ប្រភព Khmer-note
ចិន៖ កាលពីពេលកន្លងទៅមាន នារី២ក្រុមវាយហែក អាវគ្នាកណ្តាលហ្វូងមនុស្ស ឥលូវនេះនៅប្រទេសចិន មាននារីម្នាក់ត្រូវបាននារី១ក្រុមនាំគ្នាវាយធ្វើបាប និងចាប់ ហែកអាវនាងនៅតាមនផ្លូវសាធារណៈផងដែរ។
តាមប្រភពពត៌មានសៀងហៃលីសបាន អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃច័ន្ទ កន្លងទៅនៅមុខហាងលក់គ្រឿអេឡិចត្រូចមួយក្នុងទីក្រុង Yulin ខេត្ត Shaanxi ប្រទេសចិន ចំនែកឯនារីរងគ្រោះមិនត្រូវ បានគេស្គាល់អត្តសញ្ញាណឡើយត្រូវបាននារី មួយក្រុមចោមរោមវាយធ្វើបាបនៅតាមផ្លូវសាធារណៈ និងចាប់ហែកអាវនាងគ្មានសល់ សូម្បីតែអាវក្នុងក៏ពួកនាងចាប់ហែកអស់ដែរ។
គេមិនបានដឹងពីមូលហេតុច្បាស់លាស់ បណ្តាលអោយមានការវាយហែកអាវគ្នាបែបនោះទេ ប៉ុន្តែមានមតិមួយចំនួនថា ជាបញ្ហាស្នេហាត្រីកោណ។









