Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » តើខ្ញុំគួរធ្វើយ៉ាងម៉េច ដើម្បីបំភ្លេចម្នាក់នោះបាន?

Advertisement

អ្នកត្រូវតែប្រឈមនឹងការពិត គ្មាននរណាម្នាក់នឹកចង់ ឆ្លងកាត់នូវការបែកបាក់គ្នានេះទេ។ ការផ្តាច់ទំនាក់ទំនងស្នេហា គឺតែងតែមាន សភាពគ្រោតគ្រាត បើទោះជាអ្នកនៅតែរក្សា ទំនាក់ទំនងក្នុងនាមជា មិត្តក៏ដោយ ។ ប៉ុន្តែការភ្លេចមិត្តប្រុសម្នាក់ គឺជាផ្នែកមួយដ៏លំបាក សម្រាប់ស្ត្រីភាគច្រើន។ ទាំងនេះ គឺជា វិធីមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីជួយខ្លួនអ្នក ក្នុងការបំភ្លេចរូបគេ ក្រោយពីអ្នកទាំងពីរ បានបែកបាក់គ្នា ។ ខាងក្រោមនេះគឺ ជាអ្វីដែលអ្នកគួរធ្វើ ដើម្បីបំភ្លេចឲ្យបាននូវ អតីតមិត្តប្រុសរបស់អ្នក ។
១. ស្វែងរកពីមូលហេតុ ពិតប្រាកដ
ប្រាកដណាស់ វាគឺជាការចាំបាច់មួយ។ អ្នកត្រូវគិតពីអ្វី ដែលមិនល្អ បានកើតមានចំពោះអ្នក ដែលវា អាចជាហេតុផលមួយ ឬ ច្រើនដែលសមស្របបំផុត ដែលអាចធ្វើឲ្យអ្នកសម្រេច ចិត្តជ្រើសរើសយក ផ្លូវនេះ។ បន្ទាប់មក អ្នកត្រូវគិតថា អ្នកទាំងពីរគឺ ប្រហែលជាមិនសាកសម ក្នុងការបន្តជីវិតរស់នៅ ជាមួយ គ្នាទៀតនោះទេ ហើយអ្នក ក៏មិនចង់ឲ្យវាបន្តនូវ ស្ថានភាពបែបនេះ អស់មួយជីវិតរបស់អ្នក ដែរ ។ ដូច្នេះ វាគ្មានជម្រើសណា ដែលត្រូវបង្ខំឲ្យខ្លួនអ្នកបន្ត នៅក្នុងទំនាក់ទំនង ប្រេះឆាបែបនេះទៀត នោះទេ ។ ការយល់ឃើញបែបនេះ នឹងអាចឲ្យវាមានភាពងាយស្រូល សម្រាប់អ្នកក្នុងការទទូលយក នូវការ ពិត។
២. មិនត្រូវគិតថា “ ប្រសិនបើ… ”
កាលបើអ្នកបានសម្រចចិត្តថា ចែកផ្លូវគ្នាហើយ នោះអ្នកមិនត្រូវគិតពីវាវិញ ម្តងទៀតនោះទេ។ នៅពេលណា ដែលវាត្រូវបានធ្វើរួចទៅហើយ វាមិនអាចបកក្រោយវិញទេ។ ដូច្នេះ អ្នកគួរតែបញ្ឈប់ នូវការគិតតែពី រឿងរ៉ាវល្អៗ ដែលបានកើតឡើងចំពោះអ្នក ក្នុងអំឡុងពេលដែល មានទំនាក់ទំនង ល្អនោះ ។ ហើយអ្នកក៏មិនត្រូវបញ្ចុះបញ្ចូល ខ្លួនឯងទៀតដែរថា ពេលវេលាអាក្រក់ៗទាំងនោះ គឺពិតជាមិនអាក្រក់ ដល់ ថ្នាក់នោះពេកទេ ។
៣. បង្កើតនូវគម្លាតរវាងអ្នក និងគេ
បើទោះជាអ្នក នៅយល់ព្រមនឹងរក្សា ទំនាក់ទំនងមិត្តភាពជាមួយនឹង អតីតមិត្តប្រុសរបស់អ្នក ក៏អ្នកមិន ត្រូវធ្វើការទាក់ទង ទៅកាន់គាត់ភ្លាមៗ បន្ទាប់ពីមានការចែកផ្លូវគ្នា នេះដែរ ។ វាមានន័យថា អ្នកមិនត្រូវ ទូរស័ព្ទទៅរកគាត់ និង ជួបគ្នាទៀតនោះទេ ។ ព្យាយាមបន្តអនាគត ទៅមុខទៀតដោយគ្មានគេ ជំនួស ឲ្យការស្តាយក្រោយនូវអ្វី ដែលអ្នកបានធ្វើ ពីមុនមក ។
៤. រៀនប្រឈម នឹងការពិត
វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរទេ ដែលអ្នកត្រូវមានអារម្មណ៍ថា ទុក្ខសោកជាខ្លាំង បន្ទាប់ពីមានការបែក បាក់គ្នានេះ ។ ប៉ុន្តែអ្នកត្រូវគិតផងដែរថា ខ្លួនអ្នកគឺជាមនុស្សល្អ ដែលហ៊ានទទួលយក កំហុសពីរបី ហើយវាមិនមែនតែអ្នក ម្នាក់ឯងនោះទេ ដែលធ្វើវានោះ ។ ដូច្នេះ អ្នកត្រូវរៀនប្រឈម នឹងវាបន្តិចម្តងៗ ។
