ជាវារឿង ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ ប្រពៃណីជាតិ និងទំនៀមទំលាបរបស់ខ្មែរ ព្រោះតែភាពភ្លើតភ្លើន របស់យុវវ័យមួយចំនួន ។ ជាក់ស្ដែងនៅក្នុងវីដេអូឃ្លីបមួយនេះ ត្រូវបានគេបង្ហោះចូលបណ្ដាញសង្គម ហេ្វសប៊ុក គឺបានបង្ហាញពីសកម្មភាពរបស់សិស្សសាលាមួយគួ ដែលនាំគ្នាគេចសាលា មិនចូលរៀន ហើយទៅប្រព្រឹត្ដិអំពើ មិនគប្បី ។ មានការរិះគន់យ៉ាងចាស់ដៃពីសំណាកអ្នកលេងហេ្វសប៊ុក ចំពោះវីដេអូមួយនេះ ។
ក្នុងនាមជាកុលបុត្រកុលធីតា ដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំសិក្សា កេ្របជពា្ជក់យកចំណេះវិជ្ជា ស្ដាប់ដំបូន្មានល្អៗ របស់ឧ៍ពុកម្ដាយ លោកគ្រូ អ្នកគ្រូ និងត្រូវចៀសឱ្យផុតពីសកម្មភាពទាំងឡាយ ដូចនៅក្នុងវីដេអូមួយនេះ ។







