីក្រុង Funabashi នោះទេ ហើយមូលហេតុដែលធ្វើឲ្យនាង Kristie Lu Stout សើចមិនឈប់នោះ ដោយសារតែ វីដេអូដែលនាង កំពុងតែចាក់ផ្សាយនោះ បានបង្ហាញពី មនុស្សតុក្កតាសំណាងនេះ បក់ដៃ ដែលមើលទៅទំនងជាល្ងីល្ងើ។ តើពិតជាគួរឲ្យអស់សំណើចណាស់មែនទេ? សូមទស្សនាវីដេអូទាំងអស់គ្នា៖



«
Next
Newer Post
»
Previous
Older Post