៥.គ្រប់គ្រងនូវការគិត ក្នុងផ្លូវអវិជ្ជមាន របស់អ្នក
អ្នកប្រហែលជាអាចស្អប់អតីតមិត្ត ប្រុសអ្នកជាខ្លាំង ឬ ថែមទាំងខ្លួនអ្នកទៀតផង ក្នុងរយៈពេលណា មួយ បន្ទាប់ពីមានការបែកបាក់នេះ ។ ប៉ុន្តែអ្នកត្រូវព្យាយាមគិត ក្នុងផ្លូវវិជ្ជមាន និង មិនត្រូវធ្វើនូវអ្វី ដែលអ្នកមិនគួរធ្វើនោះទេ ។ អ្នកអាចគ្រប់គ្រងនូវអារម្មណ៍ទាំងនេះ បានដោយការធ្វើអ្វីមួយក្នុងផ្លូវ វិជ្ជមាន ។
៦. ដើរកំសាន្ត និង ពិភាក្សាបញ្ហាជាមួយ នឹងមិត្តជិតស្និទ្ធរបស់អ្នក
អ្នកទាំងឡាយណា ដែលស្រលាញ់អ្នក នោះពួកគេនឹងតែងតែ នៅជុំវិញខ្លួនអ្នក ក្នុងនោះមិត្តជិតស្និទ្ធ ក៏ត្រូវបានចាត់ទុក ក្នុងក្រុមនេះផងដែរ ។ ដោយសារថា ពួកគេនឹងជួយអ្នក ក្នុងការប្រមូលផ្តុំអារម្មណ៍ និង ដោះស្រាយនូវបញ្ហានេះ ជាមួយនឹងអ្នក ដោយការផ្តល់យោបល់ និង លើកទឹកចិត្តគាំទ្រអ្នក ។
៧. សរសេរកំណត់ហេតុឲ្យ បានញឹកញាប់ តាមដែលអ្នកអាចធ្វើបាន
ការសរសេរ អាចជួយសម្រាល នូវការឈឺចាប់អ្នក បានជាច្រើន ។ អ្នកអាចយកសៀវភៅ និង ប៊ិច មកសរសេរចេញនូវអ្វី ដែលមាននៅក្នុងចិត្តអ្នក ឬ សរសេរជាកំណាព្យ ឬសរសេររក្សាទុក ជាកំណត់ ហេតុមួយ ។ អ្នកអាចសរសេរនូវរាល់អ្វីៗ ដែលកើតមានក្នុងអារម្មណ៍អ្នក ហើយអ្នកអាចនឹងមានការ ភ្ញាក់ផ្អើល ដែលថានៅពេលខ្លះ អ្នកហាក់នឹងសរសេរនូវអ្វីៗ ដែលអ្នកមិនបានដឹងខ្លួនទាល់តែសោះ ។ វិធីនេះ គឺអាចធ្វើឲ្យអ្នកមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងខ្លួនឯង ។
៨. បោះចោលនូវអ្វីៗ ដែលអាចរំលឹករឿងចាស់ៗ របស់អ្នកបាន
ធ្វើការសម្អាតបន្ទប់របស់អ្នក និងបង្កើតកន្លែងមួយចំនួន សម្រាប់ខ្លួនអ្នក ។ បោះចោលនូវអ្វីៗដែលជា របស់គាត់ មានដូចជាសំបុត្រសេ្នហា, វត្ថុអនុស្សាវរីយ៍ និង វត្ថុផ្សេងៗទៀតដែលអាច នាំឲ្យអ្នកនឹក ឃើញពីគាត់។ វិធីនេះ នឹងជួយឲ្យវាមានភាព ងាយស្រូលសម្រាប់អ្នក ក្នុងការបំភ្លេចគាត់ ប្រសិនបើអ្នក មិនបានឃើញនូវពួកវាបាន ដោយចៃដន្យ ។
៩. ស្វែងរកសុភមង្គល នៅកន្លែងផ្សេងទៀត
ដោយគ្រាន់តែអ្នកបែកគ្នា នោះមិនមែនបានន័យថា ពិភពលោកនេះត្រូវបានបញ្ចប់នោះទេ។ វាមាន នូវវិធីផ្សេងៗជាច្រើនទៀត ដើម្បីស្វែងរកសុភមង្គល ដូចជាការចំណាយពេល នៅខាងក្រៅផ្ទះ ធ្វើនូវ សកម្មភាពរីករាយក្នុងសង្គម ឬ ចំណាយពេលជាមួយ នឹងក្រុមគ្រួសារជាដើម ។
១០. ធ្វើខ្លួនឲ្យសកម្ម
ការថែទាំរូបរាងកាយឲ្យបានសមសួន នឹងមានសុខភាពល្អ នឹងអាចជួយរក្សាផ្លូវចិត្តរបស់អ្នក ឲ្យចាកឆ្ងាយ ពីរឿងអ្វីផ្សេងៗទៀត តាមដែលអ្នកកំពុងតែ ផ្តោតអារម្មណ៍លើខ្លួនឯង បានកាន់តែច្រើន ជាងមុន ។ ដូច្នេះអ្នកអាចចេញក្រៅ ដើម្បីកំសាន្ត ឬចូលជាសមាជិកក្លឹបកីឡា តាមដែលវិធីទាំងនេះ នឹងជួយអ្នក ឲ្យឈប់គិតពីគាត់ បានជារឿយៗនោះ ៕


«
Next
Newer Post
»
Previous
Older Post