ប្រភព នាវា
ក្រុមសិស្សប្រុសដែលចូលចិត្តបង្ករបញ្ហា Mok-won (លី មីងហូ) Ryu និង Hak-moon បានបង្កើតភាពចលាចលក្នុងថ្នាក់រៀន ដោយសារតែខ្លួនចង់ដឹងពីជីវភាពពិតរបស់មនុស្សប្រុសនិងមនុស្សស្រី។ ហេតុនេះពួកគេបានបង្កើតបេសកកម្មមួយដើម្បីស្វែងរកការពិតពីរបស់ដែលមាននៅលើដងខ្លយនមនុស្សស្រី។ មានរឿងជាច្រើនដែលគេបានជួបក្នុងពេលនោះ...!
នេះគឺរឿង «School of youth: The Corruption of morals» ដែលសំដែងដោយតារាសំដែងល្បីល្បាញលោក Lee Minho ប៉ុន្តែជារឿងដែលត្រូវបានថតតាំងពីលោកចូលសំដែងជាលើកដំបូង ប្រហែលក្នុងកំឡុងឆ្នាំ២០០៣ ប៉ុន្តែរឿងនេះទើបតែត្រូវបានគេដាក់លក់ក្នុងដើមខែមេសាឆ្នាំ២០១៤តែប៉ុណ្នោះ។ «School of youth: The Corruption of morals» បានលាយដោយឈុតឆាកក្តោរោលរាលដល់កំពូល និងគួរឲ្យព្រឺព្រួច។








